ព្រឹត្តិប័ត្រពត៌មានប្រចាំខែកក្កដា ឆ្នាំ២០២២

ព្រឹត្តិប័ត្រពត៌មានប្រចាំខែកក្កដា ឆ្នាំ២០២២

15/July/2022

សាលា Shrewsbury International School Phnom Penh 

សាលាមត្តេយ្យនៅអគារ Flatiron
 
ឆ្នាំសិក្សាដំបូងនឹងចាប់ផ្តើមឆាប់ៗនៅថ្ងៃទី១ ខែកញ្ញាខាងមុខនេះ ស្របពេលជាមួយគ្នានេះដែរ ការសាងសង់សាលានៅអគារFlatiron បានឈានដល់ដំណាក់កាលបញ្ចប់។ នេះគឺជាពេលវេលាដ៏ត្រឹមត្រូវមួយក្នុងការអញ្ជើញមាតាបិតាសិស្សមកទស្សនាសាលារបស់យើង។ ដូច្នេះហើយ យើងនឹងរៀបចំទស្សនៈកិច្ចមួយ ចាប់ពីថ្ងៃច័ន្ទ ទី១៨ រហូតដល់ ថ្ងៃសៅរ៍ ទី២៣ ខែកក្កដានេះ សម្រាប់មាតាបិតាសិស្សដែលមានអាយុចាប់ពី ៧ខែ រហូតដល់ ៤ឆ្នាំ។ 
 
ទស្សនៈកិច្ចនេះនឹងត្រូវបានទទួលស្វាគមន៍ដោយ លោកស្រី Charlotte Thomas ដែលជានាយកគ្រប់គ្រងថ្នាក់មត្តេយ្យសិក្សា និងលោក Edwin Messchendorp ដែលជានាយកផ្នែកចុះឈ្មោះសិក្សា។ លោកស្រី Charlotte និងលោក Edwin នឹងនាំមាតាបិតាសិស្សទាំងអស់ទស្សនាទីតាំងសាលា និងធ្វើបទបង្ហាញសង្ខេបអំពីព័ត៌មានរបស់សាលា។ បន្ទាប់ពីនេះ យើងក៏នឹងមានពេលវេលាសម្រាប់សំណួរផ្សេងៗ ក៏ដូចជាការពិភាក្សាជាលក្ខណៈបុគ្គលផងដែរ។

-អានបន្ត-

ក្រុមហ៊ុន Walmart មានគម្រោងពង្រីកការបញ្ជារទិញផលិតផលពីកម្ពុជាបន្ថែមទៀត 

នាពេលថ្មីៗនេះ ក្រុមហ៊ុន Walmart​ Inc ដែលជាក្រុមហ៊ុនលក់រាយធំជាងគេនៅក្នុងពិភពលោក មានគម្រោងពង្រីកបន្ថែមការបញ្ចារទិញផលិតផលពីប្រទេសកម្ពុជា នេះបើយោងតាមក្រសួងការងារ។ 

ការបង្កើនការបញ្ជារទិញនេះនឹងចូលរួមបង្កើតឱកាសការងារ និងធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ក៏ជាវិភាគទានមួយដល់ការអភិវឌ្ឍន៍ទៅលើការងារនិងប្រព័ន្ធបណ្តុះបណ្តាលវិជ្ជាជីវៈប្រកបដោយគុណភាពនៅក្នុងប្រទេស។
លោកស្រី អានប៊ីញ នាយកផ្នែកកិច្ចការរដ្ឋាភិបាលជាសកលនៃក្រុមហ៊ុន Walmart មានប្រសាសន៍ថា និរន្តរភាពនៃផលិតកម្មនិងការនាំចេញរបស់កម្ពុជានឹងទទួលបានការធានា ដោយសារការគ្រប់គ្រងបានយ៉ាងល្អទៅលើជម្ងឺរាតត្បាតកូវីដ១៩ និងការកែលម្អលក្ខខណ្ឌការងារឲ្យកាន់តែប្រសើរជាងមុនរបស់រាជរដ្ឋាភិបាល។

-អានបន្ត-

ប៊ូហ្វេធុរ៉េនរបស់អ្នកចំការនៅខេត្តកំពង់ធំទទួលបានការស្វាគមន៍ 

ប៊ូហ្វេធុរ៉េនដំបូងគេនៅប្រទេសកម្ពុជាត្រូវបានគេរៀបចំឡើងនៅក្នុងចំការព្រៃឡាងក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ កាលពីខែមុន។ ភ្ញៀវទាំងអស់មានភាពរីករាយពេញចិត្តក្នុងការទទួលទានធុរ៉េនខ្មែរនៅក្នុងចំការផ្ទាល់។ លោក រស់ សុផល ដែលជាម្ចាស់ចំការបានឲ្យដឹងថា ចំការរបស់លោកបានទទួលភ្ញៀវសរុបចំនួន៥០០នាក់មកបរិភោគប៊ូហ្វេធុរ៉េន។

ភ្ញៀវម្នាក់ត្រូវចំណាយប្រាក់ ៣ម៉ឺនរៀលសម្រាប់ប៊ូហ្វេធុរ៉េន រួមបញ្ចូលទាំងភេសជ្ជៈ។ ជាងនេះទៅទៀតអ្នកមកទស្សនាអាចហូបធុរ៉េននៅក្នុងចំការទំហំ៦ហិចតាផ្ទាល់ ដែលមានទីតាំងនៅក្នុងភូមិ៩៩ ឃុំមានរិទ្ធ។ 

-អានបន្ត-

ការងើបឡើងវិញនៃការប្រើប្រាស់ផ្លូវដែកក្រោយពីកូវីដបិទបញ្ចប់
 

មានមធ្យោបាយដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនសម្រាប់ការធ្វើដំណើរជុំវិញប្រទេសកម្ពុជា។ យើងឃើញថាក្នុងនោះការទិញរថយន្ត និងម៉ូតូមានការកើនឡើងជាលំដាប់ ហើយក៏មានដែរសេវាឡានឈ្នួលដឹកអ្នកដំណើរជាច្រើនកំពុងធ្វើប្រតិបត្តិការ។ ជម្រើសមួយផ្សេងពីនេះ គេក៏អាចជ្រើសរើសការហោះហើរក្នុងស្រុកបានដូចគ្នា។ ប៉ុន្តែក្នុងចំណោមនោះ មានមធ្យោបាយមួយដែលប្រហែលជាត្រូវបានគេមើលរំលង នោះគឺការធ្វើដំណើរតាមរយៈផ្លូវដែក។

ការធ្វើដំណើរតាមរយៈរថភ្លើងនៅកម្ពុជាមានសុវត្ថិភាព និងមានតម្លៃសមរម្យ ហើយសេវានេះត្រូវបានគេដាក់ឲ្យដំណើរការឡើងវិញនៅមុនពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ បន្ទាប់ពីបានផ្អាកអស់រយៈពេលមួយឆ្នាំ។ 

នំក្រ័សសង់ - ធ្វើឲ្យលោកអ្នកបញ្ចេញស្នាមញញឹមប្រចាំថ្ងៃ!

Buttery puff pastry ខាងក្រៅមានសភាពស្រួយល្មម រីឯខាងក្នុងទន់រលោយនៅក្នុងមាត់ដោយសារការប្រើប៊ឺរច្រើនក្នុងការរៀបចំធ្វើនំ។   នំក្រ័ងសង់ ទំនងជាការច្នៃប្រឌិតមួយដែលគេទទួលស្គាល់ច្រើនជាងគេនៅប្រទេសបារាំង។

នំក្រ័សសង់ គឺជាទំនៀមទម្លាប់ប្រពៃណីបារាំងដ៏យូរលង់មកហើយ ហើយភ្ញៀវទេសចរណ៍ទៅលេងប្រទេសបារាំងនិយមដំបូងគេគឺ​ទទួលទាននំក្រ័សសង់ជាមួយកាហ្វេ។ នេះគឺជាការបញ្ជាក់ពីការចាប់ផ្តើមនៃដំណើរកំសាន្តរបស់ពួកគេថាពួកគេពិតជាស្ថិតនៅប្រទេសបារាំង ហើយជីវិតពិតជាមានន័យប្រសើរណាស់។ ប៉ុន្តែទោះបើជាលោកអ្នកមិនស្ថិតនៅប្រទេសបារាំងក៏ដោយ ក៏លោកអ្នកនៅតែអាចទទួលរសនិយមបារាំងបានដែរ ដោយគ្រាន់តែចំណាយតែពីរបីដុល្លារសម្រាប់កាហ្វេកិនថ្មី ជាមួយនំក្រ័សសង់ដែលដុតថ្មីៗ ឈ្ងុយឆ្ងាញ់ ចូលជាតិគ្នាបានយ៉ាងល្អ។