ព្រឹត្តិប័ត្រពត៌មានប្រចាំខែឧសភា ឆ្នាំ២០២២

ព្រឹត្តិប័ត្រពត៌មានប្រចាំខែឧសភា ឆ្នាំ២០២២

15/May/2022

ការព្យាករណ៍ពីកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ របស់ធនាគារពិភពលោក 

ធនាគារពិភពលោកបានព្យាករណ៍ថាកំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងដល់ ៤.៥%ក្នុងឆ្នាំ២០២២ និងកើនឡើងដល់៥.៥%ក្នុងឆ្នាំ២០២៣។
 
បើយើងប្រៀបធៀបនឹងប្រទេសដទៃទៀតក្នុងអាស៊ាន កំណើនសេដ្ឋកិច្ចកម្ពុជានឹងមានសន្ទុះកើនឡើងលឿនជាងប្រទេសថៃ ដែលធនាគារពិភពលោកបានព្យាករណ៍ថាកំណើនសេដ្ឋកិច្ចថៃនឹងកើនឡើងត្រឹម២.៩%ក្នុងឆ្នាំ២០២២។

-អានបន្ត-

ការអប់រំនៃសាលាអន្តរជាតិ Shrewsbury International School Phnom Penh 

សំរាប់អ្នកដែលមិនធ្លាប់បានដឹងលឺពីសាលាររបស់យើងខ្ញុំ ស្រ៊ូសបឺរី អ៊ិនធើណេសិនណល ស្គូល (ភ្នំពេញ) គឺជាសមាជិកថ្មី​មួយក្នុងគ្រុបស្រ៊ូសបឺរី អ៊ីនធើណេសិនណល ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ​ប្រចាំចក្រភពអង់គ្លេស និងមានសាខានៅទីក្រុងបាំង​​កកនិងហុងកុងផងដែរ។ គោលបំណងក្នុងការបង្កើតសាខារាជធានីភ្នំពេញឡើង​ គឺដើម្បីផ្តល់ការអប់រំគុណភាពខ្ពស់ដល់កុមារក្នុងស្រុក និងក្រៅស្រុកដែលមានវ័យចាប់ពី០២ឆ្នាំដល់១៨ឆ្នាំ និងជួយលើកកម្ពស់ស្តង់ដារអប់រំរបស់ព្រះរាជាណាចក្រកម្ពុជាអោយឡើងទៅលើកំរិតថ្មីមួយកំរិតទៀត។ 

សម្រាប់ថ្នាកមតេ្តយ្យសិក្សា (ពី០២ឆ្នាំដល់​​០៥ឆ្នាំ) នឹង​​ចាប់បើកដំណើរ​កា​រក្នុងខែកញ្ញា ខាងមុខនេះ ក្នុងអគារ​Meridian’s Flatiron។ ដោយផ្អែកទៅលើទីតាំងនៅចំកណ្តាលទីក្រុងភ្នំពេញ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធដ៏គួរអោយ​ទាក់ទាញ និងបរិស្ថានប្រកបដោយសុវត្ថិភាព Flatiron គឺជាទីតាំងដ៏ល្អឥតខ្ចោះសម្រាប់ថ្នាក់មតេ្តយ្យ​សិក្សា មណ្ឌលថែទាំ និងថ្នាក់បម្រុងចូលបឋមសិក្សារបស់ពួកយើង។

-អានបន្ត-

អ្នកវិនិយោគម៉ាឡេស៊ីមានបំណងពង្រីកជំនួញនៅព្រះរាជាណាចក្រកម្ពុជា 

បន្ទាប់ពីប្រទេសកម្ពុជា និងម៉ាឡេស៊ីបានបើកសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ១៩ អ្នកតំណាងសហគ្រាសធុនតូចនិងមធ្យមនៃប្រទេសម៉ាឡេស៊ីចំនួន៥២រូបមកពី៣៦ក្រុមហ៊ុនបានរៀបចំ “ដំណើរបេសកកម្មពាណិជ្ជកម្មធុនតូចនិងមធ្យមម៉ាឡេស៊ីមកកាន់កម្ពុជា” ដើម្បីសិក្សាអំពីបរិស្ថាន និងសក្តានុពលក្នុងការវិនិយោគនៅកម្ពុជា។

វិនិយោគិនដែលដឹកនាំដោយលោក Ding Hong Sing ប្រធានសមាគមសហគ្រាសធុនតូចនិងមធ្យមនៃប្រទេស         ម៉ាឡេស៊ីបានរៀបចំដំណើរទស្សនៈកិច្ចរយៈពេល០២ថ្ងៃ ដើម្បីស្វែងរកឪកាសចាប់ដៃគូអាជីវកម្ម និងបានជួបសំណេះសំណាលជាមួយមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងទស្សនាទីតាំងផលិតកម្មដែលមាន   សក្តានុពលក្នុងប្រទេសកម្ពុជា។

-អានបន្ត-

ម៉ាស៊ីនស្កែនកាំរស្មី X នឹងត្រូវចែកចាយទៅកាន់បណ្តាលច្រកព្រំដែនអន្តរជាតិ

តាមរយៈអគ្គនាយកដ្ឋានអន្តោប្រវេសន៍(GDI)  បានអោយដឹងថា ម៉ាស៊ីនស្កែនកាំរស្មី X ចំនួន១១គ្រឿងនឹងតំឡើងក្នុងពេលឆាប់ៗនេះនៅច្រកព្រំដែនអន្តរជាតិ ដើម្បីការពារការរត់ពន្ធអាវុធឆ្លងដែន និងការជួញដូរគ្រឿងញៀន។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍(GDI)បានចេញផ្សាយថា ខណៈពេលដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានក្នុងខែវិច្ឆិកា រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយម៉ាស៊ីនស្កែនកាំរស្មី X ចំនួន១១គ្រឿងដើម្បីជួយអាជ្ញាធរមូលដ្ឋានក្នុងការពង្រឹងសន្តិសុខ។

ឧត្តមសេនីយ៍ឯក ឡុង ហាបានា អគ្គនាយករង នៃអគ្គនាយកដ្ឋានអនោតប្រវេសន៍ ព្រមទាំងជាអ្នកទទួលខុសត្រូវលើក្រុមគ្រប់គ្រងបច្ចេកទេសម៉ាស៊ីនស្កែន បានមានប្រសាសន៍ថា៖ ម៉ាស៊ីនស្កែនកាំរស្មី X ចំនួន១១គ្រឿងនឹង       តំឡើងតាមច្រកព្រំដែនអន្តរជាតិក្នុងពេលឆាប់ៗនេះ។

ភ្ញៀវទេសចរណ៍អន្តរជាតិដែលធ្វើដំណើរមកលេងប្រាសាទអង្គរវត្តក្នុងរយៈពេល៤ខែដំបូងក្នុងឆ្នាំនេះ
បានកើនឡើងចំនួន៦ដង

យោងតាមសេចក្តីរាយការណ៍ពីសហគ្រាសអង្គរដែលគ្រប់គ្រងដោយរដ្ឋ ប្រាសាទអង្គរវត្តដ៏ល្បីល្បាយរបស់ព្រះរាជាណាកច្រកម្ពុជាបានទាក់ទាញភ្ញៀវទេសចរណ៍បរទេសចំនួន ៣៣.២០៥ នាក់ក្នុងរយៈពេល០៤ខែដំបូងក្នុងឆ្នាំនេះ ដោយបានកើនឡើងចំនួន ៦៣៣%ធៀបទៅនឹងឆ្នាំមុន។
 
ក្នុងកំឡុងខែមករា ដល់ខែមេសា ប្រាសាទអង្គវត្តទទួលបានប្រាក់ចំណូលសរុបចំនួន ១.៣៥លានដុល្លារអាមេរិកពីការលក់សំបុត្រចូលទស្សនា និងបានកើនឡើងចំនួន ៦២២%ធៀបទៅនឹងឆ្នាំមុន។
 
នៅខែមេសា ប្រាសាទអង្គវត្តបានទទួលភ្ញៀវទេសចរណ៍បរទេសចំនួន ១៣.៣៦៥នាក់ និងទទួលបានប្រាក់ចំណូលពីការលក់សំបុត្រចូលទស្សនាចំនួន ៥៣៧.០០០ដុល្លារអាមេរិក។

សេនវិចក្រស់សង់ នឹងធ្វើឲ្យអ្នករំភើប រីករាយបំផុត !

ឆ្លើយតបនឹងរបៀបរស់ដ៏មមាញឹកក្នុងសម័យទំនើបនេះ Flatiron​ by Meridian គឺ ជាទីកន្លែងដែលមាននំដុត និងសេនវិចមានគុណភាពល្អ និងគួរឲ្យចង់ទទួលទានជាងគេ ក្នុងហាង​ Go Artisan Bakery and Café។

ស្ថិតនៅចំកន្លែងទទួលភ្លៀវ នៃអគារការិយាល័យធំជាងគេ ហាងនំ​GO Bakery ពោរពេញដោយ នំដុតចេញពីឡថ្មីៗ  នំក្រស់សង់ល្បីជាងគេ សេនវិចល្អជាងគេ សាឡាត់ និងអាហារចម្អិនក្នុងសីតុណ្ហភាពត្រជាក់ផ្សេងទៀត ។

នៅបញ្ជរវេចខ្ចប់  នំក្រស់សង់ថ្មី ក្តៅឧណ្ឌ បុគ្គលិកបម្រើជូនយ៉ាងយកចិត្តទុកដាក់។ កន្លែងធំទូលាយ មានពន្លឺ និងខ្យល់អាកាសយ៉ាងមនោរម្យ សម្រាប់ស្វាគមន៍ភ្ញៀវ។​

ឥឡូវ យើងខ្ញុំ សូមណែនាំលោកអ្នក ពីចំណុចសំខាន់នៃសេនវិចក្រស់សង់រសជាតិជូរអែម។ សេនវិចក្រស់សង់នេះ នឹងធ្វើឱ្យលោកអ្នកស្រក់ទឹកមាត់។ នំនេះផ្សំពីគ្រឿងផ្សំល្អជាច្រើន ដូចជា សាច់ហែម ឈីស ស៊ុតក្រឡុក ប៉េងប៉ោះ និងសាឡាត់បៃតងតូចៗ។