ព្រឹត្តិប័ត្រពត៌មានប្រចាំខែសីហា ឆ្នាំ២០២២

ព្រឹត្តិប័ត្រពត៌មានប្រចាំខែសីហា ឆ្នាំ២០២២

15/August/2022

សាលា Shrewsbury International School Phnom Penh 

ការទន្ទឹងរង់ចាំដ៏យូរនឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះ ខណៈដែលសាលាអន្តរជាតិ Shrewsbury Phnom Penh នឹងបើកទ្វារនៅខែកញ្ញានេះ!

ជាផ្នែកមួយនៃការត្រៀមរៀបចំខ្លួនរបស់សាលាអន្តរជាតិ Shrewsbury Phnom Penh សាលាបានរៀបចំកម្មវិធី Early Years Open Week និងបានអញ្ជើញមាតាបិតាដែលមានកូនអាយុចន្លោះពី ៧ខែ ដល់ ៤ឆ្នាំ មកលេងសាលា និងអនុញ្ញាតឱ្យកុមារទទួលបានបទពិសោធន៍ដោយផ្ទាល់នូវអ្វីដែលសាលានឹងផ្តល់ជូនពួកគេ។

ក្រុមគ្រួសារដែលចូលរួមក្នុងកម្មវិធីនេះអាចរីករាយប្រើប្រាស់សម្ភារៈបរិក្ខារទំនើបៗរបស់សាលា និងស្តាប់បទបង្ហាញអំពីកម្មវិធីសិក្សារបស់សាលាអន្តរជាតិ Shrewsbury សម្រាប់ឆ្នាំដំបូង និងព័ត៌មានផ្សេងៗទៀត ពីនាយកគ្រប់គ្រងថ្នាក់សិក្សាដំបូងរបស់សាលា គឺលោកស្រី Charlotte Thomas និងអ្នកគ្រប់គ្រងការចុះឈ្មោះចូលរៀន លោក Edwin Messchendorp។

-អានបន្ត-

ភោជនីយដ្ឋាន Topaz លើកមុខមាត់វិស័យបដិសណ្ឋារកិច្ចដែលកំពុងរីកចម្រើននៅកម្ពុជា ដោយបានបង្ហាញវត្តមាននៅក្នុងបញ្ជីភោជនីយដ្ឋានលំដាប់ខ្ពស់ទាំង១០០ 

ភោជនីយដ្ឋាន Topaz ជាភោជនីយដ្ឋានបម្រើម្ហូបអាហារបែបបារាំង ដែលបានប្រតិបត្តិការជាច្រើនឆ្នាំមកហើយនៅក្នុងប្រទេសកម្ពុជា។ ក្នុងឆ្នាំ២០២២នេះ ភោជនីយដ្ឋាន Topaz បានទទួលលំដាប់លេខរៀងទី៩០នៅក្នុងបញ្ជីភោជនីយដ្ឋានកំពូលទាំង១០០ក្នុងទ្វីបអាស៊ី ដែលនេះជាលើកដំបូងសម្រាប់ភោជនីយដ្ឋានបង្កើតឡើងនៅប្រទេសកម្ពុជាដែលមានវត្តមាននៅក្នុងបញ្ជី និងជាការបង្ហាញមុខមាត់ថ្មីនៃវិស័យបដិសណ្ឋារកិច្ចកំពុងរីកចម្រើនរបស់ប្រទេសនេះផងដែរ។ 

ភោជនីយដ្ឋាន Topaz ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Thalias Hospitality ដែលបានបង្កើតឡើងដោយអ្នកជំនួញមានកេរ៌្តឈ្មោះមួយរូប គឺលោក Arnaud Darc ដែលក្រុមហ៊ុននេះដែរបានបង្កើតភោជនីយដ្ឋានផ្សេងៗទៀតនៅកម្ពុជាមានដូចជា ភោជនីដ្ឋានម្លិះ និងខេម៉ា។ 

-អានបន្ត-

កម្ពុជា​ទាក់ទាញ​ការ​វិនិយោគ​៣​ពាន់​លាន​ដុល្លារ​ក្នុង​ឆមាស​ទី​១នៃឆ្នាំនេះ 

កម្ពុជា​បាន​ទាក់ទាញ​ការ​វិនិយោគ​ទ្រព្យសកម្ម​ថេរ​ជិត​៣​ពាន់​លាន​ដុល្លារ​ក្នុង​ឆមាស​ទី​១​នៃ​ឆ្នាំ​នេះ ដែលវា​ឆ្លុះ​បញ្ចាំង​ពីទំនុកចិត្ត​យ៉ាង​មុតមាំ​របស់​វិនិយោគិន​ចំពោះ​ទស្សនៈវិស័យ​នៃការរីកលូតលាស់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងចំនួន៩៨ ដែលមានទំហំទុនវិនិយោគសរុបចំនួន ២,៩៩ ពាន់លានដុល្លារអាមេរិក ក្នុងអំឡុងខែមករា ដល់ ខែមិថុនា ក្នុងឆ្នាំនេះ ដែលមានការកើនឡើង ២៩លានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។​ រីឯគម្រោងវិនិយោគក្នុងស្រុកមានទំហំទុនវិនិយោគសរុបចំនួន ១,៥៩ ពាន់លានដុល្លារអាមេរិក ស្មើនឹង ៥៣,២៣ភាគរយ នៃការវិនិយោគសរុប ខណៈការវិនិយោគបរទេសពីប្រទេសចិនដែលបានចុះបញ្ជីមានចំនួន ១,២៩ ពាន់លានដុល្លារអាមេរិក ស្មើនឹង ៤៣,០២ភាគរយ នេះបើយោងតាមរបាយការណ៍របស់ CDC ។ 

-អានបន្ត-

រាជរដ្ឋាភិបាលមានគោលបំណងប្រែក្លាយប្រទេសកម្ពុជាជាមជ្ឈមណ្ឌលផលិតគ្រឿងបន្លាស់រថយន្ត និងគ្រឿងអេឡិចត្រូនិច  

រាជរដ្ឋាភិបាលកម្ពុជាមានគោលបំណងប្រែក្លាយប្រទេសនេះឲ្យទៅជាមជ្ឈមណ្ឌលសម្រាប់ផលិតគ្រឿងបន្លាស់រថយន្ត និងគ្រឿងអេឡិចត្រូនិក ដែលជាផ្នែកមួយនៃការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ-១៩។

ចក្ខុវិស័យនេះត្រូវបានចែងនៅក្នុងសេចក្តីព្រាងផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍន៍វិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា ដែលកំពុងត្រូវបានពិភាក្សា និងប្រមូលព័ត៌មានបន្ថែម។

ថ្លែងក្នុងកិច្ចប្រជុំកាលពីខែកក្កដា ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានកំណត់យកវិស័យយានយន្ត និងអេឡិចត្រូនិក ជាអាទិភាពសក្តានុពលសម្រាប់ការចូលរួមក្នុងខ្សែសង្វាក់តម្លៃក្នុងតំបន់និងពិភពលោក ក៏ដូចជាការលើកកម្ពស់ដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច។

“សម្រាមឬជាទ្រព្យ” ក្រុមមួយនេះនឹងជួយលោកអ្នកឲ្យរកឃើញចម្លើយ

ប្រសិនបើអ្នកដាក់ចិត្តដាក់កាយក្នុងការធ្វើរឿងអ្វីមួយ នោះអ្នកនឹងស្វែងរកគ្រប់មធ្យោបាយដើម្បីធ្វើឲ្យវាដំណើរការទៅមុខបាន។ ជំហានយក្សមួយធ្វើដំណើរទៅមុខបានដោយចាប់ផ្តើមពីជំហានតូចមួយ ហើយគំនិតដែលល្អជាងគេមួយក៏ចាប់ផ្តើមពីមនុស្សម្នាក់ដែលបានចាប់ផ្តើមធ្វើវាដោយម៉ឺងម៉ាត់និងចាប់ផ្តើមមានអ្នកដទៃដែលកំពុងតែរង់ចាំរឿងដូចគ្នានេះមករួមដំណើរដោយមិនដឹងខ្លួនជាមុន។ 

ក្រុមហ្វេសប៊ូកមួយមានឈ្មោះថា “Phnom Penh Minimalist and Freecycle” បានដំណើរការអស់រយៈពេល២ឆ្នាំមកហើយ។ ក្រុមនេះត្រូវបានបង្កើតឡើងដោយលោកស្រី Irina Chakraborty ដែលរស់នៅប្រទេសកម្ពុជាអស់រយៈពេលយូរណាស់មកហើយ ឥលូវនេះគាត់បានប្រមូលសមាជិកក្រុមបានរហូតដល់៥០០០នាក់ ទាំងជនជាតិខ្មែរ​ និងបរទេស ដែលពួកគេសុទ្ធតែមានចំណាប់អារម្មណ៍ទៅលើការចូលរួមធ្វើឲ្យបរិស្ថានរបស់ប្រទេសកម្ពុជាមាននិរន្តរភាព ដោយការកាត់បន្ថយនិងចែករំលែករបស់ប្រើប្រាស់ដល់គ្នាទៅវិញទៅមក និងការប្រើប្រាស់របស់របរចាស់សារឡើងវិញ ថែមទាំងមានការកែច្នៃឡើងវិញនូវរបស់របរដែលអ្នកដទៃបានចោះបង់ចោល។ 

-អានបន្ត-