បុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំ ២០២០
 

ក្នុងឪកាសបុណ្យចូលឆ្នាំប្រពៃណីចិន​ឆ្នាំ​២០២០ នេះ​ តាំងនាមអោយគណៈគ្រប់គ្រងទាំងអស់
នៃក្រុមហ៊ុន Meridian International Holding  សូមជូនពរដល់បុគ្គលិក អតិថិជន និង​ដៃគូរពាណិជ្ជកម្មទាំងអស់អោយជួបតែសំណាងល្អ ភាពរុងរឿង អំណរនិងភាពរីករាយនៅក្នុងក្រុមគ្រួសាររបស់លោកអ្នក។ រីករាយឆ្នាំជូត ឆ្នាំថ្មី ២០២០​!

ព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងកម្មវិធីឆ្នេរសមុទ្រពិភពលោកនៅខែធ្នូឆ្នាំ ២០២២

ក្រសួងទេសចរណ៍បានប្រកាសថាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតឆ្នេរខ្សាច់ដ៏ស្រស់ស្អាតបំផុតរបស់ពិភពលោកលើកទី ១៨ នៅឆ្នាំ ២០២២ ។


-អានបន្ត-

 ផ្សារមូលបត្រកម្ពុជារកប្រាក់ចំណូលបានចំនួន ១៥១ លានដុល្លារពីមូលធនការជួញដូរមូលបត្របំណុលសាជីវកម្ម

ចំណូលផ្សារមូលបត្រកម្ពុជា (CSX) បានកើនឡើងខ្ពស់បំផុតគឺ ១៥១ លានដុល្លារពីមូលបត្រនិងការជួញដូរមូលបត្របំណុលសាជីវកម្មក្នុងឆ្នាំ ២០១៩ ។ 


-អានបន្ត-

វិនិយោគិនទួរគីមានចំណាប់អារម្មណ៏លើការផលិតផលិតផលអេឡិចត្រូនិក និង ផលិតកម្មអគ្គិសនីនៅកម្ពុជា

វិនិយោគិនទួរគីបានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកដៃគូវិនិយោគលើវិស័យអគ្គិសនី និងវិស័យអេឡិចត្រូនិចនៅកម្ពុជា។


-អានបន្ត-

ក្រុមហ៊ុនជួលរថយន្ត Hertz ចូលមកប្រទេសកម្ពុជា

កុ្រមហ៊ុនជួលរថយន្ត Hertz ប្រចាំតំបន់អាស៊ីបានប្រកាសថា ស៊ីធីលីង City Link Transportation (Cambodia)ជាដៃគូអាជីវកម្មផ្តាច់មុខរបស់ខ្លួននៅកម្ពុជា។ 


-អានបន្ត-

តើហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាបានត្រៀមរួចរាល់សម្រាប់អចលនទ្រព្យនៅឆ្នាំ ២០២០ហើយរឺនៅ?

ទីផ្សារអចលនៈទ្រព្យឆ្នាំ ២០១៩ នៅកម្ពុជាបានមានការកើនឡើងគួរអោយកត់សំគាល់ដោយសារតែតម្រូវការខ្ពស់ទាំងអ្នកទិញក្នុងស្រុក និងអន្តរជាតិ​នូវប្រភេទអចលនទ្រព្យផ្សេងៗគ្នា។



-អានបន្ត-

ការនាំចេញកៅស៊ូមានកំនើនជិត ២៤% ធៀបនឹងឆ្នាំមុន

យោងតាមប្រសាសន៏នៃអគ្គនាយកដ្ឋានកៅស៊ូ បានឱ្យដឹងថា ការនាំចេញជ័រកៅស៊ូរបស់កម្ពុជា មានការ កើនឡើងចំនួន ២៤ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ ២០១៨ ។


-អានបន្ត-

កម្មវិធីកម្មសិក្សានៃនិស្សិត SMU អាស៊ាននៅក្នុងក្រុមហ៊ុនMIH

ក្រុមហ៊ុន Meridian International Holdings (Cambodia) បានស្វាគមន៏និស្សិតចំនួន​ ២៦ រូបពីសាកលវិទ្យាល័យគ្រប់គ្រងសិង្ហបុរីក្នុងការបំពេញទស្សនកិច្ចសិក្សារយៈពេលខ្លីក្នុងឆ្នាំ២០១៩ ។ នេះជាលើកទីមួយហើយដែលក្រុមហ៊ុន Meridian International Holding ចូលរួមក្នុងកម្មវិធីនេះ។ បទពិសោធន៍កម្មសិក្សាគឺជាផ្នែកមួយនៃការរីកចម្រើនទាំងវិជ្ជាជីវៈនិងសំរាប់ការរីកចំរើនផ្ទាល់ខ្លួន។ 

ក្រុមហ៊ុន Meridian International Holding​ មានកិតិ្តយសដែលបានក្លាយជាផ្នែកមួយនៃដំណើរការដែលជួយសម្រួលដល់បទពិសោធន៍នេះ។


តាមរយៈកម្មវិធីនេះ ក្រុមហ៊ុន Meridian International Holdings (Cambodia)ទទួលបានការស្រាវជ្រាវដែលមានតម្លៃ យោបល់ល្អៗ និង​មានភាពច្នៃប្រឌិតពីសំណាក់និស្សិត ដែលពួកគេអាចផ្តល់នូវទស្សនវិស័យ យុទ្ធសាស្រ្តសង្គម និងការបំពេញបន្ថែមនូវរាល់កង្វះ​ខាតដែលក្រុមហ៊ុនមាន។  ទន្ទឹមនឹងនេះនិស្សិតទាំងអស់អាចបង្កើនជំនាញរបស់ពួកគេតាមរយៈការអនុវត្តនូវអ្វីដែលពួកគេបានរៀននៅក្នុងសាកលវិទ្យាល័យទៅនឹងគំរោងជាក់ស្តែងនានាដែលធ្វើអោយប្រសើរឡើងនូវជំនាញជាក្រុមនិងការគ្រប់គ្រងរួមគ្នា។​
 

គណៈគ្រប់គ្រង សូមឆ្លៀតយកឱកាសនេះថ្លែងអំណរគុណដល់សាកលវិទ្យាល័យគ្រប់គ្រងសិង្ហបុរី សម្រាប់ការរៀបចំ និងបញ្ជូននិស្សិតទាំងអស់មកកាន់ក្រុមហ៊ុនយើងខ្ញុំរួមជាមួយនឹងការខិតខំប្រឹងប្រែងក្នុងវគ្គបណ្តុះបណ្តាលនេះ ហើយក្រុមហ៊ុនយើងសូមជួនពរអោយពួកគាត់ជួបតែសំណាងល្អក្នុងឆ្នាំសិក្សាខាងមុខនេះក៏ដូចជាផែនការអាជីពនាពេលអនាគតផងដែរ។


MERIDIAN INTERNATIONAL HOLDING
Casa by Meridian, Ovest Tower, Unit B04-01
No. 1, Harvard Street, Diamond Island, Tonle Bassac,
Chamkamorn, Phnom Penh, Cambodia
__________________________________

Want to change how you receive these emails?
You can update your preferences or unsubscribe from this list.