ព្រឹត្តិប័ត្រពត៌មានប្រចាំខែមីនា ឆ្នាំ២០២២

ព្រឹត្តិប័ត្រពត៌មានប្រចាំខែមីនា ឆ្នាំ២០២២

15/March/2022

កម្ពុជាបើកដំណើរការVisa on arrival ដោយមិនចាំបាច់ធ្វើតេស្ត Covid 

កម្ពុជាបានបើកដំណើរការឡើងវិញ ការស្នើសុំទិដ្ឋាការពេលមកដល់(Visa on arrival )និងលុបចោលទាំង ការធ្វើតេស្ត PCR និងតេស្តរហ័ស សម្រាប់អ្នកដំណើរដែលបានទទួលថ្នាំបង្ការពេញលេញ ដើម្បីទាក់ទាញអ្នកទេសចរណ៍ និងអ្នកវិនិយោគកាន់តែច្រើន នេះ​បើ​យោងតាម​ការប្រកាសរបស់ក្រសួង​សុខាភិបាល។
 
យោងតាមសេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង អ្នកដំណើរមកដល់កម្ពុជា ត្រូវបានលើកលែងការធ្វើតេស្តអង់ទីហ្សែនរហ័ស Covid-19 នៅពេលមកដល់ តែពួកគេត្រូវបាន "លើកទឹកចិត្ត" ឱ្យធ្វើដោយតេស្តរហ័សខ្លួនឯង។

-អានបន្ត-

The Ascott Limited បើកដំណើរការអាផាតមិន-អូតែល Citadines ដំបូងនៅក្នុងរាជធានីភ្នំពេញ 

យូនីតស្នាក់នៅបែបពាណិជ្ជកម្ម The Ascott Limited (“Ascott”) ដែលជាកម្មសិទ្ធិនៃ CapitaLand នឹងចាប់ផ្តើមដំណើរការអាផាតមិនបម្រើសេវាកម្មក្រោមម៉ាក Citadines ដំបូង ដែលមានឈ្មោះពេញថា Citadines Flatiron Phnom Penh ដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២តទៅ។

អាផាតមិន-អូតែលចំនួន៣១៥យូនីត ដែលស្ថិតនៅក្នុងអគារ Flatiron by Meridianដែលជាអគារអភិវឌ្ឍន៍ចម្រុះកម្ពស់៤១ជាន់ រួមមានការិយាល័យធ្វើការស្តង់ដាកម្រិតA ហាងទំនិញ និងភោជនីយដ្ឋាន ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Meridian International Holdings ។​

-អានបន្ត-

ការអប់រំនៃសាលាអន្តរជាតិ Shrewsbury Phnom Penh 

យើងមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍លោក/លោកស្រីមកកាន់ការចេញផ្សាយអំពីការអប់រំលើកទី២របស់យើង ដែលក្នុងនោះយើងនឹងផ្តល់ព័ត៌មានថ្មីៗប្រចាំខែអំពីវឌ្ឍនភាពនៃការអប់រំរបស់សាលា ស្របពេលជាមួយនឹងការផ្តល់នូវគន្លឹះនិងការគាំទ្រសំខាន់ៗដើម្បីធានាបាននូវភាពរុងរឿងរបស់កូនរបស់លោកអ្នក។ ការផ្សាយក្នុង​ខែ​នេះ​នឹង​រៀបរាប់​លម្អិត​អំពី​អត្ថប្រយោជន៍​នៃ​កូន​របស់​អ្នក​ក្នុង​ការ​ទទួល​បាន​ការ​អប់រំ​របស់​ពួកគេ​តាម​រយៈ​ប្រព័ន្ធ​អប់រំរបស់​ប្រទេស​អង់គ្លេស ដែល​មានភាព​ល្បីល្បាញ​ទូទាំង​ពិភពលោក​ទៅលើភាព​ហ្មត់ចត់ និង​ឧត្តមភាពនៃប្រព័ន្ធអប់រំ។

នៅចុងសតវត្សទី១៩ ប្រទេសអង់គ្លេស ស្កុតឡេន អៀរឡង់ និងវេលស៍ បានណែនាំគំនិតនៃការអប់រំរួមដែលឧបត្ថម្ភនៅកម្រិតរដ្ឋ។ ទន្ទឹមនឹងការអប់រំដែលឧបត្ថម្ភដោយរដ្ឋ ប្រព័ន្ធរបស់ចក្រភពអង់គ្លេសបានរីកចម្រើនជាមួយនឹងប្រព័ន្ធស្ថាប័នអប់រំឯកជនរបស់ខ្លួន និងបានប្រើប្រាស់ប្រព័ន្ធនេះជាយូរយារណាស់មកហើយក្នុងសាលារៀនដែលឧបត្ថម្ភដោយរដ្ឋក្នុងតំបន់។

-អានបន្ត-

ភាពចម្រុះពណ៌ស្របទៅនឹងគោលគំនិតខ្ពស់

ប៉ែន រ៉ូប៊ីត ដែលជាវិចិត្រករក្នុងស្រុកដ៏ល្បីម្នាក់បានធ្វើការតាំងពិពណ៌ទោលនៅវិចិត្រសាល សិល្បៈត្រជាក់ភ្នែក (STP) ដែលមានឈ្មោះថា Wings of Tomorrow។ ពីរខែក្រោយមក នៅថ្ងៃ០៣ ខែមីនា គាត់បានរៀបចំការតាំងពិពណ៌អាថ៌កំបាំងនិងអស្ចារ្យដែលមានឈ្មោះថា The Ontology of Form and Color នៅវិចិត្រសាលសិល្បៈ Rosewood ដែលនឹងដាក់តាំងបង្ហាញរហូតដល់ចុងខែមេសា។

ការតាំងបង្ហាញរួមមាន គំនូរប្រេងចំនួន២១ និងថ្នាំលាបផ្ទះ enamel U-90 នៅលើផ្ទាំងក្រណាត់។ Ontology of Form and Color កើតឡើងពីការស្រមើស្រមៃរបស់រ៉ូប៊ីតអំពី សញ្ញាណនៃទម្រង់និងទេសភាពក្នុងបរិបទនៃបរិស្ថានដែលបង្កើតឡើងដោយមនុស្ស ជាមួយនឹងការប្រើប្រាស់ពណ៌ខ្មៅនិងពណ៌ក្រហមនៅផ្ទៃខាងក្រោយជានិមិត្តរូបនៃការកសាងឡើងវិញក្រោយជម្លោះរបស់កម្ពុជា។

លោក យាន រស្មី ស្ថាបនិកនិងជានាយកកម្មវិធីរបស់ STP ថ្លែងក្នុងសុន្ទរកថាបើករបស់គាត់ថា ការចាប់អារម្មណ៍របស់រ៉ូប៊ីតចំពោះក្រមានិងប្រវត្តិរបស់វាចាប់ផ្តើមពីគ្រូសិល្បៈរបស់គាត់ គឺអ្នកស្រី ស្រី បណ្ដូល និងនៅពេលដែលគាត់ទៅវាលពិឃាតក្នុងសិក្ខាសាលា "ការចងចាំ" របស់គាត់។

ផែនទីបង្ហាញផ្លូវសម្រាប់វិស័យយានយន្ត និងអេឡិចត្រូនិក

រដ្ឋាភិបាលបានព្រាងផែនទីបង្ហាញផ្លូវជាផ្លូវការសម្រាប់ការអភិវឌ្ឍន៍វិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា ដើម្បីបង្កើតការងារថ្មីជាង២២,០០០កន្លែង និងបង្កើនការនាំចេញលើសពី២ពាន់លានដុល្លារក្នុងរយៈពេល៥ឆ្នាំខាងមុខ។

គោលបំណងនៃសេចក្តីព្រាងផែនទីបង្ហាញផ្លូវ គឺដើម្បីពន្លឿនការវិនិយោគលើវិស័យនានាឆ្ពោះទៅរកការបណ្តុះជំនាញឡើងវិញ និងបង្កើនជំនាញរបស់កម្មករ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី និងភ័ស្តុភារ ធ្វើឱ្យប្រសើរឡើងនូវការប្រកួតប្រជែងតម្លៃក្នុងផលិតកម្ម បង្កើតរបបគយ និងសម្របសម្រួលពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាពជាងមុន ដើម្បីជំរុញពាណិជ្ជកម្មអន្តរជាតិ។

ការសម្រេចបាននេះគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងក្រសួងចំនួនប្រាំពីរ ដែលបានផ្តួចផ្តើមគំនិតក្នុងខែកុម្ភៈ ឆ្នាំ២០២១ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ CDC ។