View this email in your browser

 

ព្រឹត្តិប័ត្រពត៌មាន

ប្រចាំខែមីនា ឆ្នាំ២០១៩

ជើងហោះហើរត្រង់របស់អាស៊ាន២បន្ថែមទៀត

កម្ពុជាបន្តដាក់គោលដៅបន្ថែមទៀតទៅលើជើងហោះហើរត្រង់ទៅមករវាងប្រទេសសមាជិកអាស៊ាន។ មានជើងហោះហើរ២បន្ថែមទៀតដែលនឹងហោះមកពីប្រទេសហ្វីលីពីន និងប្រទេសឥណ្ឌូនេស៊ីដែលនឹងត្រូវសម្ពោធតភ្ជាប់ជើងហោះហើរមកកាន់ប្រទេសកម្ពុជាក្នុងឆ្នាំនេះ។ 

នាយកក្រុមហ៊ុនហោះហើរហ្វីលីពីនលោក បានប្រកាសថា យុទ្ធសាស្រ្តរបស់ក្រុមហ៊ុនហោះហើរហ្វីលីពីនគឺដើម្បីធ្វើឲ្យប្រទេសហ្វីលីពីនក្លាយជាក្លោងទ្វារទៅកាន់ប្រទេសនៅអាស៊ី។ វានឹងផ្តល់អានុភាពដល់ទីតាំងភូមិសាស្រ្តដ៏ល្អរបស់ទីក្រុងម៉ានីលឲ្យក្លាយជាទីតាំងឈប់សម្រាកសម្រាប់អ្នកដំណើរដែលហោះហើរទៅកាន់អាស៊ីអាគ្នេយ៌ និងអាស៊ីខាងត្បូងមកពីឆ្នេរខាងកើត និងលិចនៃអាមេរិកខាងជើង។ 

-អានបន្ត-

ប្រជាជ​នកម្ពុជាកាន់តែច្រើនឡើងធ្វើដំណើរដើម្បីលំហែកាយ

ប្រជាជនកម្ពុជាកាន់តែច្រើនធ្វើដំណើរកំសាន្តទៅក្រៅប្រទេសដើម្បីលំហែកាយ ដែលចំនួនភ្ញៀវទេសចរណ៍កម្ពុជាមានចំនួនរហូតដល់ទៅជិត២លាននាក់កាលពីឆ្នាំមុន នេះបើយោងតាម​ផ្នែកខាងវិស័យទេសចរណ៍ ដែលគេកត់សម្គាល់ថាវាមានការផ្លាស់ប្តូរក្នុងអំណាចនៃចំណាយរបស់ប្រជាជនមានចំណូលកម្រិតមធ្យម។ 

-អានបន្ត-

រីស៊តទំនើបជាងគេតែមួយក្នុងទីក្រុងភ្នំពេញ

The Bale Phnom Penh បានបើកដំណើរការក្នុងឆ្នាំ២០១៨ ជាអគាររីស៊តស្តាយរស់នៅបែបប៊ូទិចដំបូងដែលនៅក្រៅពីបាលី ប្រទេសឥណ្ឌូនេស៊ី។ រីស៊តដែលមានផ្ទះបែបបឹងកាឡូចំនួន១៨ខ្នងនេះ​ មានចម្ងាយ១៥គីឡូម៉ែត្រពីទីក្រុងភ្នំពេញ ដោយធ្វើដំណើរត្រឹមតែរយៈពេល២០នាទី ប៉ុន្តែធ្វើឲ្យលោកអ្នកមានអារម្មណ៍ថាទៅឆ្ងាយពីពិភពលោក ដោយសារបរិយាកាសស្អាតនិងស្ងប់ស្ងាត់របស់វា។

-អានបន្ត-

សារៈមន្ទីរភ្នំពេញថ្មីចាប់បើកសម្រាប់សាធារណៈជន

សារៈមន្ទីរសម្តេចតេជោហ៊ុន សែន ដែលស្ថិតនៅវិមានឈ្នះឈ្នះក្នុងទីក្រុងភ្នំពេញបានបើកដល់សារធារណៈជនហើយនាពេលនេះ ដែលវានឹងបើក៤ថ្ងៃរៀងរាល់សប្តាហ៍ ចាប់ពីម៉ោង២ដល់ម៉ោង៥ល្ងាច ថ្ងៃពុធ សុក្រ សៅរិ៍ និងអាទិត្យ ដែលបានប្រកាសដោយគណៈកម្មាធិការរៀបចំពិធីរំលឹកនិងចងចាំ។​

-អានបន្ត-

ពិធីបុណ្យស្រ្តី៖ ស្ត្រី សិល្បៈ និងការផ្តល់សិទ្ធិអំណាចធ្វើនៅទីក្រុងភ្នំពេញ

រៀបចំឡើងដោយស្រ្តីខ្មែរនិងបរទេសមួយក្រុម ពិធីបុណ្យសិល្បៈស្រ្តីដោយផ្តោតលើការពង្រឹងសិទ្ធិអំណាច និងសង្កត់ធ្ងន់លើការការពារសិទ្ធិស្ត្រី និងភាពស្មើភាពគ្នា នឹងត្រូវបានប្រារព្ធធ្វើនៅក្នុងព្រះរាជាណាចក្រនេះ។ Vagina Monologues ជាកម្មវិធីដែលគេធ្វើការស្វែងយល់ពីភាពអាថ៌កំបាំង ការសប្បាយ ការឈឺចាប់ អំណាច ប្រាជ្ញា កំហឹង និងការរំភើប ពីក្នុងបទពិសោធន៍កន្លងមករបស់ស្ត្រី ដែលជាចំណុចស្នូលក្នុងកម្មវិធីនាឆ្នាំនេះ។ 

-អានបន្ត-
 
គំរោងសាងសង់សួនត្រីក្រោមទឹក និង សត្វព្រៃក្នុងខេត្តសៀមរាប

គំរោងសាងសង់សួនត្រីក្រោមទឹកដំបូងបង្អស់នៅខេត្តសៀមរាប ដែលមានតំលៃ ៧០ លាន ដុល្លាងត្រូវបានចាប់ផ្តើម និង ក្លាយជាកន្លែងកំសាន្តទាក់ទាញមួយបន្ថែមសំរាប់ភ្ញៀវទេសចរណ៏។ 

Angkor Wildlife and Aquarium ជាគំរោងស្ថិតក្រោមការវិនិយោគរួមគ្នា រវាងអ្នកវិនិយោគគិនកម្ពុជា ជប៉ុន និង អាមេរិក។ 


-អានបន្ត-

គំរោងកែតំរូវច្បាប់វិនិយោគក្នុងស្រុក

កម្ពុជា បានកំពុងតែប្រមូលពត័មានពីស្ថាបនឯកជន និង ស្ថាបនដៃគូអភិវឌ្ឍន៏នានា ដើម្បីក្នុងការសិក្សាឡើងវិញទៅលើច្បាប់វិនិយោគក្នុងស្រុក ក្នុងគោលបំណងធ្វើអោយក្លាយជាច្បាប់វិនិ យោគកាន់តែមានភាពទាក់ទាញដល់វិនិយោគទុនបរទេស។ 

-អានបន្ត-


MERIDIAN INTERNATIONAL HOLDING
CASA by Meridian | Skylar by Meridian |  Flatiron by Meridian

Want to change how you receive these emails?