វិធីសាស្រ្ត ៦ យ៉ាងក្នុងការថែរក្សាសុខភាពនារដូវក្តៅ

រដូវក្តៅបានមកដល់ហើយ អាកាសធាតុក៏មានការកើនឡើនជារៀងរាល់ថ្ងៃ។ ការប្រយត្ន៏ប្រយែងគួរតែមាន ចំពោះកំដៅប្រចាំថ្ងៃ។ យើងសូមលើកយក វិធីសាស្ត្រ ទាំង ៦ ខាងក្រោមនេះ ក្នុងការថែរក្សាសុខភាពនារដូវក្តៅ។ 

១. ដឹងពីអាការះ
គន្លឹះក្នុងការថែរក្សារាងកាយក្នុងរដូវក្តៅ គឹតូ្រវមានការចាប់អារម្មណ៏ពីអាការះដែលកើតឡើងចំពោះរាងកាយរបស់យើង។ អាការះឈឺសាច់ដុំ ឈឺក្បាល រាងកាយចុះទន់ខ្សោយ ការអស់កំលាំង រវើរវាយ ក្អួត សុទ្ធតែជាអាការះមកពីការប្រែប្រួលកំដៅ ដែលបង្កនូវជំងឺផ្សេងៗ ។ បើសិនលោកអ្នកមានអាការះបែបនេះ សូមនៅកន្លែងត្រជាក់ និង បន្ថយកំដៅរាងកាយភ្លាមៗ ព្រោះនេះអាចជាសញ្ញាថាលោក អ្នកមានកំដៅខួរក្បាល។ 

២. កំនត់រយះពេលនៅក្រៅ
ព្យាយាមជៀសវាងការនៅក្រោមព្រះអាទិត្យពេលថ្ងៃត្រង់ ពីម៉ោង ១០ព្រឹង រហូត ដល់ ម៉ោង ២ថ្ងៃ ។ ក្រោមពន្លឺព្រះអាទិត្យក្នុងកំឡុង ពេលនេះ គឹជាពេលក្តៅបំផុតក ហើយប្រសិនបើលោកអ្នកត្រូវសិ្ថតនៅក្រោមកំដៅបែបនេះ គួរព្យាយាមនៅក្រោមកន្លែងម្លប់ រឺ ទីណាដែមានអាកាសធាតុត្រជាក់។ 

៣. បរិភោគទឹកអោយបានច្រើន
ក្នុងរដូវក្តៅ ភាគច្រើនយើងតែងតែមិនបានផ្តោតទៅការបរិភោគទឹក ដែលយ៉ាងហោចណាស់ក៏អោយបាន ២ លីតដែរ ប៉ុន្តែជាមួយការ កើនឡើននៃកំដៅ កង្វះជាតិទឹក គឺជាការគំរាមគំហែងមួយយ៉ាងធ្ងន់ធ្ងរ។ ពេលដែលចេញក្រៅ គួរតែមានការភ្ជាប់ជាមួយនឹងទឹកសំរាប់ ការបាត់បង់ជាតិទឹកនៅពេលដែលលោកអ្នកបែកញើស។ 

៤. កុំធ្វើលំហាត់ប្រាណខាងក្រៅពេលដែលមានកំដៅថ្ងៃខ្លាំង
គួរតែចំណាយពេលរីករាយជាមួយនឹងអាកាសធាតុពេលព្រឹកព្រលឹម ដោយធ្វើលំហាត់ប្រាណរត់ រឺ ហែលទឹកជាដើម។ ត្រូវចងចាំថា ត្រូវរក្សាជាតិទឹកក្នុងខ្លួន ជាពិសេសក្នុងកំឡុងពេលហែលទឹក ពីព្រោះយើងមិនដឹងថាតើមានការបាតបង់ជាតិទឹកប៉ុន្មាននោះទេ ។ 

៥. ជ្រើសរើសលេការពារកំដៅថ្ងៃដែលសាកសមនឹងស្បែក
មានលេការពារកំដៅជាច្រើនប្រភេទ ហើយវានឹងអាចមិនងាយស្រួលក្នុងការជ្រើសរើសប្រភេទដែលសាកសមនឹងស្បែក។ គួរព្យាយាម ស្វែងរកផលិតផលណាដែលមានកំរិតការពារកំដៅយ៉ាងហោចណាស់អោយបាន SPF 30។ បើសិនជាលោកមានស្បែកស គួរតែជ្រើសរើសផលិតផលដែលមានការការពារខ្លាំងជា SPF 30 រឺលេការពារកំដៅថ្ងៃណាដែលមានសារធាតុដែកក្នុងការពារស្បែករបស់លោកអ្នក។ លេការពារកំដៅថ្ងៃអាចនឹងមានជាតិសិ្អត និង ជាប់រន្ធញើស។ បើសិនជាលោកអ្នកមានមុន រឺ ស្បែកប្រតិកម្ម គួរតែស្វែក រកផលិតផលស្លាកសញ្ញា Neutrogena រឺផលិតផលដែលគ្មានជាតិខ្លាញ់ ។ បើមិនដូច្នោះទេ លោកអ្នកគួរតែធ្វើការពិគ្រាះយោបល់ ជាមួយអ្នកជំនាញផ្នែកស្បែក ។ លេការពារកំដៅថ្ងៃមួយចំនួនអាចនឹងមានពណ៏ផ្សេងៗគ្នា បើសិនជាលោកអ្នកចង់ថែរក្សាស្បែក ហើយចង់បានពណ៏ភ្លឺ គួរតែស្វែករកលេ ការពារកំដៅថ្ងៃណាដែលមានច្រើនពណ៏ រឺ ពណ៏ភ្លឺដែលសមនឹងពណ៏ស្បែករបស់លោកអ្នក។ 

៦. សំលៀកបំពាក់ដែលសមនឹងអាកាសធាតុ
នេះមិនមែនមានន័យថាលោកអ្នកមិនអាចស្លៀកពាក់នូវអ្វីដែលចូលចិត្តនោះទេ តែគឹមានន័យថាលោកអ្នកគួរប្រីប្រាស់សំលៀកបំពាក់អោយត្រូវក្នុងរដូវក្តៅ ។ ពាក់នូវមួកកំដៅថ្ងៃ សំលៀកបំពាក់រលុង ពណ៏ស្រាល និង ខោខ្លី ។ លោកអ្នកនៅតែអាចប្រើប្រាស់សំលៀក បំពាក់ទាន់សម័យ ប៉ុន្តែគ្រាន់តែធ្វើការផ្លាស់ប្តូរទៅជាបែបម៉ូតសាមញ្ញ។ 

ប្រភព: http://www.literallydarling.com/blog/2015/07/15/body-care-summer-heat/

MERIDIAN INTERNATIONAL HOLDING
CASA by Meridian | Skylar by Meridian |  Flatiron by Meridian

Want to change how you receive these emails?