ព្រឹត្តិប័ត្រពត៌មានប្រចាំខែមេសា ឆ្នាំ២០២២

ព្រឹត្តិប័ត្រពត៌មានប្រចាំខែមេសា ឆ្នាំ២០២២

15/April/2022

រីករាយពិធីបុណ្យចូលឆ្នាំខ្មែរ! 

គណៈគ្រប់គ្រងនិងក្រុមការងាររបស់ក្រុមហ៊ុនសូមជូនពរដល់ប្រជាជនកម្ពុជាទាំងអស់ក្នុងឱកាសបុណ្យប្រពៃណីជាតិខ្មែរនេះអោយមានសិរីសួស្តីគ្រប់ក្រុមគ្រួសារ។
សូមជូនពរលោក/លោកស្រីរីករាយក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ។ សូមឲ្យឆ្នាំថ្មី ឆ្នាំខាល នាំមកនូវសុខភាពល្អបរិបូរណ៍ សុខសុភមង្គល និងភាពរុងរឿងគ្រប់ៗគ្នា។

ការអប់រំនៃសាលាអន្តរជាតិ Shrewsbury International School Phnom Penh 

សម្រាប់ការចេញផ្សាយនៅក្នុងខែនេះ យើងនឹងចែករំលែកអំពីការរៀបចំកម្មវិធីដំបូងរបស់សាលាសម្រាប់អាណាព្យាបាល ដែលបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី០២ និងទី០៣ ខែមេសា កន្លងទៅនេះ នៅសាលប្រជុំFlatiron។

ដោយហេតុថាយើងមានចំនួនកំណត់សម្រាប់អ្នកចូលរួម ដូច្នេះអាណាព្យាបាលទាំងអស់ត្រូវធ្វើការចុះឈ្មោះជាមុន។ ជាភព្វសំណាង យើងបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់អាណាព្យាបាលសិស្សមកចូលរួមយ៉ាងច្រើននៅក្នុងថ្ងៃនៃកម្មវិធី។

អ្នកចូលរួមទាំងអស់ត្រូវបានទទួលស្វាគមន៍ដោយរាក់ទាក់ពីលោកស្រីនាយិការងផ្នែកថ្នាក់កម្រិតដំបូង គឺលោកស្រី Charlotte Thomas។ បន្ទាប់ពីនេះ លោក Charles Wong ដែលជាស្ថាបនិកនិងជានាយកប្រតិបត្តិរបស់សាលា បានចាប់ផ្តើមធ្វើបទបង្ហាញដោយចែករំលែកអំពីការអប់រំក្នុងដំណាក់កាលនៃការវិវឌ្ឍន៍របស់កុមារ។

-អានបន្ត-

បុណ្យ អ៊ីស្ទើ នៅអគារ Flatiron by Meridian : នំសូកូឡារសឆ្ងាញ់ពិសាបំផុត កំពុងរង់ចាំអ្នក 

កុមារនិងនិងមនុស្សវ័យជំទង់ ចូលចិត្តសូកូឡានៅក្នុងពិធីបុណ្យ អ៊ីស្ទើ។ តើប្រពៃណីនេះ មានប្រភពមកពីណា? តាមប្រពៃណី គេជូនស៊ុតធ្វើពីសូកូឡាឲ្យគ្នាទៅវិញទៅមក នៅក្នុងឱកាសបុណ្យនេះ។ កាយវិការ​នេះ ​មិន​មែន​ជា​រឿង​ថ្មី​នោះទេ ពោលគឺ មានតាំង​ពី​បុរមបុរាណ​មកម្លេះ។ តាមរឿងនិទាន បានដំណាលថា ជនជាតិពែរ្ស បានជូនពងមាន់នៅនិទាឃរដូវ ជានិមិត្តរូបនៃការបន្តពូជពង្ស និងសំណាងល្អ ចំពោះអ្នកដែលទទួល។​​
 
ស៊ុតធ្វើពី​សូកូឡា​ មានរូបរាងតាមការវិវត្តនៃពុម្ព ។ បច្ចុប្បន្ន រាងជាស៊ុត ជួង ឬរូបទន្សាយ ជាទីពេញនិយម និងឆ្ងាញ់ជាងគេ សម្រាប់ប្រពៃណីបុណ្យអ៊ីស្ទើ។
 
សល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ពិធីបុណ្យ Easter នៅរាជធានីភ្នំពេញ  អ្នកផលិតសូកូឡាមមាញឹកក្នុងការរចនាម៉ូត បំពេញតម្រូវការអតិថិជន ដែលដាក់បញ្ជាទិញជាហូរហែ និងដាក់តាំងលក់ នៅហាងខេមាហ្គោ នៅ Flatiron​ by Meridian ។

-អានបន្ដ-

ពាន​រង្វាន់ក្រដាសប្រាក់​ល្អ​បំផុត​សម្រាប់ក្រដាសប្រាក់១៥,០០០​រៀល ត្រូវបានប្រគល់​ជូន​ប្រធានធានាជាតិកម្ពុជា

ធនាគារជាតិនៃកម្ពុជា (NBC) ត្រូវបានផ្តល់ពានរង្វាន់ “ក្រដាសប្រាក់ថ្មីល្អបំផុត” ប្រចាំឆ្នាំ២០១៩ ដែលទទួលបានសម្រាប់ក្រដាសប្រាក់១៥,០០០ រៀលរបស់ខ្លួន ដោយផ្តល់ជូនពីតំណាងមកពីក្រុមហ៊ុនបោះពុម្ព Landqart AG បន្ទាប់ពីរង់ចាំយ៉ាងយូរដោយសារតែការរឹតបន្តឹងព្រំដែនដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ១៩។
 
លោក Antonio Cesario Ricdo អគ្គនាយករងនៃក្រុមហ៊ុនផលិតក្រដាសប្រាក់សុវត្ថិភាពខ្ពស់ ដែលមានមូលដ្ឋាននៅប្រទេសស្វីស បានផ្តល់ពានរង្វាន់ដល់ ធនាគារជាតិកម្ពុជា ដែលធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែមេសា នេះបើយោងតាម លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិកម្ពុជា។