Casa by Meridian មានរូបរាងស្រដៀងនឹងកាក់បុរាណចិន (និមិត្តសញ្ញានៃទ្រព្យសម្បត្តិ) និងការបើកចំហរវាងប៉មទាំង២ ដែលត្រូវបានកំណត់ថាជាទ្វារនាគនៅក្នុងសិល្បៈបុរាណនៃ Feng Shui ដើម្បីអញ្ជើញថាមពលវិជ្ជមាន (Qi) ពីទន្លេមេគង្គដ៏ខ្លាំងក្លាឲ្យចូលមក និងនាំសុខភាពល្អ និងភាពរុងរឿងដល់អ្នករស់នៅ។
អគារកម្ពស់ 33 ជាន់ Casa by Meridian គឺជាអគារដ៏ទំនើបដែលធ្វើឡើងតាមទិសដៅអភិវឌ្ឍន៍សហគមន៍នៅក្នុងទីក្រុង។ វាគឺជាគម្រោងអភិវឌ្ឍន៍ចម្រុះអន្តរជាតិដំបូងគេ ដែលផ្សារភ្ជាប់សហគមន៍ ផាសុកភាព ការសម្រាកលំហែ ភាពងាយស្រួល និងសុវត្ថិភាពនៃការរស់នៅ។
គម្រោងអភិវឌ្ឍន៍ពហុមុខងារនេះគឺជាផ្ទះដ៏ល្អសម្រាប់យុវជនវ័យក្មេង និងអ្នកជំនាញមមារញឹក ដែលចូលចិត្តប្រើប្រាស់អ្វីៗដែលល្អនៅក្នុងជីវិតរបស់ពួកគាត់។
ការតំឡើងកម្ពស់ពិដាន និងការរៀបចំបន្ទប់ប្រកបដោយភាពច្នៃប្រឌិត ធ្វើឲ្យទំហំជាន់ និងបន្ទប់នីមួយៗទទួលបានភាពទូលាយជាអតិបរមា។រួមជាមួយនឹងការប្រើប្រាស់ពណ៍ដីបែបស្រាលៗ ដែលត្រូវបានប្រើប្រាស់ទូទាំងអគារ ផ្តល់នូវតុល្យភាពដ៏ល្អឥតខ្ចោះ និងរូបរាងទំនើប។
រាល់យូនីតនីមួយៗមានបំពាក់គ្រឿងបរិក្ខារប្រណិតៗ និងឧបករណ៍សម្រាប់បន្ទប់ទឹក និងផ្ទះបាយថែមទៀតផង។
សម្ភារៈបរិក្ខាររបស់ Casa by Meridian ផ្តល់ជូនអ្នករស់នៅនូវគុណភាពជីវិតដ៏ប្រសើរ។
ក្លឹបប្រើប្រាស់រួមដែលមានភាពធំទូលាយផ្តល់ឱ្យអ្នករស់នៅផ្តាច់មុខចំពោះការប្រើប្រាស់បន្ទប់យូហ្គា កន្លែងហាត់ប្រាណ អាងហែលទឹក បន្ទប់លេងរបស់កុមារ និងបន្ទប់សូណា។
តំបន់ផ្សារភ្ជាប់សហគមន៍ ក៏ផ្ដល់នូវភាពស្រស់ស្អាតស្រស់ស្រាយជាមួយនឹងអារម្មណ៍ប្លែកនៃរចនាបទថ្មី។
ការរចនាទេសភាពដ៏គួរឱ្យភ្ញាក់ផ្អើលនៅជាន់ផ្ទាល់ដី និងជាន់ទី 4ដែលផ្តោតលើភាពបៃតង និងការរចនាបែបសហសម័យ និងភាពប្រណិត។
ស្ថិតនៅទីតាំងយុទ្ធសាស្ត្រ នៃទីក្រុងកោះពេជ្រ ជាចំណុចប្រសព្វរវាងទន្លេសាប និងទន្លេមេគង្គ។
គម្រោងអភិវឌ្ឍន៍ដ៏មានកិត្យានុភាព ដែលអាផាតមិនបានរួមបញ្ចូលគ្នាជាមួយមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហាងទំនិញ។
វិសាលភាពនៃយូនីតស្ទូឌីយោរហូតដល់ប្រភេទ 3បន្ទប់គេង ផ្តល់កន្លែងធំទូលាយសម្រាប់គ្រួសារដែលកំពុងលូតលាស់ និងការរស់នៅជាលក្ខណៈឯកជនតែឯង។
អាផាតមិនដែលកំណត់អត្ថន័យនៃពាក្យថាផ្ទះ
ជាអគារដែលហាងលក់ទំនិញដ៏ធំទូលាយ។ Casa by Meridian គឺជាកន្លែងរស់នៅ និងជាកន្លែងទទួលទានអាហារដ៏ល្អបំផុតសម្រាប់អ្នកនិយមចូលចិត្ត អ្នកស្នាក់នៅ និងភ្ញៀវទេសចរណ៍នៅលើកោះពេជ្រដ៏ស្រស់បំព្រងរបស់កម្ពុជា។
MIH ផ្តល់ជូននូវជម្រើសដ៏សម្បូរបែបនៃការិយាល័យធ្វើការ ជាមួយនឹងភាពងាយស្រួលក្នុងការប្រើប្រាស់។ មុខងារដ៏អស្ចារ្យ និងប្រព័ន្ធគ្រប់គ្រងអគារទំនើបទាន់សម័យ។ ម៉ាកយីហោការិយាល័យធ្វើការរួមខ្នាតអន្តរជាតិ ក៏មានវត្តមានផងដែរនៅទីនេះ ដែលកំពុងរង់ចាំផ្តល់សេវាកម្មការិយាល័យដល់សាជីវកម្ម និងសហគ្រាសដែលបានបង្កើតឡើង។
បទពិសោធន៍សេវាកម្មថែទាំផ្ទះតាមបែបសណ្ឋាគារ
ផ្តល់នូវកញ្ចប់សេវាកម្មដ៏គួរឱ្យទាក់ទាញ រួមមានសេវាអ៊ីនធឺណិត និងទូរទស្សន៍ខ្សែរកាប
ការដើរចូលទៅក្នុងផ្ទះដែលមានភាពស្អាត និងមានផាសុកភាព គឺជាអារម្មណ៍ដ៏អស្ចារ្យមួយ។ ក្រុមការងារសម្អាតផ្ទះរបស់យើងនឹងបង្កើតផែនការសម្អាតដែលបំពេញបន្ថែមទៅលើកន្លែងរស់នៅ និងរបៀបរស់នៅរបស់អ្នក
សេវាកម្មប្រមូលខោអាវបោកអ៊ុត និងដឹកជញ្ជូនដោយឥតគិតថ្លៃដល់មាត់ទ្វារផ្ទះរបស់អ្នក ដែលអាចឲ្យអ្នកសន្សំសំចៃពេលវេលា និងថវិការ
ការជូនដំណឹងសំខាន់
សូមអានលក្ខខណ្ឌទាំងអស់ដែលមានខាងក្រោមនេះដោយប្រុងប្រយ័ត្ន។ តាមរយៈការចូលទៅកាន់គេហទំព័រនេះ និងទំព័រណាមួយនៃគេហទំព័រនោះ អ្នកត្រូវបានចាត់ទុកថាបានអាន និងយល់ព្រមតាមលក្ខខណ្ឌខាងក្រោម
គេហទំព័រនេះត្រូវបានផ្តល់ជូន "ដូចដែលមាន" ដោយមិនជាតំណាង ឬការធានាណាមួយ ការបង្ហាញ ឬការបង្កប់ន័យណាមួយនោះឡើយ។ Meridian International Holding មិនជាតំណាង ឬអ្នកធានាទាក់ទងនឹងគេហទំព័រនេះ ឬព័ត៌មាន និងសម្ភារៈដែលបានផ្តល់នៅលើគេហទំព័រនេះទេ។
ដោយមិនមានបុរេវិនិច្ឆ័យចំពោះភាពទូទៅនៃកថាខណ្ឌខាងលើ ក្រុមហ៊ុន Meridian International Holding មិនធានាថា៖ គេហទំព័រនេះនឹងមានជាប់ជានិរន្ត ឬអាចស្វែងរកបាននោះឡើយ ឬមិនធានាថា៖ ព័ត៌មាននៅលើគេហទំព័រនេះគឺពេញលេញ ពិត ត្រឹមត្រូវ ឬមិនបំភាន់នោះឡើយ។
គ្មានអ្វីនៅលើគេហទំព័រនេះត្រូវបានបង្កើតឡើង ឬមានគោលបំណងបង្កើតជាដំបូន្មានគ្រប់ប្រភេទនោះឡើយ។ ក្រុមហ៊ុន Meridian International Holding នឹងមិនធានាខុសត្រូវចំពោះលោក/លោកស្រី (មិនថានៅក្រោមច្បាប់ទំនាក់ទំនង ច្បាប់រដ្ឋប្បវេណី ឬច្បាប់ផ្សេងៗទៀត) ទាក់ទងនឹងខ្លឹមសារ ឬការប្រើប្រាស់ផ្សេងៗជាដើម ពាក់ព័ន្ធនឹងគេហទំព័រនេះ៖
ទំនួលខុសត្រូវដែលមិនត្រូវបានរាប់បញ្ចូល
សម្រាប់ការប៉ះពាល់ ឬបាត់បង់ដោយប្រយោល ដោយលក្ខណៈពិសេស ឬផលវិបាកនៃការបាត់បង់
ឬការបាត់បង់លើអាជីវកម្ម ការបាត់បង់ប្រាក់ចំណូល ផលចំណេញ ប្រាក់សន្សំ ការបាត់បង់កិច្ចព្រមព្រៀង ឬទំនាក់ទំនងអាជីវកម្ម ការបាត់បង់កិត្តិយស ឬឆន្ទះ ឬការបាត់បង់ព័ត៌មានឬទិន្នន័យ
ដែនកំណត់នៃការទទួលខុសត្រូវទាំងនេះនឹងនៅតែត្រូវអនុវត្ត បើទោះបីជាក្រុមហ៊ុន Meridian International Holding បានណែនាំយ៉ាងច្បាស់អំពីចំណុចសក្តានុពលនៃការបាត់បង់ក៏ដោយ។
តំណភ្ជាប់ទៅកាន់គេហទំព័រភាគីទីបី
គេហទំព័រនេះអាចមានតំណភ្ជាប់ទៅកាន់គេហទំព័រផ្សេងទៀតដែលមិនស្ថិតនៅក្រោមការគ្រប់គ្រង និងមិនត្រូវបានថែរក្សាដោយក្រុមហ៊ុន Meridian International Holding។ ហើយខ្លឹមសារ មតិ និងតំណភ្ជាប់ផ្សេងទៀតដែលផ្តល់ដោយគេហទំព័រទាំងនេះមិនត្រូវបានស៊ើបអង្កេត ផ្ទៀងផ្ទាត់ ឬត្រួតពិនិត្យដោយក្រុមហ៊ុន Meridian International Holding ទេ។ Meridian International Holding នឹងមិនទទួលខុសត្រូវចំពោះខ្លឹមសារ មតិ ឬតំណភ្ជាប់ផ្សេងទៀតដែលមាននៅក្នុងគេហទំព័រដែលបានភ្ជាប់ណាមួយ ឬការផ្លាស់ប្តូរ ឬការធ្វើបច្ចុប្បន្នភាពណាមួយឡើយ។ តំណភ្ជាប់បែបនេះត្រូវបានផ្តល់ជូនគ្រាន់តែជាភាពងាយស្រួលមួយប៉ុណ្ណោះ ហើយការដាក់បញ្ចូលតំណភ្ជាប់បែបនេះមិនមែនជាការយល់ព្រមដោយក្រុមហ៊ុន Meridian International Holding លើគេហទំព័រ ឬខ្លឹមសារនៅក្នុងនោះទេ ។ លោក/លោកស្រីនឹងត្រូវបានគេជូនដំណឹងថារាល់ការចូលប្រើប្រាស់ដោយលោក/លោកស្រីក្នុងគេហទំព័រដែលបានភ្ជាប់បែបនេះគឺស្ថិតនៅក្នុងហានិភ័យផ្ទាល់ខ្លួន។
បទប្បញ្ញត្តិដែលមិនអាចអនុវត្តបាន។
ប្រសិនបើចំណុចឬប្រយោគណាមួយនៅក្នុងចំណុច "ការបដិសេធ" នៃគេហទំព័រនេះ ឬត្រូវបានរកឃើញថាមិនអាចអនុវត្តបាននៅក្រោមច្បាប់ វានឹងមិនប៉ះពាល់ដល់ការអនុវត្តនៃបទប្បញ្ញត្តិផ្សេងទៀតនៃគេហទំព័រនេះទេ។
ការបញ្ជូនមតិ និងព័ត៌មាន
រាល់មតិកែលម្អ និងព័ត៌មានដែលបានដាក់ជូន Meridian International Holding នៅលើគេហទំព័រនេះ (មិនថាតាមអ៊ីមែល ឬបណ្តាញផ្សេងទៀត) នឹងត្រូវចាត់ទុកថាមិនមែនជាការសម្ងាត់ ហើយនឹងក្លាយជាកម្មសិទ្ធិរបស់ Meridian International Holding ដែលនឹងមានសិទ្ធិប្រើប្រាស់មតិកែលម្អ និងព័ត៌មានទាំងនោះនៅលើមូលដ្ឋានគ្មានដែនកំណត់សម្រាប់គោលបំណងណាមួយ (រួមទាំងគ្មានដែនកំណត់ទៅលើការផលិតឡើងវិញ ការបង្ហាញដល់ភាគីទីបី ការបញ្ជូន ការបោះពុម្ពផ្សាយ ការផ្សាយ និងទាក់ទងនឹងការអភិវឌ្ឍន៍ ទីផ្សារ និងការផ្សព្វផ្សាយគ្រឿងបរិក្ខារ ផលិតផល ឬសេវាកម្មណាមួយ)។ សូមជម្រាបជូនថាក្រុមហ៊ុន Meridian International Holding នឹងមិនស្ថិតនៅក្រោមកាតព្វកិច្ចនៃការរក្សាការសម្ងាត់ណាមួយដែលទាក់ទងនឹងការបញ្ចេញមតិ និងមិនផ្តល់ការធានាថាគំនិត ចំណេះដឹង ដំណើរការ ឬបច្ចេកទេសណាមួយដែលមាននៅក្នុងមតិកែលម្អ ឬព័ត៌មានដែលបានដាក់ជូន Meridian International Holding នឹងត្រូវបានចាត់ទុក ជាកម្មសិទ្ធិ ឬការសម្ងាត់នោះឡើយ។
ពាណិជ្ជសញ្ញា
Meridian International Holding និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន, ក៏ដូចជាសាខា, អ្នកម៉ៅការ និង/ឬសាជីវកម្មដែលចូលរួម គឺជាម្ចាស់កម្មសិទ្ធិនៃពាណិជ្ជសញ្ញា និងសេវាកម្មដែលបង្ហាញនៅលើគេហទំព័រនេះ ហើយសិទ្ធិទាំងអស់ត្រូវបានរក្សាដោយការគោរពលើពាណិជ្ជសញ្ញា។
គោលការណ៍នៃការរាយការណ៍
គណៈគ្រប់គ្រងត្រូវប្រកាន់ខ្ជាប់នូវស្តង់ដារខ្ពស់បំផុតនៃអភិបាលកិច្ចសាជីវកម្ម ហើយរំពឹងថាបុគ្គលិកទាំងអស់នឹងអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធទាំងអស់ ព្រមទាំងគោលនយោបាយផ្ទៃក្នុងរបស់យើង។ បណ្តាញទំនាក់ទំនងសម្រាប់ការផ្តល់ដំណឹងខាងក្រោម គឺសម្រាប់ការរាយការណ៍អំពីភាពមិនសមរម្យណាមួយដែលនាំឱ្យមានការក្លែងបន្លំ អំពើពុករលួយ ការឃុបឃិតជាមួយអ្នកផ្គត់ផ្គង់/អ្នកម៉ៅការ ជម្លោះផលប្រយោជន៍ ការអនុវត្តការងារដែលមិនមានសុវត្ថិភាព ការបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ក្រុមហ៊ុន ឬការបំពានក្រមសីលធម៌អាជីវកម្ម។
"ករណីទាំងអស់ដែលត្រូវបានរាយការណ៍នឹងត្រូវធ្វើការស៊ើបអង្កេត ហើយនឹងមានការធានានូវដំណោះស្រាយសមស្រប ហើយវិធានការវិន័យនឹងត្រូវធ្វើឡើង។ ប្រសិនបើអ្នកមានបំណង
(ក) ដាក់របាយការណ៍/ពាក្យបណ្តឹងនៃការប្រព្រឹត្តមិនត្រឹមត្រូវជាក់ស្តែង ឬសង្ស័យណាមួយដែលបានប្រព្រឹត្តដោយបុគ្គលិករបស់យើង ឬ
(ខ) ផ្តល់មតិកែលម្អទូទៅ ឬធ្វើការសាកសួរលើគោលការណ៍នេះ
លោក/លោកស្រីអាចសរសេរមកតាមរយៈទម្រង់ដែលបានផ្តល់ជូន ហើយផ្ញើរមកយើងតាមអាសយដ្ឋានអ៊ីមែលខាងក្រោម / លេខទំនាក់ទំនង៖ +855 23 900 979"
រក្សាសិទ្ធិគ្រប់យ៉ាងដោយ Meridian International Holding ។
ខ្លឹមសារទាំងអស់ដែលមាននៅលើគេហទំព័រនេះ ដូចជាអត្ថបទ ក្រាហ្វិច ឡូហ្គោ រូបតំណាងប៊ូតុង រូបភាព ឈុតសំឡេងការទាញយកឌីជីថល ការចងក្រងទិន្នន័យ និងកម្មវិធី គឺជាកម្មសិទ្ធិរបស់ meridian.com ឬអ្នកផ្គត់ផ្គង់មាតិការបស់វា ហើយត្រូវបានការពារដោយច្បាប់រក្សាសិទ្ធិនៃប្រទេសកម្ពុជា និងច្បាប់អន្តរជាតិ។ ។ ការចងក្រងខ្លឹមសារទាំងអស់នៅលើគេហទំព័រនេះគឺជាកម្មសិទ្ធិផ្តាច់មុខរបស់ meridian.com និងត្រូវបានការពារដោយច្បាប់រក្សាសិទ្ធិនៃប្រទេសកម្ពុជា និងអន្តរជាតិ។
លោក/លោកស្រី មិនអាចចម្លង បោះពុម្ព ចែកចាយ ឬធ្វើអាជីវកម្មលើខ្លឹមសារនៃគេហទំព័រនេះ ឬប្រើប្រាស់គេហទំព័រនេះសម្រាប់គោលបំណងផ្សេងទៀតឡើយ។ លោក/លោកស្រី យល់ព្រមប្រើប្រាស់គេហទំព័រនេះសម្រាប់គោលបំណងស្របច្បាប់ និងក្នុងលក្ខណៈដែលមិនបំពានសិទ្ធិអ្នកដទៃ ឬមិនត្រូវរឹតបន្តឹង ឬរារាំងការប្រើប្រាស់គេហទំព័រនេះដោយភាគីទីបីណាមួយឡើយ។ ការរឹតបន្តឹង ឬរារាំងនេះរួមមាន (ដោយគ្មានការកំណត់)៖ ការប្រព្រឹត្តដែលមិនស្របច្បាប់ ឬដែលអាចរំខាន ឬបង្កឱ្យមានទុក្ខព្រួយ ឬការរអាក់រអួលដល់បុគ្គលណាម្នាក់ ការបញ្ជូនខ្លឹមសារអាសអាភាស ឬប្រមាថ ឬការប្រមាថមើលងាយពូជសាសន៍ ឬជាតិសាសន៍គ្រប់ប្រភេទ ឬការរំខានដល់លំហូរទូទៅនៃការសន្ទនានៅក្នុងគេហទំព័រនេះ។