កំពង់ផែកំពត នឹងក្លាយជាច្រកទ្វារចំបងក្នុងតំបន់

២៥%នៃការសាងសង់កំពង់ផែថ្មីក្នុងខេត្តកំពតត្រូវបានបញ្ចប់ ។ កំពង់ផែនេះនៅក្លាយទៅជាច្រកចំបងសំរាប់វិស័យទេសចរណ៏ក្នុងប្រទេស។ រដ្ឋមន្ត្រីក្រសួងទេសចរណ៏ ឯកឧត្តម ថោង ខុន បានមានប្រសាសន៏ថា កំំពង់ផែដែលកំពុងត្រូវបានសាងសង់នៅស្រុកទឹកឈូ អាចធ្វើការទទួលភ្ញៀវទេសចរណ៏ចំនួន ១ លាន នាក់ ហើយវានឹងក្លាចជាហេដ្ឋារចនាសម្ពន្ធ័ចំបងសំរាប់ការដឹកជញ្ជូន ។ 

គំរោងនេះនឹងត្រូវបានបញ្ចប់ក្នុងចុងឆ្នាំនេះស្របពេលជាមួយកាប្រារព្ធពិធីបុណ្យសមុទ្រ ដែលនឹងជាលើកទី២ ក្នុងការប្រារព្ធក្នុងខេត្តកំពត។ សិ្ថតនៅក្នុងតំបន់សេដ្ឋកិច្ចខាងត្បូង កំពង់ផែនេះនឹងតភ្ជាប់ខេត្តកំពតទៅកាន់ពិភពលោក ហើយនឹងបង្កើនការរីកចំរើននៃវិស័យ ទេសចរណ៏ ក៏ដូចជាវិស័យដែលផ្សេងៗ និង តំបន់ដែលជាប់នឹងសមុទ្រផ្សេងៗទៀត ។ គំរោងនេះគឹបានទទួលការឧបត្ថមដោយ ធនាគារអភិវឌ្ឍន៏ជនបទ (ADB)  នឹង ជាផ្នែកមួយនៃការអភិវឌ្ឍន៏ហេដ្ឋារចនាសម្ពន្ធ៏ទេសចរណ៏តំបន់ទនេ្លមេគង្គ។

ធនាគារអភិវឌ្ឍន៏ជនបទ (ADB) បាន អនុមត័នៅកំចីទឹកប្រាក់ចំនួន ១៨ លាន ដុល្លាអាមេរិកក្នុងឆ្នាំ ២០១៤សំរាប់កំពង់ផែនេះក្នុងគោលបំណងបង្កើនវិស័យទេសចរណ៏ក្នុងស្រុក ។ ឯកឧត្តម ស៊ុយ ស៊ីនុល អគ្គនាយកដ្ឋានទេសចរណ៏ប្រចាំខេត្តកំពត មិនត្រឹមតែនឹងទាក់ទាញភ្ញៀវទេសចរណ៏ពីទីក្រុងព្រះសីហនុ ខេត្តកោះកុង និងខេត្តកែប ប៉ុណ្ណោះទេ តែវានឹងអាចទាក់ទាញភ្ញៀវទេសចរណ៏មកពីប្រទេសក្នុងតំបន់មេគង្គផងដែរ ។ 

ប្រភព: https://www.b2b-cambodia.com/news/kampot-seaport-to-become-main-gateway-to-region/

MERIDIAN INTERNATIONAL HOLDING
CASA by Meridian | Skylar by Meridian |  Flatiron by Meridian

Want to change how you receive these emails?