ព្រឹត្តិប័ត្រពត៌មានប្រចាំខែវិច្ឆិកា ឆ្នាំ២០២២

ព្រឹត្តិប័ត្រពត៌មានប្រចាំខែវិច្ឆិកា ឆ្នាំ២០២២

15/November/2022

ព្រះរាជាណាចក្រកម្ពុជាកំពុងដើរតួនាទីយ៉ាងល្អក្នុងការសម្របសម្រួលវិបត្តិមួយចំនួន 

ចាប់តាំងពីចូលជាសមាជិកអាស៊ានក្នុងឆ្នាំ១៩៩៩មក កម្ពុជាបានធ្វើជាប្រធានកិច្ចប្រជុំកំពូលអាស៊ានពីរលើករួចមកហើយ គឺម្តងនៅឆ្នាំ២០០២ និងម្តងទៀតក្នុងឆ្នាំ២០១២។ សម្រាប់លើកទី៣នេះ ព្រះរាជាណាចក្រកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន ដែលបានធ្វើឡើងចាប់ពីថ្ងៃទី១០ ដល់១៣ ខែវិច្ឆិកា។

ថ្វីត្បិតតែកម្ពុជាជាប្រទេសតូច ក៏ប៉ុន្តែកម្ពុជានៅតែអាចចរចារជាមួយប្រទេសមហាអំណាចជាច្រើនជុំវិញបញ្ហាជម្លោះដែលទាក់ទងនឹងសមុទ្រចិនខាងត្បូង ឧបទ្វីបកូរ៉េ វិបត្តិមីយ៉ាន់ម៉ា និងជម្លោះរុស្ស៊ី-អ៊ុយក្រែន។

ទោះបីជាមានភាពច្របូកច្របល់ប៉ុន្មានឆ្នាំថ្មីៗនេះក៏ដោយ កម្ពុជាបានប្រើប្រាស់វេទិកាអាស៊ានដើម្បីសម្រេចបាននូវផលចំណេញសេដ្ឋកិច្ចសម្រាប់តំបន់ តាមរយៈការផ្លាស់ប្តូរកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដូចជាភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។

-អានបន្ត-

ធនាគារជាតិកម្ពុជានិងធនាគារជាតិវៀតណាមបានដាក់ចេញប្រព័ន្ធទូទាត់ប្រាក់ឌីជីថល 

ធនាគារកណ្តាលកម្ពុជា និងធនាគារកណ្តាលវៀតណាម នៅដើមខែនេះបានចុះអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការច្នៃប្រឌិតហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់ប្រាក់ ដើម្បីពន្លឿនការអភិវឌ្ឍន៍ក្នុងវិស័យនេះ និងជំរុញការទូទាត់ឆ្លងដែនរវាងប្រជាជាតិអាស៊ានជិតខាងទាំងពីរ។

អនុស្សរណៈយោគយល់គ្នានេះត្រូវបានចុះហត្ថលេខាដោយ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងសមភាគីធនាគាររដ្ឋវៀតណាម ង្វៀន ធីហុង និងមាននាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរចូលរួមជាសាក្ខីភាព។

ធនាគារជាតិនៃកម្ពុជា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "អនុស្សរណៈយោគយល់គ្នានេះមានគោលបំណងពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍប្រព័ន្ធ Fintech និងការទូទាត់រវាងប្រទេសទាំងពីរ" ។

-អានបន្ត-

នាយក​រដ្ឋមន្ត្រី​កម្ពុជាថ្លែងថា ​ថៃ​នឹងជំរុញ​ពាណិជ្ជកម្ម​១៥​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​២​ឆ្នាំ​ 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសមភាគីថៃ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានពិភាក្សាគ្នាអំពីវិធានការជាក់ស្តែង ដើម្បីជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី ដោយមានគោលដៅឈានដល់ ១៥ពាន់លានដុល្លារក្នុងរយៈពេលពីរឆ្នាំ។

នាយករដ្ឋមន្ត្រីទាំងពីរបានសម្តែងការពេញចិត្តចំពោះការកើនឡើងនៃការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី បើទោះបីជាមានបញ្ហាប្រឈមដែលបណ្តាលមកពី Covid-19 និងកិច្ចសហប្រតិបត្តិការទ្វេភាគីផ្សេងទៀតក៏ដោយ។​ 

លោក ហ៊ុន សែន ក៏​បាន​ស្នើ​ឲ្យ​ភាគី​ថៃ​ទិញ​អង្ករ​កម្ពុជា​បន្ថែម​ទៀត និង​សម្រួល​នីតិវិធី​សម្រាប់​ការ​នាំ​ចូល​កសិផល​កម្ពុជា​បន្ថែម​ទៀត​ទៅ​ប្រទេស​ថៃ»។

លោក ហ៊ុន សែន និង​លោក ចាន់ អូចា ក៏​បាន​ឯកភាព​គ្នា​ក្នុង​ការ​ផ្តល់​ភារកិច្ច​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ការ​ពន្លឿន​ការ​បើក​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹងបត់-បានណងអៀន និង​ការ​បើក​ស្ពាន​មិត្តភាព​ឲ្យ​បាន​ឆាប់។ ពួកគាត់ក៏បានណែនាំដល់អាជ្ញាធររៀងៗខ្លួន ឱ្យអនុវត្តកិច្ចព្រមព្រៀង ពាក់ព័ន្ធនឹងការជំរុញការអភិវឌ្ឍន៍តំបន់ព្រំដែន។

-អានបន្ត-

បើកក្នុងពេលឆាប់ៗនេះហើយ៖ ភោជនីយដ្ឋានអាហារអ៊ីតាលី Siena 

ភោជនីយដ្ឋានអាហារអ៊ីតាលីថ្មីមួយ នឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗនេះ នៅអាគារ Flatiron Phnom Penh  ដើម្បី បម្រើជូនភ្ញៀវ នូវម្ហូបអាហារច្នៃចេញគ្រឿងផ្សំសម្រិតសម្រាំងយ៉ាងប្រណិត​ និងមានរសជាតិដើមពិត​ប្រាកដ​របស់ប្រទេសអ៊ីតាលី។ ភោជនីយដ្ឋាន Siena នឹងត្រូវរៀបចំឡើងឲ្យក្លាយជាភោជនីយដ្ឋានស្តង់ដារនៅក្នុងរាជធានី ដោយរួមបញ្ចូលគ្នារវាងការចម្អិនអាហារអ៊ីតាលីបែបប្រពៃណី និងសម័យបច្ចុប្បន្ន ហើយកាន់តែពិសេសទៀតនោះ​ គឺទិដ្ឋភាពដ៏អស្ចារ្យពីអាគារ Flatiron

បន្ទាប់ពីការស្វះស្វែងរកគ្រឿងផ្សំដ៏ល្អនាំចូលពីប្រទេសអ៊ីតាលី ប៉ុន្តែភាគច្រើននៃគ្រឿងផ្សំ មិនមាននៅក្នុងប្រទេសកម្ពុជានៅឡើយ ប្រធានចុងភៅអ៊ីតាលី Pino Napoletano នៃភោជនីយដ្ឋាន Siena នឹងប្រើវិធីសាស្រ្តថ្មីមួយចំពោះអាហារអ៊ីតាលីនៅរាជធានីភ្នំពេញ។ បទពិសោធន៍ជិត 30 ឆ្នាំខាងសិល្បៈចម្អិនអាហារ នៅក្នុងភោជនីយដ្ឋានប្រណិត និងភោជនីយដ្ឋាន Michelin-starred restaurant ដ៏ល្បីមួយនៅ Napoli    ចុងភៅ Napoletano បានអភិវឌ្ឍជំនាញគាត់យ៉ាងទូលំទូលាយនៅភាគខាងជើង និងភាគខាងត្បូងនៃប្រទេសអ៊ីតាលី ស្វីស អាល្លឺម៉ង់ សហរដ្ឋអាមេរិក និងប្រទេសថៃ ក្នុងឋានៈជាចុងភៅ និង ប្រធានចុងភៅ ដែលជាកម្រិតខ្ពស់បំផុតនៃអាជីពចុងភៅ។

ឧទ្យាន​សត្វព្រៃនិង​ពិភពសត្វត្រី​ដំបូង​គេ​របស់​កម្ពុជា​នឹង​បើក​ដំណើរការ​នៅ​ខែ​វិច្ឆិកានេះ

ឧទ្យានសត្វព្រៃ និងអាងចិញ្ចឹមត្រីអង្គរ ជាឧទ្យានដែលមានត្រី "កម្រ"  និងច្រើនប្រភេទក្នុងប្រទេសកម្ពុជា បានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។

ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ 6A ក្នុងភូមិកាបោន ឃុំខ្សាច់ស ស្រុកសូត្រនិគម ខេត្តសៀមរាប ឧទ្យាននេះមានទំហំប្រហែល ១ម៉ឺនម៉ែត្រការ៉េ ដែលមានប្រភេទត្រីទឹកសាប និងត្រីសមុទ្រនៅក្នុងប្រទេសកម្ពុជា និងមួយចំនួនទៀតនាំចូលពីបរទេស។ ផ្នែកទី១ នៃឧទ្យាននេះមានការបង្ហាញអំពីប្រភេទសត្វព្រៃផ្សេងៗ រួមទាំងខ្លាមកពីអាហ្វ្រិកខាងត្បូង ខ្លាឃ្មុំ អណ្តើក និងក្រពើភ្នំ។

ការ​ប្រណាំង​ទូក​នៅ​ខេត្ត​កណ្តាល​ទាក់ទាញ​អ្នក​ទស្សនា​យ៉ាង​ច្រើន​កុះករ​នៅ​ថ្ងៃ​ទី ២៩-៣០ ខែ​តុលា

ការប្រណាំងទូករយៈពេល២ថ្ងៃនៅទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្តាល បានបិទបញ្ចប់ហើយ នៅថ្ងៃទី៣០ ខែតុលានេះ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកោតសរសើរដល់ព្រឹត្តិការណ៍នេះដែលវាអាចកើតមានឡើងដោយសារកម្ពុជាមានសុខសន្តិភាព និងវឌ្ឍនភាពលើគ្រប់វិស័យទាំងសេដ្ឋកិច្ច និងសង្គម។

លោក​បាន​កត់​សម្គាល់​ថា ​ឆ្នាំ​នេះរដ្ឋាភិបាល​មិន​អាច​ប្រារព្ធ​ពិធី​បុណ្យ​អុំទូក​ជា​ផ្លូវ​ការ​នៅ​ក្នុង​រាជធានី​បាន​ទេ ខណៈ​ដែល​កម្ពុជា​ត្រៀម​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​នៅ​ខែ​វិច្ឆិកា។

លោក​បាន​សន្មត​ថាវា​ជា​ស្មារតី​នៃ​សាមគ្គីភាព និង​ឯកភាព​ជាតិ ដែល​ជា​លទ្ធផល​នៃ​សន្តិភាព​ដែល​កម្ពុជា​បាន​ទទួល។