ព្រឹត្តិប័ត្រពត៌មានប្រចាំខែកញ្ញា ឆ្នាំ២០២២

ព្រឹត្តិប័ត្រពត៌មានប្រចាំខែកញ្ញា ឆ្នាំ២០២២

15/September/2022

ការបង្កើតបរធនបាលកិច្ចសម្រាប់អ្នកវិនិយោគ 

គោលបំណងរបស់រដ្ឋាភិបាលគឺដើម្បីបង្កើតទីផ្សារបរធនបាលកិច្ចមួយដែលមានលក្ខណៈអភិវឌ្ឍន៍ពេញលេញនៅក្នុងប្រទេសកម្ពុជាដែលអាចទាក់ទាញអ្នកវិនិយោគបរទេសបានដោយងាយស្រួល។ កិច្ចការនេះត្រូវបានដឹកនាំដោយគោលការណ៍៣យ៉ាងគឺការផ្តល់ជូននូវភាពប្រាកដប្រជា សុវត្ថិភាព និងភាពបត់បែនខ្ពស់ ជូនដល់អ្នកវិនិយោគ ឬបរធនបាល ”trustor” ។

បរធនបាលកិច្ចនៅក្នុងប្រទេសកម្ពុជាគឺជាមធ្យោបាយមួយដ៏ថ្មីស្រឡាងក្នុងការនាំយកការវិនិយោគបរទេសមកក្នុងប្រទេស។ គោលគំនិតបែបនេះមានភាពថ្មីសម្រាប់ប្រទេសកម្ពុជានៅឡើយ ប៉ុន្តែវាបានធ្វើឲ្យមានការចាប់អារម្មណ៍ក្នុងរយៈពេលមួយដ៏ខ្លីដែលមានក្រុមហ៊ុនបរធនបាលកិច្ចចំនួនប្រមាណ៥០០ក្រុមហ៊ុនតម្រង់ជួររង់ចាំដើម្បីចុះបញ្ជីដែលមានមូលនីធិក្នុងដៃសរុបជាង៣០០លានដុល្លារសហរដ្ឋអាមេរិក។

-អានបន្ត-

CDC បានអនុម័តគម្រោងវិនិយោគជប៉ុនចំនួន១៤៩គម្រោង គិតត្រឹមខែសីហា ឆ្នាំ២០២២ 

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគជប៉ុនចំនួន ១៤៩ ដែលមានទុនវិនិយោគសរុបប្រមាណ ២,៩ ពាន់លានដុល្លារកាលពីខែមុន។

តួលេខនេះត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំលើកទី២៤ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ដែលធ្វើឡើងនៅដើមខែនេះ ក្រោមអធិបតីភាពរបស់លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការ CDC និងលោក Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។ ការចូលរួមពីតំណាងក្រុមហ៊ុន JETRO JICA JBAC និងក្រុមហ៊ុនជប៉ុនដែលកំពុងប្រតិបត្តិការនៅកម្ពុជា។

នៅក្នុងជំនួបនោះ លោក សុខ ចិន្តាសោភា បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពវិនិយោគរបស់វិនិយោគិនជប៉ុនទាំងអស់ ដែលតែងតែជឿជាក់លើរដ្ឋាភិបាលកម្ពុជាដែលធានាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ដែលជាកត្តាសំខាន់ក្នុងការបង្កើតបរិយាកាសវិនិយោគដ៏អំណោយផល។

-អានបន្ត-

នាយកគ្រប់គ្រង Onion មានប្រសាសន៍ថា៖  រ៉ឺម៉កO NiON T1 ផលិតក្នុងស្រុកជាង 500 គ្រឿងត្រូវបានលក់ចេញ 

លោក ម៉េត សុផា អ្នកគ្រប់គ្រងផ្នែករដ្ឋបាលនិងធនធានមនុស្សនៃក្រុមហ៊ុន Onion Mobility Co., Ltd បានរាយការណ៍ថា ក្រុមហ៊ុនបានលក់ចេញរ៉ឺម៉កអគ្គិសនី ONiON T1 "ជាង 500"​ ដែលបានតំឡើងនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីបើកទទួលការបញ្ជារទិញជាមុនកាលពីចុងឆ្នាំមុន ដែលវាគឺជាព្រឹត្តិការណ៍ជោគជ័យមួយនៅក្នុងមហិច្ឆតារបស់ខ្លួនក្នុងការកាត់បន្ថយការបំពុលបរិស្ថាន និងការចំណាយលើការធ្វើដំណើរក្នុងប្រទេសកម្ពុជា។ 

រ៉ឺម៉កនេះផលិតឡើងដោយរោងចក្រមួយ មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសវិនិយោគសុវណ្ណភូមិ (SEZ) ភូមិសំរោងកណ្តាល៣ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ រោងចក្រ​នេះ​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវ​ការ​ក្នុង​ខែ​ឧសភា​ឆ្នាំ​នេះ​បន្ទាប់​ពី​ការ​ផលិត​សាកល្បង​ជា​ច្រើន​ខែ។

លោក សុផា បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា រោងចក្រតំឡើងដែលមានទំហំទឹកប្រាក់វិនិយោគសរុប២០លានដុល្លារអាមេរិកមួយនេះ អាចតំឡើង ONiON T1s ចំនួន១៥គ្រឿងក្នុងមួយថ្ងៃ ទោះបីជាតួរលេខនេះទាបជាងសមត្ថភាពតំឡើងអតិបរមាក៏ដោយ។

លោកបានមានប្រសាសន៍ថា អតិថិជនបានសរសើរថារ៉ឺម៉កនេះមាន "គុណភាពខ្ពស់" ហើយរួមជាមួយនឹងសេវាប្តូរថ្មដែលមានស្រាប់នោះធ្វើឲ្យពួកគាត់ចំណាយតិចជាងតម្លៃប្រេងឥន្ធនៈ​ សាំង ឬហ្គាស។

-អានបន្ត-

សហភាពសហព័ន្ធយុវជនកម្ពុជារៀបចំកម្មវិធី “តោះទៅវេចនំអន្សមរួមគ្នា” មុននឹងពិធីបុណ្យភ្ជុំបិណ្ឌមកដល់

សហភាពសហព័ន្ធយុវជនកម្ពុជា(UYFC) បានរៀបចំព្រឹត្តិការណ៍មួយមានឈ្មោះថា “តោះទៅវេចនំអន្សមរួមគ្នា” ដែលប្រារព្ធធ្វើឡើងនៅស្នាក់ការកណ្តាលរបស់ខ្លួនក្នុងរាជធានីភ្នំពេញក្នុងខែនេះដែលជាការអបអរសាទរដល់ពិធីបុណ្យភ្ជុំបិណ្ឌដែលនឹងឈានចូលមកដល់។ 

នំអន្សមគឺជានំធ្វើពីអង្ករដំណើបបែបប្រពៃណីខ្មែរដែលត្រូវបានគេពេញនិយមទទួលទានក្នុងអំឡុងពេលពិធីបុណ្យ។

កម្មវិធីនេះអាចចូលរួមបានដោយសេរី រួមទាំងអ្នកដែលមិនមែនជាសមាជិក UYFC ផងដែរ។ 

រយៈពេល១៥ថ្ងៃបន្ទាប់ពីថ្ងៃពេញបូណ៌មី ប្រជាជនកម្ពុជានាំគ្នាប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ដែលចាប់ផ្តើមពីថ្ងៃទី១១ដល់ថ្ងៃទី២៦ ខែកញ្ញា ក្នុងឆ្នាំនេះ។​​ ក្នុងរយៈពេល១៤ថ្ងៃដំបូង ដែលត្រូវបានគេចាត់ទុកជាថ្ងៃកាន់បិណ្ឌ១៤ថ្ងៃ ក្រុមគ្រួសារខ្មែរនាំគ្នាទៅវត្ត នាំយកចំណីអាហារនិងរបស់ផ្សេងៗទៀតប្រគេនជូនព្រះសង្ឃ។​

ប្រវត្តិដ៏អាថ៌កំបាំងនៃស្តេកកាហ្វេ ឌឺ បារីស

មុខម្ហូបពិសេសរបស់ភោជនីយដ្ឋានខេមា គឺនិយាយអំពីរសជាតិ និងប្រពៃណី។ យើងខ្ញុំសូមលើកយកប្រវត្តិមុខម្ហូបដ៏ពិសេសមួយ មកជម្រាបជូន​គឺ Steak-frites Café de Paris ដែលជាមុខម្ហូបដ៏ល្បីមួយរបស់បារាំង អំពីដើមកំណើតនេះមុខម្ហូបនេះ។

ម្ហូប​ Steak-Frites Café de Paris ត្រូវបានគេពេញនិយមជាលើកដំបូងនៅក្នុងទីក្រុងហ្សឺណែវក្នុងឆ្នាំ 1930 ដែលមានគ្រឿងផ្សំសំខាន់ៗចំនួនបីគឺ សាច់សេ្តកតាមចំណង់ចំណូលចិត្ត ទោះបីតាមទម្លាប់គេនិយមសាច់ចំឡកក៏ដោយ, ដំឡូងបារាំងបំពង ដែលនៅពេលនោះគឺជាអាហារដ៏ប្រណិត និងទឹកជ្រលក់ដែលជាចំណុចសំខាន់នៃមុខម្ហូបនេះ។ ទឹកជ្រលក់នេះ មានប្រភពដើម មកពីភោជនីយដ្ឋានកាហ្វេ ឌឺ ប៉ារីស  នៅតែជាអាថ៌កំបាំងពាណិជ្ជកម្មរហូតមកដល់បច្ចុប្បន្ននេះ ហើយនៅតែចែកចាយក្រោមអាជ្ញាប័ណ្ណឲ្យភោជនីយដ្ឋាននៅទូទាំងប្រទេសបារាំង និងកន្លែងផ្សេងទៀត។