Company KH

អំពីក្រុមហ៊ុន

យើងជាក្រុមហ៊ុនចម្រុះជាតិសាសន៍មួយដែលមានបទពិសោធន៍ប្រតិបត្តិការលើវិស័យកាត់ដេរសម្លៀកបំពាក់ ការអភិវឌ្ឍន៍ ការគ្រប់គ្រង និងការវិនិយោគលើវិស័យអចលទ្រព្យជាង៣០ឆ្នាំមកហើយ។

ចាប់តាំងពីមានវត្តមានលើកដំបូង ក្រុមហ៊ុន Meridian International Holdings (MIH) បានកសាងតម្លៃខ្លួនដើម្បីក្លាយជាក្រុមហ៊ុនល្អដាច់គេនៅក្នុងគ្រប់វិស័យដែលខ្លួនបាននិងកំពុងធ្វើប្រតិបត្តិការ។ 

គោលការណ៍ជាមូលដ្ឋានគ្រឹះនៃប្រតិបត្តិការប្រកបដោយតម្លាភាពរបស់យើងសម្រាប់បុគ្គលិក ម្ចាស់ភាគហ៊ុន ដៃគូរពាណិជ្ជកម្ម និងអតិថិជន ត្រូវបានទទួលស្គាល់ដោយអតិថិជនជាច្រើន និងរក្សាបានទំនាក់ទំនងល្អជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។

វប្បធម៌នៃសុច្ចរិតភាព និងមហិច្ចតា បានលាយបញ្ចូលគ្នានៅក្នុងគ្រប់បុគ្គលិកប្រកបដោយវិជ្ជាជីវៈរបស់យើង ដែលពួកគេត្រូវបានបណ្តុះបណ្តាលឲ្យក្លាយជាបុគ្គលឆ្នើមក្នុងការងារដែលពួកគេកំពុងធ្វើ និងសំខាន់ជាងនេះទៅទៀត គឺការផ្តោតសំខាន់ទៅលើអតិថិជនជាចម្បង។

ជាច្រើនឆ្នាំកន្លងមកនេះ ក្រុមហ៊ុន MIH បានទទួលការរីកចម្រើនយ៉ាងខ្លាំងក្លាតាមរយៈយុទ្ធសាស្រ្តចម្រុះ និងការខិតខំជាលក្ខណៈសកល ដោយបានផ្សារភ្ជាប់និងបង្កើតបណ្តាញការិយាល័យនៅអ៊ឺរ៉ុប អាហ្វ្រិច​ ចិន សាំងហ្កាពួរ និងក្នុងប្រទេសកម្ពុជា។

នៅប្រទេសកម្ពុជា ក្រុមហ៊ុនយើងបានក្លាយខ្លួនជាសហគ្រាស អ្នកនាំចេញ និងក្រុមហ៊ុនដ៏មានកេរ្ត៍ឈ្មោះមួយ ដែលមានបុគ្គលិកជាង១០០០នាក់។ ក្រុមហ៊ុនMIH មានទំនុកចិត្ត និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការវិនិយោគក្នុងប្រទេសកម្ពុជា ដោយបានបណ្តាក់ទុកវិនិយោគជាង២០០លានដុល្លារសហរដ្ឋអាមេរិកទៅលើគម្រោងអភិវឌ្ឍន៍នានា ដែលរួមមានរោងចក្រផលិតសម្លៀកបំពាក់ម៉ាកល្បីៗអន្តរជាតិសម្រាប់ផ្គត់ផ្គង់ដល់អតិថិជនចម្រុះជាតិសាសន៍ សួនឧស្សាហកម្ម អគារស្នាក់នៅ និងអគារពាណិជ្ជកម្មថែមទៀតផង។

ការគ្រប់គ្រងគុណភាពដ៏តឹងរឹងរបស់យើង និងដំណើរការនៃការគ្រប់គ្រងអគារ បានស្តែងចេញតាមរយៈប្រព័ន្ធគ្រប់គ្រងតាមបែបពីលើមកក្រោមក្នុងរាល់ប្រតិបត្តិការនៃអចលទ្រព្យរបស់យើង រួមមានការគ្រប់គ្រងសំណង់ ការគ្រប់គ្រងនិងថែទាំអគារ និងបដិសណ្ឋារកិច្ច។

យុទ្ធសាស្ត្រសម្រាប់បដិសណ្ឋារកិច្ច និងសេវាកម្មលំនៅដ្ឋាន គឺជាចំណុចសំខាន់នៃការផ្តល់ជូនរបស់យើង ដែលក្នុងនោះរួមបញ្ចូលទាំង ភាពជាដៃគូរសហការ និងការបង្កើតឡើងនូវម៉ាកយីហោដែលទទួលបានពានរង្វាន់ខ្នាតអន្តរជាតិ។

ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការបន្តឲ្យកាន់តែរីកចម្រើននៃផលិតផលនិងសេវាកម្មរបស់យើង ដោយនាំមកនូវបច្ចេកវិទ្យាថ្មីៗ ក៏ដូចជាការប្រើប្រាស់មធ្យោបាយថ្មីៗប្រកបដោយប្រសិទ្ធភាព ដើម្បីឈានមុនគេទៅលើវិស័យដែលខ្លួនកំពុងធ្វើប្រតិបត្តិការ។

យើងត្រូវបានឆ្លុះបញ្ចាំងដោយពាក្យស្លោកមួយគឺ អ្វីដែលអ្នកឃើញ គឺអ្វីដែលអ្នកនឹងទទួលបាន ដោយទទួលបានកម្លាំងពីក្រុមការងារប្រកបដោយថាមពល និងមានភាពបត់បែន។ ម៉ាកយីហោ MIH នឹងត្រូវពង្រីកវិសាលភាពឲ្យកាន់តែធំនៅប៉ុន្មានឆ្នាំខាងមុខនេះ។

ទទួលយកបទពិសោធន៍ដែលលោកអ្នកមិនធ្លាប់ត្រូវបានផ្តល់ជូនពីមុន
ការចម្រាញ់ដ៏អស្ចារ្យ
ការរីកចម្រើនបែបទាន់សម័យ
ការរចនាម៉ូត
មុខងារ
ភាពដាច់ដោយឡែកពីអ្នកដទៃ

ក្នុងនាមយើងជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យប្រណិតឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនMeridian International Holdings ផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍អគារពហុមុខងារស្តង់ដារខ្ពស់ ដោយចម្រុះទៅដោយ យូនីតសម្រាប់ស្នាក់នៅ ការិយាល័យធ្វើការ និងហាងទំនិញ។

ក្រុមការងារជំនាញផ្នែករចនាម៉ូត សំណង់ ទីផ្សារនិងផ្នែកលក់ បាននិងកំពុងគ្រប់គ្រងគម្រោងទាំងមូលដោយភាពរលូន រាប់ចាប់ពីការទិញដីសាងសង់ ការគ្រប់គ្រងគម្រោង ការអភិវឌ្ឍន៍គម្រោង ការរចនានិងរៀបចំផលិតផល ទៅដល់ការធ្វើទីផ្សារលក់។

យើងជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងអចលនទ្រព្យចម្រុះដែលមានភាពឯករាជ្យ

យើងក៏បង្កើតភាពជាដៃគូអាជីវកម្ម និងដៃគូបណ្តាក់ទុនរួមគ្នាសម្រាប់ម្ចាស់ដីដែលប្រើប្រាស់ភាសាដូចគ្នានឹងក្រុមរបស់យើង ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរៀបចំផលិតផលរបស់យើងនៅក្នុងទីផ្សារអចលនទ្រព្យដែលកំពុងរីកចម្រើន។

ធ្វើការជាមួយ Meridian ទេពកោសល្យ កម្លាំងជម្រុញ ការឧទិ្ទស និងភាពច្នៃប្រឌិត

យើងនឹងផ្តល់ជូននូវឱកាសការងារដល់បេក្ខជនដែលមានការប្តេជ្ញាចិត្តខ្ពស់ គំនិតច្នៃប្រឌិត និងមានសមត្ថភាព ដើម្បីចូលរួមជាមួយនឹងក្រុមការងារប្រកបដោយបទពិសោធន៍និងថាមពលរបស់យើង ដោយមានទាំងជនជាតិខ្មែរ​ និងអន្តរជាតិ ដើម្បីបន្តជម្រុញនិងថែរក្សានូវស្មារតីអភិវឌ្ឍន៍ឈានមុខគេក្នុងទីផ្សាររបស់ក្រុមហ៊ុន MIH។

យើងផ្តល់ជូននូវបរិយាកាសការងារអំណោយផល ដែលនឹងផ្តល់នូវការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ ដើម្បីពង្រឹងវិជ្ជាជីវៈនិងសមត្ថភាពផ្ទាល់ខ្លួននៃបុគ្គលិករបស់យើង។

សម្រាប់ឱកាសការងារជាមួយ MIH លោកអ្នកអាចស្វែងរកបានតាមរយៈ៖

3d artist
Good Knowledge in 3Ds Max and should have 6+ yrs experiences