ទិវានារីអន្តរជាតិឆ្នាំ ២០២០-សិទិ្វស្មើគ្នា
 

សិទ្ធិស្ត្រី និងសមភាពយេនឌ័រ កំពុងចាប់ផ្តើមនៅឆ្នាំ ២០២០ ។ ក្នុងឆ្នាំនេះប្រធានបទសម្រាប់ទិវាសិទ្ធិនារីអន្តរជាតិគឺ “ ខ្ញុំជាជំនាន់មានសមភាព ដែលទទួលស្គាល់សិទ្ធិរបស់ស្ត្រី” ។ វេទិកានេះ ស្របគ្នាទៅនឹងយុទ្ធនាការពហុភាពថ្មីរបស់អង្គការសហប្រជាជាតិសម្រាប់ស្ត្រី ដែលជាខួបលើកទី ២៥ នៃសេចក្តីប្រកាសក្រុងប៉េកាំង និងវេទិកាសកម្មភាពដែលបានអនុម័តនៅឆ្នាំ ១៩៩៥ ក្នុងសន្និសីទពិភពលោកលើកទី៤ ស្តីពីស្ត្រីនៅទីក្រុងប៉េកាំងប្រទេសចិន។

យុទ្ធនាការសមភាពក្នុងជំនាន់កំពុងប្រមូលផ្តុំមនុស្សគ្រប់ភេទ គ្រប់ជនជាតិ គ្រប់ពូជសាសន៍ គ្រប់សាសនានិងប្រទេស ដើម្បីជម្រុញសកម្មភាពដែលនឹងបង្កើតអោយពិភពលោកមានស្មើភាពលើកត្តាយេនឌ័រដែលយើងទាំងអស់គ្នាសមនឹងទទួលបាន។ 

នឹងមានការកត់សំគាល់នូវព្រឹត្តិការណ៍រំភើបជាច្រើនទៀតនៅក្នុងចលនាសមភាពយេនឌ័រ៖ ដែលមាន​ព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់រយៈពេល៥ឆ្នាំខាងមុខ ឆ្ពោះទៅរកការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយស្ថេរភាព ក្នុងនោះមានខួបលើកទី២០នៃសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ ១៣២៥ ស្តីពីស្ត្រីសន្តិភាព និងសន្តិសុខ និងខួប១០ឆ្នាំនៃការបង្កើត អង្គការសហប្រជាជាតិរបស់ស្ត្រី។

ការមូលមតិគ្នាជាសកលដែលកំពុងរីកចម្រើនគឺថា ទោះបីមានការជឿនលឿនខ្លះក៏ដោយ ការផ្លាស់ប្តូរពិតប្រាកដមានការយឺតយ៉ាវខ្លាំងសម្រាប់ស្ត្រីនិងក្មេងស្រីភាគច្រើននៅលើពិភពលោក។ សព្វថ្ងៃនេះមិនមែនមានប្រទេសតែមួយទេដែលអាចអះអាងថាទទួលបានសមភាពយេនឌ័រ។ ក៍ប៉ុន្តែឧបសគ្គជាច្រើននៅតែមិនទាន់មានការផ្លាស់ប្តូរនៅក្នុងច្បាប់និងវប្បធម៌។ ស្ត្រីនិងក្មេងស្រីនៅតែបន្តត្រូវបានគេវាយតម្លៃទាប ហើយពួកគេធ្វើការច្រើន តែកំរិតប្រាក់ចំណូលនៅតែបានតិច ហើយជំរើសការងារក៏មានកំណត់ ក៏ដូចជាជួបប្រទះនូវទម្រង់នៃអំពើហឹង្សាច្រើនប្រភេទនៅផ្ទះនិងទីសាធារណៈ។ លើសពីនេះទៅទៀត មានការគំរាមកំហែងគួរឱ្យកត់សម្គាល់ទៅលើការទទួលបានជោគជ័យនៃស្ត្រីនិយម។ នៅក្នុងឆ្នាំ២០២០នេះ ជាឆ្នាំដែលមិនអាចខកខានបានក្នុងការប្រកៀកដៃជាសកលដើម្បីសម្រេចបានសមភាពយេនឌ័រនិងសិទ្ធិមនុស្សរបស់ស្ត្រីនិងក្មេងស្រីទាំងអស់។

ការបញ្ចប់ដំណាក់កាលទី១នៃការសាងសង់គេហដ្ឋានតំលៃសមរម្យនៅកម្ពុជា

យោងតាមប្រភពពីអ្នកទទួលបន្ទុកគម្រោងបានអោយដឹងថា​ គម្រោង​សាង​សង់លំនៅដ្ឋាន​ដែល​មាន​តម្លៃសមរម្យលើកដំបូងសម្រាប់គ្រួសារដែលមានចំណូល​ទាបនិងមធ្យម នឹងត្រូវបញ្ចប់រួចរាល់នៅចុងឆ្នាំនេះ។



-អានបន្ត-

បណ្ណាល័យបំផុសគំនិតចាប់បើកជាសាធារណៈ

បណ្ណាល័យបំផុសគំនិតបានចាប់បើកជាសាធារណៈហើយបានកំពុងតែស្វាគមន៏សាធារណះជនមកទទួលការអានសៀវភៅល្អៗដែលមាននៅក្នុងបណ្ណាល័យនេះផងដែរ។ បណ្ណល័យនេះវាមានទីតាំងស្ថិតនៅក្នុងFactory Phnom Penh ដែលជាសាលធំបំផុតនៅក្នុងរាជធានីដែលមានម៉ោងប្រតិបត្តិការពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៥ ល្ងាច។


-អានបន្ត-

ទំនុកចិត្តវិនិយោគិននៅតែមានស្ថេរភាព

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ថ្មីៗនេះបានអនុម័តគម្រោងចំនួន ៦ ដែលមានទឹកប្រាក់សរុបជាង ៦៧៧,៩ លានដុល្លារអាមេរិក។​ ទោះជាបច្ចុប្បន្នមានការផ្ទុះឡើងនៃវីរុស Covid-19 និង ការដកសិទិ្ធនាំចេញ
ពីសហពន្ធ័អឺរ៉ុប (អី្វទាំងអស់លើកលែងតែអាវុធ (EBA) ក៏ មិនមានការប៉ះពាល់ដល់ទំនុកចិត្តរបស់វិនិយោគិនមកលើប្រទេសកម្ពុជានោះដែរ។


-អានបន្ត-

ប្រទេសកម្ពុជារកចំណូលបាន ៤,៩២ ពាន់លានដុល្លារពីវិស័យទេសចរណ៍កាលពីឆ្នាំមុន

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឱ្យដឹងថាចំណូលពីវិស័យទេសចរណ៍របស់ប្រទេសកម្ពុជាបានកើនឡើងដល់ ៤,៩២ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩ ដែលកើនឡើង ១៣ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រទេសចិនគឺជាប្រភពទេសចរណ៍ធំជាងគេមកប្រទេសកម្ពុជាបន្ទាប់មកគឺប្រទេសជិតខាងគឺវៀតណាមនិងថៃ។


-អានបន្ត-


MERIDIAN INTERNATIONAL HOLDING
Casa by Meridian, Ovest Tower, Unit B04-01
No. 1, Harvard Street, Diamond Island, Tonle Bassac,
Chamkamorn, Phnom Penh, Cambodia
__________________________________

Want to change how you receive these emails?
You can update your preferences or unsubscribe from this list.