សំណង់ផ្លូវល្បឿងលឿនទៅកាន់ទីក្រុងព្រះសីហនុបានចាប់ផ្តើម

ផ្លូវល្បឿនលឿនលើកទី ១ ក្នុងប្រទេសកម្ពុជាត្រូវបានបើកសម្ភោទការសាងសង់ថ្ងៃនេះ ក្រោមអធិបតីដ៏ខ្ពងខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ។ 

គំរោងទាំងមូលមានតំលៃប្រហែល ១.៩ ពាន់លានដុល្លារអាមេរិក ដែលគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ ២០២៣។ គំរោងនេះនឹងជួយសំរួលចរាចរណ៏ពីផ្លូវជាតិលេខ ៤ តភ្ជាប់ពីទីក្រុងភ្នំពេញ ទៅកាន់កំពង់ផែទីក្រុងព្រះសីហនុ ដែលជាច្រកទ្រាសំរាប់ការនាំចេញនាំចូល ។ 

ផ្លូវល្បឿនលឿននេះ នឹងមាន២ ខ្សែ សំរាប់ទិសដៅនីមួយៗ ជាមួយនឹងខ្សែគំនូសបៃតងកណ្តាល។ ផ្លូវនេះមានប្រវែង ១៩០ គីឡូម៉ែត្រ ខ្លីជាងផ្លូវបច្ចុប្បន្ន។ សំរាប់ថេរវេលាធ្វើដំណើរ គឺចំណាយពេលតែ ២ ម៉ោង កន្លះ ប៉ុណ្ណោះ។ ក្នុងពេលបច្ចប្បន្ន ការធ្វើដំណើរទាមទារ ៤ ទៅ ៦ ម៉ោង។ ការសាងសង់នឹងត្រូវឆ្លងកាត់ស្ពានចំនួន ៨៩ កន្លែងសំរាក ៤  និង ស្ថានីយប្រេងឥន្ធនះមួយចំនួន ។ 

លោក Weng Gang អនុប្រតិបត្តិនៃក្រុមហ៊ុន China Road and Bridge Corporation មានប្រសាសន៏ថា ផ្លូវល្បឿនលឿននេះនឹងជួយបង្កើនសេដ្ឋកិច្ចប្រទេសកម្ពុជា និង ជួយបង្កើនស្តង់ដាររស់នៅរបស់ប្រជាជនក្នុងតំបន់មួយកំរិតទៀត ។ ក្រុមហ៊ុន China Road and Bridge Corporation ក៏បានធ្វើការសាងសង់រួចរាល់ផ្លូវប្រវែង ១០០០ គីឡូម៉ែត្រ ទូទាំងប្រទេសកម្ពុជាផងដែរ ។ 

គំរោងនេះផងដែរ គឺទទួលបានការឧបត្ថមទាំងស្រុងដោយរដ្ឋាភិបាលប្រទេសចិន និង កិច្ចព្រមព្រៀងត្រូវបានធ្វើឡើងក្នុងកំឡុងទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា របស់ឧបនាយករដ្ឋមន្ត្រី លោក Li Keqiang ។ 

ប្រភព: https://www.khmertimeskh.com/50589489/expressway-project-to-break-ground-today/

MERIDIAN INTERNATIONAL HOLDING
CASA by Meridian | Skylar by Meridian |  Flatiron by Meridian

Want to change how you receive these emails?