ទិវាសប្តាហ៏វប្បធម៏បារាំងក្នុងប្រទេសកម្ពុជា

សប្តាហ៏វប្បធម៏បារាំងឆ្នាំនេះ ចាប់ផ្តើមពីថ្ងៃទី៣ ដល់ ថ្ងៃទី ១០ ខែមីនា ឆ្នាំ២០១៩ ដែលមានការចូលរួមពីសំណាក់ក្រុមហ៊ុនបារាំង និង អង្គការនានា។ ព្រឹត្តិការណ៏ប្រចាំឆ្នាំលើកទី២នេះ បានប្រារព្ធនៅខេត្តសៀមរាប ហើយកម្មវិធី 'know-how' or savoir-faire ដែលមានរយះពេល ៤ថ្ងៃនេះ មានការចូលរួមពីសំណាក់ក្រុមហ៊ុនបារាំងនៅប្រទេសកម្ពុជាជាង ៧០ ក្រុមហ៊ុន។ ការកំសាន្តជាច្រើនរួមមាន ការចាក់បញ្ចាំងខ្សែភាពយន្ត របាំ ការសម្តែង ការបង្ហាញម៉ូត ការឆុងកាហ្វេ ការប្រកួកកីឡាប៉ាតុង បានធ្វើការទាក់ទាញអ្នកចូលរួមច្រើនជាង ៤០០០នាក់ ។  

លោក Benjamin Carrichon អ្នកគ្រប់គ្រង APOPO's Visitor Centre ប្រចាំខេត្តសៀមរាប ជាមន្ត្រីរៀបចំ ការផ្សព្វផ្សាយ APOPO ទាំងក្នុងស្រុក និង ក្រៅស្រុក។ ការដាក់បង្ហាញពិធីបុណ្យរយះ៤ថ្ងៃនេះ ក៏មានពិធីបើកសម្ភោធ ជាផ្លូវការដែលមានការចូលរួមដោយ លោកជំទាវ Eva Nguyen Binh អគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជា ផងដែរ។

លោកជំទាវ Eva Nguyen Binh បានមានប្រសាសន៏ថា ជោគជ័យនៃពិធីបុណ្យនេះដែលបានកើតឡើងតាំងពីឆ្នាំមុន គឺបានមកពីការពង្រឹងនូវរចនាសម្ពន្ធ៏ ហើយចាប់ពីពេលនោះមក សហគមន៏បានរៀបចំ និង ពង្រឹងបន្ថែមទៀតរួមជាមួយ ការសហការជាមួយនឹង សភាពាណិជ្ជកម្មបារាំង និង ស្ថាបន័បារាំងផ្សេងៗ ។ 

ប្រភព: https://www.khmertimeskh.com/50583092/siem-reap-set-for-bigger-french-week-2019/

MERIDIAN INTERNATIONAL HOLDING
CASA by Meridian | Skylar by Meridian |  Flatiron by Meridian

Want to change how you receive these emails?