កសិដ្ឋាន Moo Moo ផ្តល់ជូនទឹកដោះគោស្រស់ស្តង់ដាអាមេរិក


គោ Holstein-Friesian កម្រមានឃើញណាស់នៅកម្ពុជា ប៉ុន្តែឥលូវនេះយើងអាចរកឃើញគោប្រភេទនេះជាច្រើននៅកសិដ្ឋាន Moo Moo ក្នុងឃុំអរិយក្សត្រ ដោយគ្រាន់តែធ្វើដំណើរ១៥នាទីតាមរយៈសាឡាងឆ្លងកាត់ទន្លេពីផែសាឡាងអរិយក្សត្រ។ ទឹកដោះគោស្រស់ផលិតចេញពីគោចំនួន៣០០ក្បាលបានឆ្លងកាត់ម៉ាស៊ីនបញ្ចុះសីតុណ្ហភាព បញ្ចុះទៅកាន់៤ដឺក្រេ។ បន្ទាប់មកត្រូវឆ្លងកាត់ម៉ាស៊ីនកម្តៅ និងសម្លាប់មេរោគ មុននឹងត្រូវវេចខ្ចប់ក្នុងដបដែលមានម៉ាក Moo Moo។​ មានទីតាំងនៅស្រុកល្វាឯម ភូមិអរិយក្សត្រ ខេត្តកណ្តាល កសិដ្ឋាននេះពេលខ្លះក៏បើកទទួលស្វាគមន៍ទស្សនកិច្ចសិក្សាដែលរៀបចំឡើងដោយសាលារៀនឯកជនដែលនាំសិស្សជាក្រុមដើម្បីសិក្សាស្វែងយល់ពីដំណើរការនៃការផលិតទឹកដោះគោផងដែរ។ 
 

បើយោងតាមម្ចាស់កសិដ្ឋានជនជាតិអាមេរិក អាយុ២៩ឆ្នាំ លោក Kenny Matthews ដែលអាចនិយាយភាសាខ្មែរបានយ៉ាងស្ទាត់ជំនាញនោះបានឲ្យដឹងថា  ទឹកដោះគោម៉ាក Moo Moo ផ្តល់ជូនស្តង់ដាខ្ពស់ទៅលើរសជាតិ គុណភាព និងអនាម័យ ដែលយោងទៅតាមស្តង់ដាអាមេរិក។ លោក​បានបន្តចែករំលែកថា គោលបំណងរបស់លោកគឺចង់ជួយដល់ប្រជាជនកម្ពុជាឲ្យបានទទួលផលិតផលទឹកដោះគោស្រស់ដែលជាផលិតផលក្នុងស្រុក និងទទួលបានគុណភាពដូចគ្នាទៅនឹងប្រទេសកំណើតរបស់លោក ព្រោះលោកស្រលាញ់ប្រទេសកម្ពុជា និងចង់ជួយដល់ខ្មែរក្នុងរយៈពេលយូរអង្វែង។ 
 

កសិដ្ឋាន Moo Moo បានពង្រីកការផលិតពីគោ១៥០ក្បាលទៅ៣០០ក្បាល  ដែលគោទាំងនេះត្រូវបាននាំចូលពីប្រទេស នូវែលសេឡង់។ Matthews បានបង្ហើបឲ្យដឹងថា ក្នុងខែកុម្ភៈឆ្នាំក្រោយនេះ កសិដ្ឋាននឹងបន្ថែមគោចំនួន១០០០ក្បាលទៀត។ បច្ចុប្បន្ននេះទឹកដោះគោនេះមានផ្គត់ផ្គង់នៅហាងចំនួន៧០ក្នុងរាជធានីភ្នំពេញ និងអាចកុម្ម៉ង់ទិញបានតាមរយៈទូរស័ព្ទ Facebook និងដឹកជញ្ជូនដល់គេហដ្ឋាន។ នាដើមឆ្នាំក្រោយនេះ ផលិតផលនេះនឹងមានលក់ក្នុងខេត្តសៀមរាប និងចាប់ផ្តើមបន្តទៅកាន់ខេត្តនានានៅក្នុងប្រទេស។ 

 

source: https://www.phnompenhpost.com/post-life-food-drink/moo-moo-farms-set-offer-us-standard-fresh-milk
MERIDIAN INTERNATIONAL HOLDING
CASA by Meridian | Skylar by Meridian |  Flatiron by Meridian

Want to change how you receive these emails?
You can update your preferences or unsubscribe from this list.