ទីក្រុងភ្នំពេញជាប់លេខ៦ - ក្នុងការចំណាយការរស់នៅខ្ពស់

ទីក្រុងភ្នំពេញបានរំកិល៦លេខ ក្លាយជាលេខរៀងទី៧៦ លើពិភពលោកតាមការស្ទាបស្ទង់ពីការចំណាយក្នុងការរស់នៅ ដែលធ្វើឡើង ដោយ the Economist Intelligence Unit (EIU) - ប្រចាំទីក្រុងឡុង។  EIU ជាភ្នាក់ងារស្រាវជ្រាវ និង វិភាគ Economist Group, និង ជាបុត្រសម្ពន្ធ័ក្រុមហ៊ុន  The Economist newspaper។

ទីក្រុងផ្សេងទៀតនៃប្រទេសកំពុងរីកចំរើនដែលរួមមានទីក្រុង គូឡាឡាំពួរ បាងកក ម៉ានីឡា និង ហាណូយ ក៏បានកើនឡើននូវលេខរៀងផងដែរ ក្នុងពេលទីក្រុងសឹង្ហបុរី ទីក្រុងហុងកុង និង ប៉ារីសដែលជាប់ជាទីក្រុងដែលមានចំណាយថ្លៃជាងលើពិភពលោក។ក្នុងរបាយការណ៏មួយរបស់ EIU បានបង្ហាញថា ទីក្រុងដែលការចំណាយមានការកើនឡើន គឺដោយសារការកើនឡើននៃសេដ្ឋកិច្ចក្នុងឆ្នាំ ២០១៨។ ទីក្រុងដែលមានការកើនឡើនគួរអោយអត់សំគាល់ជាងគេគឺ ទីក្រុងគូឡាឡាំពួរនៃប្រទេសម៉ាឡេស៊ី បានកើនឡើង ១០ លេខ រៀង ទៅលេខ ៨៨ ដែលបន្តដោយទីក្រុងបាងកក ដែលបានកើនឡើង ៦ លេខរៀង ទៅលេខ ៤១ និង ទីក្រុងម៉ានីឡា បានកើនឡើង ចំនួន៩ លេខរៀង ទៅលេខ ៩២ ស្របពេលជាមួយទីក្រុងហាណូយ និង ភ្នំពេញ បានកើនឡើន ៦ លេខរៀង។ 

របាយការស្ទាបស្ទង់ដែលបានធ្វើឡើងក្នុងចំណោមទីក្រុងចំនួន ១៣៣ លើសកលលោក បានរកឃើញចំនុចរួមមួយក្នុងចំណោមតំបន់ ដែលមានការចំណាយថ្លៃបំផុត ។ តំលៃគឺមិនត្រូវបានវាយតំលៃទៅលើអ្នកលក់បន្ត រឺ អ្នកផលិតនោះទេ គឹអាស្រ័យទៅលើការចាយវាយរបស់អតិថិជន ។ ចំនួនប្រហាក់ប្រ ហែលជាអត្រាដុល្លារអាមេរិក ដោយប្រើប្រាស់អត្រាប្តូរប្រាក់ និង ទំងន់ក្នុងការបង្កើតនូវសន្ទស្ស៏ដែលអាចប្រៀបធៀបគ្នាបាន ។ អ្នកកែសម្រួលការស្ទាបស្ទង់ លោកស្រី Roxana Slavcheva បានបង្ហាញថា ការចំណាយលើការស្ទាបស្ទង់មានតួលេខខ្ពស់ចំពោះទីក្រុងសឹង្ហបុរី ទីក្រុងហុងកុង ទីក្រុងសេអ៊ូល ទីក្រុងតូក្យូ និង ទីក្រុងស៊ីដនី ។ 

លោកស្រីបានបន្តទៀតថា នេះគឺជាសញ្ញានៃសកលភាវូបនីយកម្ម ការនិយមចូលចិត្តដែលស្រនៀងគ្នា និង បែបបទនៃការទិញឥវ៉ាន់ ។ ទោះបីជាកន្លែងដែលមានហាងលក់ទំនិញដែលមានតំលៃធូរថ្លៃជាងតំបន់ដទៃទៀត តែការំចំណាយលើការធ្វើដំណើរ និង ចំណាយផ្សេងៗ ធ្វើអោយតំលៃរួមទូទៅមានការកើនឡើងដូចគ្នា ។ ដោយសារតែការប្រែប្រួលនៃអត្រាប្តូរប្រាក់ ការចំណាយលើការរស់នៅក្នុងតំបន់ អាស៊ានមួយមានការកើនឡើងគួរអោយកត់សំគាល់ ដែលមានការផ្ទុយពីទីកុ្រងមួយចំនួននៃប្រទេសចិន និង ប្រទេសអូស្ត្រាលី។ 

ការធ្លាក់ចុះនៃអត្រាប្តូរប្រាក់ក្នុងតំបន់ បានជំរុញអោយទីក្រុង ៥ នៃប្រទេសអូស្ត្រាលី និង ទីក្រុង ២ នៃប្រទេសញូវសេឡែន មានការធ្លាក់ចុះ ។ ទីក្រុងស៊ីបានធ្លាក់លេខរៀង ១០ កាលពីឆ្នាំមុន ទៅលេខរៀងទី ១៦ ស្របពេលដែលទីក្រុង មែលប៊ន លែងស្ថិតក្នុងចំនួន ទីក្រុងដែលចំណាត់ខ្ពស់ទាំង ២០ ទៀតឡើយ ។ ស្រដៀងគ្នានេះដែរ ទីក្រុងមួយចំនួននៃប្រទេសចិន ក៏មានការធ្លាក់ចុះក្នុងចំណាត់ថ្នាក់ ដែលមានន័យថាទីក្រុងទាំងនោះ បានក្លាយជាទីក្រុងដែលមានការចំណាយទាបជាងមុន ។ កត្តាចំបងដែលធ្វើអោយសេដ្ឋកិច្ចមានការធ្លាក់ចុះ គឺបណ្តាលមកពីកត្តាក្នុងតំបន់ ដូចជាលក្ខខណ្ឌហិរញ្ញវត្ថុ និង វិបត្តិសង្រ្គាមពាណិជ្ជកម្មអាមេរិក។  

ប្រភព: https://www.b2b-cambodia.com/news/phnom-penh-climbs-six-spots-in-cost-of-living-ranking/

MERIDIAN INTERNATIONAL HOLDING
CASA by Meridian | Skylar by Meridian |  Flatiron by Meridian

Want to change how you receive these emails?