ការអភិវឌ្ឍន៏សេដ្ឋកិច្ច - ការលើកតម្កើនអាជីវកម្មក្នុងស្រុក ជាមួយសិប្បកម្មដោយដៃ និង ម្ហូបអាហារ

Nomi Network គឺជាអង្គការអន្តរជាតិមួយដែលផ្តោតទៅលើ ការបណ្តុះបណ្តាល ការបង្កើនសមត្ថភាព ការបំពាក់ និង ការផ្សាភ្ជាប់រវាងថ្នាក់ដឹកនាំ និង អង្គការនានាដែលសហការជាមួយនឹងសហគមន៏ដែលងាយរងគ្រោះ ក្នុងការបើកវគ្គបណ្តុះបណ្តាលម៉ូតសំលៀកបំពាក់ និង ការយល់ដឹងពីទីផ្សារ ។ ទីតាំងអង្គការ The Nomi Network នៅក្នុងទីក្រុងភ្នំពេញគឺផ្តោតទៅលើសហគ្រាសសង្គមរួមមាន ការងារភូមិដើម្បីពង្រឹងនូវសម្ថតភាពសំរាប់ឳកាសការងារថ្មី និង ការប្រកួតប្រជែងទីផ្សារ។ បន្ថែមពីលើការបង្កើតនូវជំនាញផ្សេងៗ The Nomi Network ក៏បានបង្កើតនូវផលិតផលក្រាមស្លាកសញ្ញា “Nomi” ដែលផ្សាភា្ជប់ជាមួយនឹងអតិថិជនបរទេសធំៗដូចជាក្រុមហ៊ុន Sephora ជាដើម ។ អង្គការទាំង២ នេះ សន្យានឹងធ្វើការជួយដល់អាជីវកម្មសិប្បកម្មខ្នាតតូច ដើម្បីអោយគុណភាពបានការទទួលស្គាល់ពីទីផ្សារ។ 

ដោយហេតុនេះ បានធ្វើអោយសិប្បកម្មខែ្មរដោយដៃ និង ទិវាបុណ្យម្ហូបអាហារត្រូវបានបង្កើតឡើង។ គោលបំណងនៃបុណ្យនេះ គឺដើម្បីផ្សព្វផ្សាយផលិតផលក្នុងស្រុក ក៏ដូចជាផ្តល់ឳកាសដល់ម្ចាស់អាជីវកម្មក្នុងការបង្ហាញនូវជំនាញរបស់ពួកគាត់ ដែលបានទទួលការបណ្តុះបណ្តាលពីសំណាក់ទីភ្នាក់ងារអភិវឌ្ឍន៏សេដ្ឋកិច្ចមិនយកប្រាក់ចំនេញដែលប្រឆាំងនឹងការជួញដូរមនុស្សក្នុងប្រទេសកម្ពុជា និង ឥណ្ឌា។ មិនតែប៉ុណ្ណោះ អង្គការនេះក៏មានបំណងក្នុងការបង្កើន និងអភិវឌ្ឍន៏សមត្ថភាពសិប្បករ ចុងភៅ ម្ចាស់អាជីវកម្មខ្នាតតូច និង សហគ្រាសទូទៅ ។ ទីផ្សារនេះនឹងក្លាយជាមធ្យោបាយក្នុងការផ្សព្វផ្សាយវប្បធម៏ខ្មែរ ផលិតផលខ្មែរ សិល្បះទំរង់ដើម និង ម្ហូបអាហារដែលជាគន្លឹះ ទាក់ទាញយ៉ាងជោគជ័យសំរាប់ភ្ញៀវទេសចរណ៏ ប្រជាពលរដ្ឋ និង ប្រជាជនបរទេសដែលកំពុងរស់នៅក្នុងតំបន់ ។

ក្នុងឆ្នាំនេះមាន ម្ចាស់សហគ្រាសប្រហែល ៦០ នឹងចូលរួម រួមជាមួយនឹងល្បែងកំសាន្តជាច្រើនទៀត ក៏ដូចជាមានការរៀបចំសិក្ខាសាលាផងដែរ ។ 

ប្រភព: https://www.cambodiadaily.com/business/cambodian-crafts-and-food-festival-empowers-local-businesses-146890/

MERIDIAN INTERNATIONAL HOLDING
CASA by Meridian | Skylar by Meridian |  Flatiron by Meridian

Want to change how you receive these emails?