Flatiron by Meridian បានរក្សាទុកនូវខ្លឹមសារនៃអគារ Flatiron នៅទីក្រុងញូវយ៉ក ស្របពេលដែលយើងធ្វើទំនើបកម្មការរចនារបស់វាជាមួយនឹងរចនាសម្ព័ន្ធកញ្ចក់បែបសហសម័យ និងគ្រឿងបរិក្ខារខាងក្នុងទំនើបទាន់សម័យ។
មានកម្ពស់41 ជាន់ដែលរួមបញ្ចូលដោយ អាផាតមិនអូតែល និងការិយាល័យធ្វើការ ជាមួយនឹងលក្ខណៈពិសេសនៃការរចនាដែលចំណេញពេលវេលា ដូចជាកន្លែងដាក់ភ្ញៀវចុះនៅច្រកចេញចូលអគារ កន្លែងសម្រាប់ថ្មើរជើងដ៏ល្អ និងភាពបៃតង
គ្រប់គ្រងដោយប្រតិបត្តិករសណ្ឋាគារលំដាប់អន្តរជាតិឈានមុខគេមួយ ដែលរួមមានលំនៅដ្ឋានបម្រើសេវាកម្មចំនួន 13 ជាន់។ ជីវិតរស់រវើកកំពុងរង់ចាំអ្នកស្នាក់នៅមកកាន់ទីនេះ។
ការរួមបញ្ចូលគ្នានូវវប្បធម៌ក្នុងស្រុក និងស្តង់ដារថែទាំនិងសំអាតបន្ទប់លំដាប់ពិភពលោក ជាមួយនឹងប្រភេទអាផាតមិនដ៏សម្បូរបែប អតិថិជនអាចរីករាយនឹងបទពិសោធន៍រស់នៅតាមតម្រូវការរបស់ខ្លួន
ការិយាល័យធ្វើការដែលមានទំហំតាមតម្រូវការរបស់អ្នកប្រើប្រាស់ ។ ធ្វើដំណើរមកកាន់ការិយាល័យ និងកន្លែងប្រជុំលំដាប់ពិភពលោកដោយភាពងាយស្រួល និងមានសាលសម្រាប់សិក្ខាសាលា និងព្រឹត្តិការណ៍សាជីវកម្មផ្សេងៗ
Flatiron by Meridian បង្កើតបរិយាកាសហាងទំនិញដ៏អស្ចារ្យសម្រាប់អ្នកទិញទំនិញ អ្នកលក់រាយ សហគមន៍ និងវិនិយោគិន។
ជាន់ផ្ទាល់ដីត្រូវបានរចនាឡើងដោយមានហាងទំនិញផ្សេងៗ កន្លែងញ៉ាំអាហារ និងកន្លែងកម្សាន្តផងដែរ
ក្លឹបប្រើប្រាស់រួម អាងហែលទឹកលើអាកាស កន្លែងហាត់ប្រាណ បន្ទប់យូហ្គា សូណា កន្លែងហាលថ្ងៃ និងផ្ទះបាយរួម គ្រាន់តែជាគ្រឿងបរិក្ខារមួយចំនួនក្នុងចំណោមបរិក្ខារជាច្រើនផ្សេងទៀត ដែលមានសម្រាប់អ្នកស្នាក់នៅ ក្នុងអគារFlatiron by Meridian។
រចនាបទដែលកំណត់ពីភាពប្រណិត។
Flatiron by Meridian ស្ថិតនៅទីតាំងដ៏មានកិត្យានុភាពក្នុងមជ្ឈមណ្ឌលទីក្រុងភ្នំពេញ។ Flatiron by Meridian ពិតជាស្ថិតនៅចំបេះដូងនៃទីក្រុងដ៏រស់រវើកបំផុតរបស់កម្ពុជា
គ្រប់គ្រងដោយប្រតិបត្តិករសណ្ឋាគារលំដាប់អន្តរជាតិឈានមុខគេមួយ ដែលរួមមានអាផាតមិនបម្រើសេវាកម្មចំនួន 13 ជាន់ ជីវិតរស់រវើកកំពុងរង់ចាំអ្នកស្នាក់នៅនៅទីនេះ។ ការបញ្ចូលគ្នានូវវប្បធម៌ក្នុងស្រុក និងស្តង់ដារថែទាំបន្ទប់លំដាប់ពិភពលោក ជាមួយនឹងការកំណត់រចនាសម្ព័ន្ធអាផាតមិនដ៏ធំទូលាយ អ្នកកាន់កាប់អាចរីករាយនឹងបទពិសោធន៍រស់នៅតាមតម្រូវការពេញលេញ។
អាផាតមិនអូតែលដែលមានយ៉ាងច្រើនជម្រើស "ការតុបតែងបែបបូព៌ាសហសម័យ" ស្វាគមន៍អ្នកមកស្នាក់នៅដើម្បីរីករាយនឹងបទពិសោធន៍រស់នៅតាមតម្រូវការពេញលេញដែលគ្រប់គ្រងដោយយីហោលំនៅដ្ឋានសេវាកម្មអន្តរជាតិឈានមុខគេ។
យូនីតស្ទូឌីយោដែលមានមុខងារទាំងអស់សម្រាប់ការស្នាក់នៅជាលក្ខណៈឯកជន។
ផ្តល់ភាពឯកជន និងកន្លែងដែលត្រូវបានរចនាឡើង និងបំពាក់ដោយផ្ទះបាយរួចស្រាប់ និងបន្ទប់ទឹកខាងក្នុង។
រចនាឡើងយ៉ាងប៉ិនប្រសប់ ដើម្បីផ្គត់ផ្គង់ដល់អ្នកធ្វើដំណើរ និងក្រុមគ្រួសារដែលមានសមាជិកប្រាំមួយនាក់។
ការិយាល័យដែលអាចតម្រូវតាមតម្រូវការរបស់អ្នកប្រើប្រាស់ ដោយមានភាពងាយស្រួលក្នុងការទៅដល់ និងកន្លែងប្រជុំលំដាប់ពិភពលោក ជាកន្លែងពិសេសសម្រាប់សិក្ខាសាលា និងព្រឹត្តិការណ៍សាជីវកម្មផ្សេងៗ។
បន្ទប់ការិយាល័យដែលកាត់បន្ថយដល់ការប៉ះពាល់ដល់បរិស្ថាន រួមផ្សំជាមួយនឹងកន្លែងធ្វើការរួមគ្នាលំដាប់ខ្ពស់ កំពុងទន្ទឹងរង់ចាំ និងបំពេញតម្រូវការអនាគតរបស់អតិថិជន
មានទំហំធំទូលាយ ការរចនាយ៉ាងប៉ិនប្រសប់ និងមានទំហំផ្សេងៗគ្នា។
Flatiron by Meridian បង្កើតបរិយាកាសហាងទំនិញដ៏អស្ចារ្យសម្រាប់អ្នកទិញទំនិញ អ្នកលក់រាយ សហគមន៍ និងវិនិយោគិន។ ជាន់ផ្ទាល់ដីត្រូវបានរៀបចំឲ្យមានហាងផ្សេងៗ កន្លែងញ៉ាំអាហារ និងកន្លែងកម្សាន្ត។
បទពិសោធន៍ដែលមិនអាចបង្កើតឡើងវិញតាមរយៈអ៊ីនធឺណិត ។ ជាន់ផ្ទាល់ដីនៃអគារ Flatiron by Meridian អនុញ្ញាតឱ្យម្ចាស់ហាងផ្លាស់ប្តូរប្លង់ទៅជាកន្លែងតាំងបង្ហាញ និងលក់របស់របរក្នុងហាងជាដើម។ អ្នកទិញទំនិញនឹងភ្ញាក់ផ្អើលជាមួយនឹងការរចនាខាងក្នុងដ៏គួរឱ្យទាក់ទាញ និងសិល្បៈហត្ថកម្មដ៏ពិតប្រាកដ។
អាជីវកម្មផ្នែកម្ហូបអាហារជាអាជីវកម្មដ៏ពេញនិយមនៅទីក្រុងភ្នំពេញ។ គម្រោងអភិវឌ្ឍន៍ចម្រុះមុខងារនេះនឹងរួមបញ្ចូលនូវហាងទំនិញ និងភេសជ្ជៈអាហារ (F&B)។
បែបបទរស់នៅចម្រុះជាតិសាសន៍ បែបបទរស់នៅបែបវប្បធម៌
ការជូនដំណឹងសំខាន់
សូមអានលក្ខខណ្ឌទាំងអស់ដែលមានខាងក្រោមនេះដោយប្រុងប្រយ័ត្ន។ តាមរយៈការចូលទៅកាន់គេហទំព័រនេះ និងទំព័រណាមួយនៃគេហទំព័រនោះ អ្នកត្រូវបានចាត់ទុកថាបានអាន និងយល់ព្រមតាមលក្ខខណ្ឌខាងក្រោម
គេហទំព័រនេះត្រូវបានផ្តល់ជូន "ដូចដែលមាន" ដោយមិនជាតំណាង ឬការធានាណាមួយ ការបង្ហាញ ឬការបង្កប់ន័យណាមួយនោះឡើយ។ Meridian International Holding មិនជាតំណាង ឬអ្នកធានាទាក់ទងនឹងគេហទំព័រនេះ ឬព័ត៌មាន និងសម្ភារៈដែលបានផ្តល់នៅលើគេហទំព័រនេះទេ។
ដោយមិនមានបុរេវិនិច្ឆ័យចំពោះភាពទូទៅនៃកថាខណ្ឌខាងលើ ក្រុមហ៊ុន Meridian International Holding មិនធានាថា៖ គេហទំព័រនេះនឹងមានជាប់ជានិរន្ត ឬអាចស្វែងរកបាននោះឡើយ ឬមិនធានាថា៖ ព័ត៌មាននៅលើគេហទំព័រនេះគឺពេញលេញ ពិត ត្រឹមត្រូវ ឬមិនបំភាន់នោះឡើយ។
គ្មានអ្វីនៅលើគេហទំព័រនេះត្រូវបានបង្កើតឡើង ឬមានគោលបំណងបង្កើតជាដំបូន្មានគ្រប់ប្រភេទនោះឡើយ។ ក្រុមហ៊ុន Meridian International Holding នឹងមិនធានាខុសត្រូវចំពោះលោក/លោកស្រី (មិនថានៅក្រោមច្បាប់ទំនាក់ទំនង ច្បាប់រដ្ឋប្បវេណី ឬច្បាប់ផ្សេងៗទៀត) ទាក់ទងនឹងខ្លឹមសារ ឬការប្រើប្រាស់ផ្សេងៗជាដើម ពាក់ព័ន្ធនឹងគេហទំព័រនេះ៖
ទំនួលខុសត្រូវដែលមិនត្រូវបានរាប់បញ្ចូល
សម្រាប់ការប៉ះពាល់ ឬបាត់បង់ដោយប្រយោល ដោយលក្ខណៈពិសេស ឬផលវិបាកនៃការបាត់បង់
ឬការបាត់បង់លើអាជីវកម្ម ការបាត់បង់ប្រាក់ចំណូល ផលចំណេញ ប្រាក់សន្សំ ការបាត់បង់កិច្ចព្រមព្រៀង ឬទំនាក់ទំនងអាជីវកម្ម ការបាត់បង់កិត្តិយស ឬឆន្ទះ ឬការបាត់បង់ព័ត៌មានឬទិន្នន័យ
ដែនកំណត់នៃការទទួលខុសត្រូវទាំងនេះនឹងនៅតែត្រូវអនុវត្ត បើទោះបីជាក្រុមហ៊ុន Meridian International Holding បានណែនាំយ៉ាងច្បាស់អំពីចំណុចសក្តានុពលនៃការបាត់បង់ក៏ដោយ។
តំណភ្ជាប់ទៅកាន់គេហទំព័រភាគីទីបី
គេហទំព័រនេះអាចមានតំណភ្ជាប់ទៅកាន់គេហទំព័រផ្សេងទៀតដែលមិនស្ថិតនៅក្រោមការគ្រប់គ្រង និងមិនត្រូវបានថែរក្សាដោយក្រុមហ៊ុន Meridian International Holding។ ហើយខ្លឹមសារ មតិ និងតំណភ្ជាប់ផ្សេងទៀតដែលផ្តល់ដោយគេហទំព័រទាំងនេះមិនត្រូវបានស៊ើបអង្កេត ផ្ទៀងផ្ទាត់ ឬត្រួតពិនិត្យដោយក្រុមហ៊ុន Meridian International Holding ទេ។ Meridian International Holding នឹងមិនទទួលខុសត្រូវចំពោះខ្លឹមសារ មតិ ឬតំណភ្ជាប់ផ្សេងទៀតដែលមាននៅក្នុងគេហទំព័រដែលបានភ្ជាប់ណាមួយ ឬការផ្លាស់ប្តូរ ឬការធ្វើបច្ចុប្បន្នភាពណាមួយឡើយ។ តំណភ្ជាប់បែបនេះត្រូវបានផ្តល់ជូនគ្រាន់តែជាភាពងាយស្រួលមួយប៉ុណ្ណោះ ហើយការដាក់បញ្ចូលតំណភ្ជាប់បែបនេះមិនមែនជាការយល់ព្រមដោយក្រុមហ៊ុន Meridian International Holding លើគេហទំព័រ ឬខ្លឹមសារនៅក្នុងនោះទេ ។ លោក/លោកស្រីនឹងត្រូវបានគេជូនដំណឹងថារាល់ការចូលប្រើប្រាស់ដោយលោក/លោកស្រីក្នុងគេហទំព័រដែលបានភ្ជាប់បែបនេះគឺស្ថិតនៅក្នុងហានិភ័យផ្ទាល់ខ្លួន។
បទប្បញ្ញត្តិដែលមិនអាចអនុវត្តបាន។
ប្រសិនបើចំណុចឬប្រយោគណាមួយនៅក្នុងចំណុច "ការបដិសេធ" នៃគេហទំព័រនេះ ឬត្រូវបានរកឃើញថាមិនអាចអនុវត្តបាននៅក្រោមច្បាប់ វានឹងមិនប៉ះពាល់ដល់ការអនុវត្តនៃបទប្បញ្ញត្តិផ្សេងទៀតនៃគេហទំព័រនេះទេ។
ការបញ្ជូនមតិ និងព័ត៌មាន
រាល់មតិកែលម្អ និងព័ត៌មានដែលបានដាក់ជូន Meridian International Holding នៅលើគេហទំព័រនេះ (មិនថាតាមអ៊ីមែល ឬបណ្តាញផ្សេងទៀត) នឹងត្រូវចាត់ទុកថាមិនមែនជាការសម្ងាត់ ហើយនឹងក្លាយជាកម្មសិទ្ធិរបស់ Meridian International Holding ដែលនឹងមានសិទ្ធិប្រើប្រាស់មតិកែលម្អ និងព័ត៌មានទាំងនោះនៅលើមូលដ្ឋានគ្មានដែនកំណត់សម្រាប់គោលបំណងណាមួយ (រួមទាំងគ្មានដែនកំណត់ទៅលើការផលិតឡើងវិញ ការបង្ហាញដល់ភាគីទីបី ការបញ្ជូន ការបោះពុម្ពផ្សាយ ការផ្សាយ និងទាក់ទងនឹងការអភិវឌ្ឍន៍ ទីផ្សារ និងការផ្សព្វផ្សាយគ្រឿងបរិក្ខារ ផលិតផល ឬសេវាកម្មណាមួយ)។ សូមជម្រាបជូនថាក្រុមហ៊ុន Meridian International Holding នឹងមិនស្ថិតនៅក្រោមកាតព្វកិច្ចនៃការរក្សាការសម្ងាត់ណាមួយដែលទាក់ទងនឹងការបញ្ចេញមតិ និងមិនផ្តល់ការធានាថាគំនិត ចំណេះដឹង ដំណើរការ ឬបច្ចេកទេសណាមួយដែលមាននៅក្នុងមតិកែលម្អ ឬព័ត៌មានដែលបានដាក់ជូន Meridian International Holding នឹងត្រូវបានចាត់ទុក ជាកម្មសិទ្ធិ ឬការសម្ងាត់នោះឡើយ។
ពាណិជ្ជសញ្ញា
Meridian International Holding និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន, ក៏ដូចជាសាខា, អ្នកម៉ៅការ និង/ឬសាជីវកម្មដែលចូលរួម គឺជាម្ចាស់កម្មសិទ្ធិនៃពាណិជ្ជសញ្ញា និងសេវាកម្មដែលបង្ហាញនៅលើគេហទំព័រនេះ ហើយសិទ្ធិទាំងអស់ត្រូវបានរក្សាដោយការគោរពលើពាណិជ្ជសញ្ញា។
គោលការណ៍នៃការរាយការណ៍
គណៈគ្រប់គ្រងត្រូវប្រកាន់ខ្ជាប់នូវស្តង់ដារខ្ពស់បំផុតនៃអភិបាលកិច្ចសាជីវកម្ម ហើយរំពឹងថាបុគ្គលិកទាំងអស់នឹងអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធទាំងអស់ ព្រមទាំងគោលនយោបាយផ្ទៃក្នុងរបស់យើង។ បណ្តាញទំនាក់ទំនងសម្រាប់ការផ្តល់ដំណឹងខាងក្រោម គឺសម្រាប់ការរាយការណ៍អំពីភាពមិនសមរម្យណាមួយដែលនាំឱ្យមានការក្លែងបន្លំ អំពើពុករលួយ ការឃុបឃិតជាមួយអ្នកផ្គត់ផ្គង់/អ្នកម៉ៅការ ជម្លោះផលប្រយោជន៍ ការអនុវត្តការងារដែលមិនមានសុវត្ថិភាព ការបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ក្រុមហ៊ុន ឬការបំពានក្រមសីលធម៌អាជីវកម្ម។
"ករណីទាំងអស់ដែលត្រូវបានរាយការណ៍នឹងត្រូវធ្វើការស៊ើបអង្កេត ហើយនឹងមានការធានានូវដំណោះស្រាយសមស្រប ហើយវិធានការវិន័យនឹងត្រូវធ្វើឡើង។ ប្រសិនបើអ្នកមានបំណង
(ក) ដាក់របាយការណ៍/ពាក្យបណ្តឹងនៃការប្រព្រឹត្តមិនត្រឹមត្រូវជាក់ស្តែង ឬសង្ស័យណាមួយដែលបានប្រព្រឹត្តដោយបុគ្គលិករបស់យើង ឬ
(ខ) ផ្តល់មតិកែលម្អទូទៅ ឬធ្វើការសាកសួរលើគោលការណ៍នេះ
លោក/លោកស្រីអាចសរសេរមកតាមរយៈទម្រង់ដែលបានផ្តល់ជូន ហើយផ្ញើរមកយើងតាមអាសយដ្ឋានអ៊ីមែលខាងក្រោម / លេខទំនាក់ទំនង៖ +855 23 900 979"
រក្សាសិទ្ធិគ្រប់យ៉ាងដោយ Meridian International Holding ។
ខ្លឹមសារទាំងអស់ដែលមាននៅលើគេហទំព័រនេះ ដូចជាអត្ថបទ ក្រាហ្វិច ឡូហ្គោ រូបតំណាងប៊ូតុង រូបភាព ឈុតសំឡេងការទាញយកឌីជីថល ការចងក្រងទិន្នន័យ និងកម្មវិធី គឺជាកម្មសិទ្ធិរបស់ meridian.com ឬអ្នកផ្គត់ផ្គង់មាតិការបស់វា ហើយត្រូវបានការពារដោយច្បាប់រក្សាសិទ្ធិនៃប្រទេសកម្ពុជា និងច្បាប់អន្តរជាតិ។ ។ ការចងក្រងខ្លឹមសារទាំងអស់នៅលើគេហទំព័រនេះគឺជាកម្មសិទ្ធិផ្តាច់មុខរបស់ meridian.com និងត្រូវបានការពារដោយច្បាប់រក្សាសិទ្ធិនៃប្រទេសកម្ពុជា និងអន្តរជាតិ។
លោក/លោកស្រី មិនអាចចម្លង បោះពុម្ព ចែកចាយ ឬធ្វើអាជីវកម្មលើខ្លឹមសារនៃគេហទំព័រនេះ ឬប្រើប្រាស់គេហទំព័រនេះសម្រាប់គោលបំណងផ្សេងទៀតឡើយ។ លោក/លោកស្រី យល់ព្រមប្រើប្រាស់គេហទំព័រនេះសម្រាប់គោលបំណងស្របច្បាប់ និងក្នុងលក្ខណៈដែលមិនបំពានសិទ្ធិអ្នកដទៃ ឬមិនត្រូវរឹតបន្តឹង ឬរារាំងការប្រើប្រាស់គេហទំព័រនេះដោយភាគីទីបីណាមួយឡើយ។ ការរឹតបន្តឹង ឬរារាំងនេះរួមមាន (ដោយគ្មានការកំណត់)៖ ការប្រព្រឹត្តដែលមិនស្របច្បាប់ ឬដែលអាចរំខាន ឬបង្កឱ្យមានទុក្ខព្រួយ ឬការរអាក់រអួលដល់បុគ្គលណាម្នាក់ ការបញ្ជូនខ្លឹមសារអាសអាភាស ឬប្រមាថ ឬការប្រមាថមើលងាយពូជសាសន៍ ឬជាតិសាសន៍គ្រប់ប្រភេទ ឬការរំខានដល់លំហូរទូទៅនៃការសន្ទនានៅក្នុងគេហទំព័រនេះ។