ព្រឹត្តិប័ត្រពត៌មានប្រចាំខែតុលា ឆ្នាំ២០២២

ព្រឹត្តិប័ត្រពត៌មានប្រចាំខែតុលា ឆ្នាំ២០២២

15/October/2022

ប្រទេសកម្ពុជាលើកលែងលក្ខខណ្ឌបង្ហាញប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩ចំពោះអ្នកដំណើរចូលមកកាន់ប្រទេសខ្លួន 

ប្រទេសកម្ពុជាបានបោះជំហានចុងក្រោយឆ្ពោះទៅរកការបើកប្រទេសឡើងវិញដោយពេញលេញ ដោយគ្មានការរឹតបន្តឹងកូវីដ១៩ ដោយបានលុបចោលនូវរាល់លក្ខខណ្ឌបង្ហាញវិញ្ញាបនបត្រចាក់វ៉ាក់សាំង សម្រាប់អ្នកធ្វើដំណើរចូលមកក្នុងប្រទេស។​

នៅក្នុងសេចក្តីប្រកាសក្នុងខែតុលា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលមានប្រសាសន៍ថា​៖ «​យើង​បាន​លុប​ចោល​តម្រូវ​ការបង្ហាញប័ណ្ណចាប់វ៉ាក់សាំង​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ចូល​មកប្រទេសកម្ពុជាក្នុង​គ្រប់​មធ្យោបាយ​ធ្វើ​ដំណើរទាំងផ្លូវគោក សមុទ្រ និង​ផ្លូវអាកាស។ លែងមានទៀតហើយ ការទាមទារឲ្យបង្ហាញវិញ្ញាបនបត្រសុខភាព ឬបង្ហាញភស្តុតាងនៃការចាក់វ៉ាក់សាំងពេញលេញនៅពេលមកដល់ប្រទេសកម្ពុជា។

-អានបន្ត-

ក្រុមហ៊ុន Toyota គ្រោងនឹងបង្កើនការនាំចូលរថយន្តកូនកាត់ 

ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd គ្រោងនឹងបង្កើនការនាំចូលរថយន្តកូនកាត់ (HV) មកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលជាផ្នែកមួយនៃយុទ្ធនាការលើកទឹកចិត្តប្រជាជនកម្ពុជាឱ្យងាកមកប្រើប្រាស់មធ្យោបាយដឹកជញ្ជូនដែលមិនប៉ះពាល់ដល់បរិស្ថាន និងកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល និងការបំភាយឧស្ម័នផ្ទះកញ្ចក់ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សារធារណការនិងដឹក​ជញ្ជូន។

ផែនការនេះត្រូវបានបង្ហាញក្នុងកិច្ចប្រជុំរវាងនាយកប្រតិបត្តិក្រុមហ៊ុន Cambodia Toyota លោក Ryoji Fujita និងរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល នៅក្នុងខែនេះ។ វាកើតឡើងក្នុងរយៈពេលជាងមួយខែបន្ទាប់ពីក្រុមហ៊ុននេះទទួលបានការយល់ព្រមពីរដ្ឋាភិបាលក្នុងការបង្កើតរោងចក្រដំឡើងរថយន្តនៅក្នុងប្រទេសកម្ពុជា។

-អានបន្ត-

ផ្លូវល្បឿនលឿនជម្រុញភ្ញៀវទេសចរណ៍ឲ្យធ្វើដំណើរទៅកំសាន្តខេត្តព្រះសីហនុនាចុងសប្តាហ៍ 

ក្នុងរយៈពេល៩ថ្ងៃដំបូងនៃការបើកសាកល្បងដោយឥតគិតថ្លៃរយៈពេលមួយខែនៃផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានយានយន្តជាង១០ម៉ឺនគ្រឿងបានធ្វើដំណើរឆ្លងកាត់ផ្លូវល្បឿនលឿន ដោយគេបានកត់សម្គាល់នូវការកើនឡើងយ៉ាងខ្លាំងនៃចំនួនអ្នកធ្វើដំណើរទៅកាន់ខេត្តឆ្នេរសមុទ្រមួយនេះ។

កាល​ពី​ដើម​ខែ​តុលា រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យដឹង​ថា មាន​ភ្ញៀវ​ទេសចរណ៍​ជាតិនិង​អន្តរជាតិ​ប្រមាណ ១១​ម៉ឺន​នាក់ បាន​មក​លេង​ខេត្ត​ព្រះសីហនុនៅ​ចុង​សប្តាហ៍។ ការកើនឡើងនៃភ្ញៀវទេសចរណ៍នេះ ត្រូវបានគេសន្មត់ថាបានមកពីការបើកដំណើរការផ្លូវល្បឿនលឿន រួមជាមួយនឹងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខ បូកផ្សំនឹងទេសភាពដ៏ស្រស់ស្អាតនៃខេត្តនេះ។

-អានបន្ត-

អាផាតមិនអូតែល Citadines បាននាំមកនូវគំនិតថ្មីលើម៉ាកយីហោរបស់ខ្លួន៖ សម្រាប់សេចក្តីស្រឡាញ់នៃទីក្រុង

Citadines ដែលជាយីហោអាផាតមិនអូតែលដ៏ល្បីល្បាញនៅក្រោមក្រុមហ៊ុន The Ascott Limited (Ascott) បានបង្ហាញរូបរាងថ្មីនៅក្នុងទីផ្សារ។ ជាមួយនឹងវត្តមានអចលនទ្រព្យចំនួន៨០កន្លែង ដែលកំពុងស្ថិតក្នុងការអភិវឌ្ឍន៍នៅទូទាំង៥៦ទីក្រុងនៅទូទាំងពិភពលោក យីហោCitadinesកំពុងផ្គត់ផ្គង់និងផ្តល់សេវាកម្មជូនអ្នករស់នៅក្នុងទីក្រុងដែលកំពុងកើនឡើងដែលមិនធ្លាប់មានពីមុន ដែលពេញចិត្តចំពោះភាពងាយស្រួលនៃលំនៅដ្ឋានបម្រើសេវាកម្ម និងភាពបត់បែនតាមបែបបទសណ្ឋាគារ។

យីហោអាផាតមិនអូតែលនេះ ត្រូវបានគេទទួលស្គាល់សម្រាប់ការរស់នៅទីក្រុងប្រកបដោយគុណភាព ហើយមានបង្កប់អត្ថន័យក្នុងគំនិតថ្មីមួយគឺ "សម្រាប់សេចក្តីស្រឡាញ់នៃទីក្រុង" ដែលគំនិតនេះតំណាងឲ្យខ្លឹមសារនៃអ្វីដែលយីហោនេះកំពុងផ្តល់ជូន។ Citadines ផ្តល់ឱ្យអ្នកធ្វើដំណើរនូវទស្សនៈវិស័យដាច់ដោយឡែកនៃទីក្រុងនីមួយៗដែលខ្លួនកំពុងស្ថិតនៅ ហើយត្រូវបានឆ្លុះបញ្ចាំងឡើងលើការរចនា និងស្តង់ដាសេវាកម្មនៃលំនៅដ្ឋានរបស់ពួកគេ។

ចូលចិត្តឈីស ជីវិតរីករាយ

ទទួលអាហារតាមបែបស៊ីវីល័យ ហ្វ្លេតអាយអិន បាយមេរីឌាន គឺជាកន្លែងដ៏គួរឱ្យរំភើបខ្លាំងជាងគេ សម្រាប់ការទទួលទានអាហារនៅរាជធានីភ្នំពេញ។ ទីមួយ ខេមាហ្វ្លេតអាយអិន គឺជាភោជនីយដ្ឋានបារាំង ទំនើបទាន់សម័យ ប្រកបដោយភាពមនោរម្យ បម្រើជូនមុខម្ហូបបែបប៊ីស្ត្រូ ដែលមានរសឆ្ងាញ់ពិសារបស់ប្រទេសបារាំង។ នៅខែក្រោយនេះ ហាង Siena, ភោជនីយដ្ឋានអ៊ីតាលីថ្មី  នឹងបើកទ្វារទទួលស្វាគមន៍អតិថិជនហើយ។

ស្ថិតនៅជាន់ទី២៨នៃអគារហ្វ្លេតអាយអិន បាយមេរីឌាន ខេមាផ្តល់ជូនអាហារបារាំងដ៏ឈ្ងុយឆ្ងាញ់មានគ្រប់រសសម្រាប់អ្នកទទួលទាន។ ដោយផ្តោតជាពិសសលើបរិយាកាសសែនមនោរម្យ និងតម្លៃសមរម្យ ខេមា មានភាពមមារញឹកក្នុងការទទួលអតិថិជនយ៉ាងច្រើនកុះករ ហើយអតិថិជនអាចរីករាយទស្សនាទិដ្ឋភាព៣៦០ ដឺក្រេដ៏អស្ចារ្យនៃរាជធានីភ្នំពេញផងដែរ។ ដោយកម្លាំចិត្ត ឆន្ទៈ បទពិសោធន៍ជាច្រើនឆ្នាំ និងការបេ្តជ្ញាយ៉ាងត្រឹមត្រូវ ក្រុមការងារ បានខិតខំច្នៃគ្រឿងផ្សំដ៏ល្អបំផុតទៅជាអាហារដ៏អស្ចារ្យ។​ ហើយថ្មីៗនេះ ក្រុមការងារក៏បានបម្រើជូន នៅក្នុងព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ដទៃទៀតនៅ ហ្វ្លេតអាយអិន បាយមេរីឌាន ។

-អានបន្ត-