ព្រឹត្តិប័ត្រពត៌មានប្រចាំខែមករា ឆ្នាំ២០២២

ព្រឹត្តិប័ត្រពត៌មានប្រចាំខែមករា ឆ្នាំ២០២២

15/January/2022

កម្មវិធីជួបជជែកគ្នារវាងសាលា Shrewsbury និងមាតាបិតាក្មេងតូចៗ 

នៅមុនថ្ងៃចូលឆ្នាំថ្មី តំណាងនៃសាលា Shrewsbury លោក Charles Wong បានរៀបចំកម្មវិធីជួបជជែកលេងជាមួយឪពុកម្តាយក្មេងតូចៗនៅអគារ Flatiron by Meridian ។ ពួកគេ​បាន​ចូលរួមជជែក​អំពី​ការ​សិក្សា​អនាគត​របស់​កូនៗ​របស់​ពួកគេ​ពី​ថ្នាក់​មត្តេយ្យ​សិក្សា​រហូត​ដល់​កម្រិត​ឧត្តមសិក្សា។ នេះគឺជាវគ្គពិភាក្សានិងចែករំលែកដ៏អស្ចារ្យដំបូងអំពីសាលាអន្តរជាតិ Shrewsbury នៅរាជធានីភ្នំពេញ។

-អានបន្ត-

RCEP ចូលជាធរមាន!តំបន់ពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោកចាប់ផ្តើមដំណើរការជាផ្លូវការហើយ 

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោក គឺកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) បានចូលជាធរមាននៅថ្ងៃសៅរ៍ ទី០១ ខែមករា ដោយផ្តល់ឱ្យប្រទេសចំនួន១៥នៅជុំវិញប៉ាស៊ីហ្វិក ទទួលបានសិទ្ធិធ្វើពាណិជ្ជកម្មជាមួយគ្នាទៅវិញទៅមកដោយចំណាយពន្ធតិចជាងមុន។ ជាងនេះទៅទៀត ជាង៩០ភាគរយនៃពាណិជ្ជកម្មទំនិញរវាងប្រទេសសមាជិក RCEP ដែលត្រូវបានអនុម័ត នឹងត្រូវលុបពន្ធចោលទាំងស្រុង។
យោងតាមធនាគារពិភពលោក កិច្ចព្រមព្រៀងនេះគ្របដណ្តប់លើប្រជាជនចំនួន ២,៣ប៊ីលាននាក់ ដែលស្មើនឹង ២៥,៨ ទ្រីលានដុល្លារនៅក្នុងទិន្នផលសរុប និង១២,៧ ទ្រីលានដុល្លារនៅក្នុងពាណិជ្ជកម្ម។
 
កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយប្រទេសហត្ថលេខីចំនួន១០ រួមមានប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង និងអូស្ត្រាលី និងចូលជាធរមាននៅថ្ងៃសៅរ៍ ដែលជាថ្ងៃដំបូងនៃឆ្នាំ២០២២។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគរបស់អូស្ត្រាលី លោក Dan Tehan បានស្វាគមន៍ចំពោះការចូលជាធរមានរបស់ RCEP សម្រាប់ប្រទេសអូស្ត្រាលី ប្រ៊ុយណេ ដារូសាឡឹម កម្ពុជា ចិន ជប៉ុន ឡាវ នូវែលសេឡង់ សិង្ហបុរី ថៃ និងវៀតណាម។ ចំណែកកូរ៉េខាងត្បូង​នឹង​ចូល​កិច្ចព្រមព្រៀងនេះ​នៅ​ថ្ងៃទី​០១ ខែកុម្ភៈ។
 

-អានបន្ត-

ទំហំទឹកប្រាក់នៃការនាំចេញកង់ទៅក្រៅប្រទេសរបស់កម្ពុជាមានរហូតជិត៥១៤លានដុល្លារ   

កម្ពុជាបាននាំចេញកង់ទៅក្រៅប្រទេសក្នុងទំហំទឹកប្រាក់សរុបជិត៥១៤លានដុល្លារក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២១ ពោលគឺកើនឡើង២១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ នេះបើយោងតាមរបាយការណ៍នៃក្រសួងពាណិជ្ជកម្ម។
 
អ្នកបញ្ជារទិញធំជាងគេគឺមកពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អឺរ៉ុប កាណាដា អាស៊ាន ជប៉ុន ចិន និងកូរ៉េខាងត្បូង។
ទោះបីជាកម្ពុជាគឺជាអ្នកនាំចេញកង់ទៅក្រៅប្រទេសធំជាងគេរបស់អាស៊ានក៏ដោយ ក៏ប្រទេសនេះនៅតែនាំចូលផលិតផលកង់ម៉ាកល្បីៗជាច្រើនមកក្នុងប្រទេសផងដែរ។
 
តំណាងក្រសួង លោក ប៉ែន សុវិជ្ជា បានបញ្ជាក់ថា ជំងឺកូវីដ-១៩ បានបង្កផលប៉ះពាល់ខ្លះដល់ការនាំចេញកង់ និងការកើនឡើងនៃតម្រូវការគ្រឿងចក្រដែលបំពាក់ដោយកម្ពុជា ដោយសារនិន្នាការគិតគូរពីសុខភាព។

-អានបន្ត-

សេដ្ឋកិច្ច​កម្ពុជា​រំពឹង​ថា​នឹង​មាន​កំណើន​៥%​ក្នុង​ឆ្នាំ​២០២២៖NBC  

ធនាគារជាតិនៃកម្ពុជា (NBC) នាពេលថ្មីៗនេះបានប៉ាន់ប្រមាណថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសនឹងកើនឡើងក្នុងអត្រា៥ភាគរយសម្រាប់ឆ្នាំ២០២២ ដោយសារតែការរំពឹងទុកនៃការស្ទុះងើបឡើងវិញជាសកល ទោះបីជាមានការលេចចេញនូវសក្តានុពលនៃការប្រែប្រួលនៃមេរោគបម្លែងខ្លួនថ្មីក៏ដោយ។ សេដ្ឋកិច្ចជាតិបានកើនឡើងប្រហែលជា៣ភាគរយកាលពីឆ្នាំមុន ដោយគាំទ្រដោយការបន្តសកម្មភាពក្នុងស្រុក និងអត្ថប្រយោជន៍ផ្សេងៗទៀត។
ធនាគារកណ្តាលបានកំណត់អត្រាអតិផរណានៅត្រឹម២,៦ភាគរយក្នុងឆ្នាំ២០២២ ធ្លាក់ចុះពី ២,៩ ភាគរយនៅឆ្នាំ២០២១ ហើយបាននិយាយថា អត្រាប្តូរប្រាក់នៃរូបិយប័ណ្ណក្នុងស្រុកនឹងនៅតែមានស្ថេរភាពគឺប្រហែល ៤,០៧៥ រៀល ធៀបនឹងប្រាក់ដុល្លារ។
 
NBC បានចេញផ្សាយរបាយការណ៍ 'ម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍន៍នៃវិស័យធនាគារក្នុងឆ្នាំ ២០២១ និងទស្សនវិស័យសម្រាប់ឆ្នាំ២០២២' នៅថ្ងៃទី៣១ ខែធ្នូកន្លងទៅនេះ។