ព្រឹត្តិប័ត្រពត៌មានប្រចាំខែធ្នូ ឆ្នាំ២០២២

ព្រឹត្តិប័ត្រពត៌មានប្រចាំខែធ្នូ ឆ្នាំ២០២២

15/December/2022

ចាប់ផ្តើមជំហានថ្មីជាមួយយើង! 

អគារការិយាល័យស្តង់ដាកម្រិតA ដែលស្ថិតនៅក្នុងភ្នំពេញស៊ីធីសិនធឺ ប្រទេសកម្ពុជា។ 

លោក/លោកស្រី នឹងទទួលបានការធានាជួលត្រឡប់ពីការវិនិយោគអចលនទ្រព្យ ដោយទទួលបានថ្លៃឈ្នួលតាមចំនួនជាក់លាក់ប្រចាំត្រីមាស។ 

ការធានាជួលដែលផ្តល់ជូនរយៈពេល៥ឆ្នាំ ក្នុងអត្រា៨%ក្នុងមួយឆ្នាំ ដោយគ្រាន់តែធ្វើការបង់ប្រាក់ជាដំណាក់កាល និងទទួលបានការធានាថ្លៃជួលរាប់ចាប់ពីថ្ងៃទី១ទៅ! ពិសេសជាងនេះទៅទៀត ការវិនិយោគនេះក៏ផ្តល់ជូននូវការធានាទិញត្រឡប់មកវិញផងដែរនៅក្នុងតម្លៃពេញ បន្ទាប់ពីបញ្ចប់ការធានាជួលរយៈពេល៥ឆ្នាំ។

-អានបន្ត-

រីករាយឆ្នាំថ្មី នៅ Khéma Flatiron 

ជិតដល់ពេលឆ្លងឆ្នាំចាស់ 2022 ផ្លាស់ចូល​ឆ្នាំថ្មី 2023 ហើយ  តើមានកន្លែងណាដែលគួរឲ្យរំភើបជាង ភោជនីយដ្ឋាន ខេមា ហ្វេ្លតអាយរិន នៅជាន់ទី​២៨ សម្រាប់អបអរឆ្នាំថ្មី? បញ្ជីមុខម្ហូបសម្រិតសម្រាំងយ៉ាងស្រស់ស្អាតសម្រាប់រីករាយនាពេលរាត្រីដ៏សែនមនោរម្យ បានរៀបចំរួចរាល់ហើយ មានដូចជា ថ្លើមក្ងាន អាហារសមុទ្រ សាច់ទ្រូងទាចៀនជាមួយទឹកជ្រលក់ Périgueux ដែលមានក្លិនឈ្ងុយឆ្ងាញ់ ត្រូវជាមួយស្រា សំប៉ាញរបស់ខេមា។ ធ្វើឱ្យលោកអ្នក សប្បាយអស្ចារ្យនារាត្រីឆ្លងឆ្នាំ 2022 ជាក់ជាមិនខាន​ សូមរួសរាន់កក់តុឥឡូវនេះ។

ភាពរីករាយនេះ មិនមែនមានតែនៅក្នុងរាត្រីដ៏អស្ចារ្យនេះទេ។ លោកអ្នក ទទួលបានភាពរីករាយស្ទើរតែរាល់ម៉ោង នៅ ភោជនីយដ្ឋាន ខេមា ហ្វេ្លតអាយរិន  ដោយយើងខ្ញុំរួមគ្នាផ្តល់ជូនលោកអ្នកនូវអត្ថប្រយោជន៍ជាច្រើន និងរសជាតិឆ្ងាញ់ តាមការគ្រោងប្រចាំសប្តាហ៍របស់អ្នក។

-អានបន្ត-

គុនល្បុក្កតោខ្មែរត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកជាផ្លូវការ 

អង្គការយូណេស្កូ​បាន​ដាក់​បញ្ចូល​ជា​ផ្លូវការ​ គុនល្បុក្កតោ​របស់​កម្ពុជា ​ដែល​គេ​ស្គាល់​ជាទូទៅ​ថា ”​ល្បុក្កតោ​” ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោកជាផ្លូវការហើយ​ នេះ​បើ​តាម​ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ ក្នុង​របាយការណ៍​សង្ខេប​របស់​លោកស្រី​ជូន​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ចុងខែវិច្ឆិកាកន្លងទៅនេះ។

ល្បុក្កតោ​ ជា​ក្បាច់គុណ​មួយ​ដែល​ខ្មែរ​បុរាណ​បង្កើត​ឡើង​ដើម្បី​ការពារ​ខ្លួននិង​ទប់ទល់ជាមួយនឹង​សត្វ​សាហាវ។ ពាក្យ​ ល្បុក្កតោ ​បាន​មក​ពី​បន្សំនៃពាក្យ​ «​បុក​» មានន័យ​ថា «​បុកទង្គិច» និង «​តោ​» ដែល​សំដៅ​លើ​សត្វ​តោ ជា​សត្វ​ដ៏​ខ្លាំង​បំផុត​ដែល​ខ្មែរ​បុរាណ​ស្គាល់។

ភស្តុតាង​ប្រវត្តិសាស្ត្រ​នៃ​បច្ចេកទេស​ល្បុក្កតោ​សម័យ​ដើម ​អាច​ឃើញ​មាន​ឆ្លាក់​នៅ​លើ​ជញ្ជាំង​ប្រាសាទបុរាណរបស់ខ្មែរ។ ឧទាហរណ៍ជាច្រើនអាចរកឃើញនៅបរិវេណប្រាសាទសំបូរព្រៃគុកនាសតវត្សទី៧ ហើយក្រោយមកនៅសម័យអង្គរ សតវត្សទី១១ ចលនាក្បាច់គុនល្បុក្កតោជាច្រើនត្រូវបានឆ្លាក់នៅលើជញ្ជាំងប្រាសាទ ជាពិសេសប្រាសាទអង្គរវត្ត។

-អានបន្ត-

CEO៖ AirAsia Cambodia ​នឹង​ចាប់​ផ្តើម​ប្រតិបត្តិការ​នៅ​ចុង​ឆ្នាំ ២០២៣

ក្រុមហ៊ុន Capital A ដែលជាអតីតក្រុមហ៊ុន AirAsia Group និងជាក្រុមហ៊ុនមេរបស់ AirAsia (AK, Kuala Lumpur Int'l) បានឲ្យដឹងថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺ AirAsia Aviation Group បានចូលហ៊ុនគ្នា ៥១/៤៩ ជាមួយក្រុមហ៊ុនបដិសណ្ឋារកិច្ច Sivilai Asia ដើម្បីបើកដំណើរការ AirAsia Cambodia នៅទីក្រុងភ្នំពេញ។

ក្រុមហ៊ុនទាំងពីរបានឲ្យដឹងទៀតថា យោងទៅតាមការអនុម័តបទប្បញ្ញត្តិនិងវិញ្ញាបនប័ត្រ ក្រុមហ៊ុនគួរតែចាប់ផ្តើមប្រតិបត្តិការនៅចុងឆ្នាំ២០២៣។ នាយកប្រតិបត្តិក្រុមហ៊ុន Capital A លោក Tony Fernandes បានប្រាប់ Bloombergថា ក្រុមហ៊ុន AirAsia Cambodia នឹងចាប់ផ្តើមឡើងជាមួយនឹងយន្តហោះពីរគ្រឿង ដែលភាគច្រើនទំនងជា A321-200Ns ហើយអនាគតនឹងបង្កើនទៅដល់១៥គ្រឿង។

-អានបន្ត-

ស្ថាបនិក BookMeBus កំណត់គោលដៅលើស្វ័យប្រវត្តិកម្មជាគន្លឹះនៃកំណើនអាជីវកម្ម

លោក​ ជា ឡង់ដា គឺជាបេក្ខភាពក្នុងយុទ្ធនាការ “The Exceptional” របស់ ស្រាបៀរ ABC រដូវកាលទី២ដែលមានគោលបំណងចែករំលែករឿងរ៉ាវរបស់ប្រជាជនកម្ពុជាចំនួន១០រូបដែលមានក្តីសុបិន្តនិងមានឆន្ទៈចង់សម្រេចបាននូវភាពជោគជ័យដែលពួកគេប្រាថ្នា។ កម្មវិធី​នេះ​ចង់​ជម្រុញ​យុវជន​ជំនាន់​ក្រោយ​ឱ្យ​ចាប់​យក​ឱកាស​ក្លាយ​ជា​មនុស្ស​ពិសេស​ដែល​សាធារណៈជន​ទទួល​ស្គាល់​និង​កោតសរសើរ។

លោក ឡង់ដា គឺជាស្ថាបនិកនិងជានាយកប្រតិបត្តិនៃ BookMeBus ដែលជាកម្មវិធីអេឡិចត្រូនិចសម្រាប់កក់មធ្យោបាយធ្វើដំណើរតាមប្រព័ន្ធអ៊ីនធឺណិតដែលផ្តល់ជម្រើសមធ្យោបាយធ្វើដំណើរជាច្រើនរួមមាន៖ ឡានក្រុង រថភ្លើង សាឡាង និងតាក់ស៊ីនៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេសផងដែរ។

-អានបន្ត-