មើលអ៊ីម៉ែលនេះក្នុងកម្មវិធីអ៊ីនធឺណិតរបស់អ្នក
 

ព្រឹត្តិប័ត្រពត៌មាន

ប្រចាំខែកុម្ភៈ ឆ្នាំ២០១៩

រថភ្លើងដឹកពីម៉ិចស៊ិកមកដល់ផែកម្ពុជា

សេវាកម្មដឹកអ្នកដំណើរដែលភ្ជាប់ពីកណ្តាលទីក្រុងភ្នំពេញទៅកាន់ព្រលានយន្តហោះនឹងមានការផ្លាស់ប្តូរថ្មីកាន់តែទំនើបជាងមុនដែលត្រូវបាននាំចូលពីប្រទេសម៉ិចស៊ិក នេះបើយោងតាមអ្នកគ្រប់គ្រងផ្នែកសេវាកម្មបានជម្រាបជូន។

Royal Railways ជាក្រុមហ៊ុនដែលគ្រប់គ្រងបណ្តាញរថភ្លើងរបស់ប្រទេសកម្ពុជា​បានឲ្យដឹងថា រថភ្លើងដឹកអ្នកដំណើរចំនួន៣បានមកដល់កំពង់ផែទីក្រុងព្រះសីហនុនាថ្ងៃអង្គារនេះ ហើយបើយោងតាមលោក ស៊ុន​ ចាន់ថុល រដ្ឋមន្រ្តីក្រសួងសារធារណៈការនិងដឹកជញ្ជូនមានប្រសាសន៍ថា វានឹងត្រូវបានដាក់ឲ្យដំណើរការក្នុងពេលឆាប់ៗនេះ។ 

-អានបន្ត-

ហាងភេសជ្ជៈតែមួយគត់នៅទីក្រុងភ្នំពេញ

ហាងកាហ្វេដែលទើបនឹងបើកថ្មីនៅទីក្រុងភ្នំពេញមួយ កំពុងលើកកម្ពស់និងលើកទឹកចិត្តដល់សហគមន៍គថ្លង់របស់ប្រទេសកម្ពុជា។

-អានបន្ត-

វត្តមានវិនិយោគិនបរទេសលើទីផ្សារភាគហ៊ុនមានការកើនឡើង

ចំនួនវិនិយោគិនបរទេសដែលវិនិយោគក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាមានការកើនឡើងគួរឲ្យកត់សម្គាល់កាលពីឆ្នាំមុន ភាគច្រើនជាវិនិយោគិនជនជាតិចិន និងជប៉ុន នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាចុងក្រោយបង្អស់។

-អានបន្ត-

គន្លងផ្លូវប្រណាំងរថយន្តនឹងចាប់ផ្តើមសម្ភោធក្នុងពាក់កណ្តាលឆ្នាំ២០១៩

ក្រុមហ៊ុនម៉ុងរិទ្ធីគ្រុប និង Yamamoto Rock Products Co Ltd បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីស្ថាបនាគន្លងផ្លូវឡានប្រណាំងក្នុងខេត្តកំពង់ស្ពឺ ដែលគេរំពឹងទុកថានឹងបើកសម្ភោធក្នុងពាក់កណ្តាលឆ្នាំ២០១៩។ 

-អានបន្ត-

ទូកអាកាសបែបថ្មីដំបូងក្នុងប្រទេសកម្ពុជា

បងប្អូនប្រុស២នាក់ដែលមានជំនាញវិស្វករមកពីភូមិអរិយក្សត្រក្បែរទីក្រុងភ្នំពេញ មានទស្សនវិស័យផ្តល់នូវមធ្យោបាយសុវត្ថិភាពនិងមានប្រសិទ្ធិភាពសម្រាប់ទេសចរដើម្បីគយគន់ទេសភាពទន្លេសាប។ ដូច្នេះហើយ ពួកគេបានចេញជាគំនិតដ៏ពិសេសមួយដើម្បីកែច្នៃទូកទេសចរណ៍ទៅជាទូកទេសចរណ៍ពាណិជ្ជកម្មឈ្មោះថា កំណប់។

-អានបន្ត-

ផ្លូវដែកភ្ជាប់ទៅកាន់ប្រទេសថៃនឹងមានវត្តមានក្នុងខែមីនានេះ

ផ្លូវដែករវាងកម្ពុជានិងប្រទេសថៃនឹងភ្ជាប់ជាផ្លូវការក្នុងខែមីនានេះ ដែលព័ត៌មាននេះត្រូវបានប្រកាសឲ្យដឹងពីរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល។ លោកបានបន្តថា ផ្លូវដែកក្នុងព្រំដែនប្រទេសទាំង២ត្រូវបានតភ្ជាប់ ហើយនឹងមានវត្តមានលោកនាយករដ្ឋមន្រ្តី ហ៊ុន​ សែន មកចូលរួមសម្ភោធជាផ្លូវការ។


-អានបន្ត-

 

ថ្ងៃពិសេស
សម្រាប់គូស្វាមីភរិយា


ទិវានៃសេចក្តីស្រលាញ់

ទិវានៃសេចក្តីស្រលាញ់ ឬក៏ Valentine's Day តែងតែត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី១៤ ខែកុម្ភៈ។​ ជាថ្ងៃដែលមនុស្សតែងបង្ហាញនូវសេចក្តីស្រលាញ់ទៅកាន់មនុស្សម្នាក់ទៀត ឬក៏ផ្ញើរជាកាត ផ្កា​ ឬសូកូឡាជាមួយនឹងសារនៃក្តីស្រលាញ់។ 

មានរឿងតំណាលខុសៗគ្នាជាច្រើនបរិយាយពីរឿងរ៉ាវនៃទិវាមួយនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏គេមិនបានជំទាស់គ្នាឡើយថា ទិវានេះកកើតឡើងពីសាសនា។ ក្នុងវិហារកាតូលិកមានគូសង្សារ៣គូដែលសុទ្ធតែលះបង់ដើម្បីស្នេហា។


-អានបន្ត-


MERIDIAN INTERNATIONAL HOLDING
CASA by Meridian | Skylar by Meridian |  Flatiron by Meridian

Want to change how you receive these emails?