ព្រឹត្តិប័ត្រពត៌មានប្រចាំខែកក្កដា ឆ្នាំ២០២២

ព្រឹត្តិប័ត្រពត៌មានប្រចាំខែកក្កដា ឆ្នាំ២០២២

15/June/2022

ក្រុមហ៊ុន Aquarii BD (Cambodia) ចាប់ដៃសហការជាមួយនឹងក្រុមហ៊ុន Meridian International Holdings 

ក្រុមហ៊ុន Aquarii BD (Cambodia) ដែលជាក្រុមហ៊ុនផ្តល់យុទ្ធសាស្រ្តនិងការអភិវឌ្ឍន៍អាជីវកម្ម ដែលបានបង្កើតឡើងដោយលោក Michael Tan ដែលជាអតីតអ្នកការទូត និងបច្ចុប្បន្នជាអ្នកជំនួញមួយរូប បានភ្ជាប់កិច្ចព្រមព្រៀងសហការគ្នាជាមួយនឹងក្រុមហ៊ុន Meridian International Holdings។
 
យើងបានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធមួយសម្រាប់ការផ្តល់ជូនសេវាប្រឹក្សាយោបល់ ដែលមានឈ្មោះថា CKHG នៅក្នុងឆ្នាំ២០១៩។

-អានបន្ត-

សាលាអន្តរជាតិ Shrewsbury International School Phnom Penh នឹងបើកដំណើរការនៅត្រីមាសទី៤ក្នុងឆ្នាំនេះ 

សាលា Shrewsbury ដែលជាសាលាឯករាជ្យឈានមុខគេមួយមកពីចក្រភពអង់គ្លេស គ្រោងនឹងបើកជាផ្លូវការក្នុងទីក្រុងភ្នំពេញ នាខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ។ ជាផ្នែកមួយនៃការរៀបចំសម្រាប់ការបើកដំណើរជាផ្លូវការ សាលាអន្តរជាតិ Shrewsbury រាជធានីភ្នំពេញ បានរៀបចំការធ្វើតេស្ត IQ ដោយមានគោលបំណងផ្តល់អាហារូបករណ៍សម្រាប់សិស្ស ដោយផ្អែកលើលទ្ធផលសាកល្បងរបស់ពួកគេ ។

-អានបន្ត-

សន្ទស្សន៍តម្លៃលំនៅដ្ឋានអាចជួយគ្រប់គ្រងតម្លៃអចលនទ្រព្យ និងកាត់បន្ថយហានិភ័យនៃវិបត្តិ 

“សន្ទស្សន៍តម្លៃលំនៅដ្ឋាន” ហៅកាត់ថា “RPPI”  ដែលវានឹងជួយកម្ពុជាឲ្យគ្រប់គ្រងបាននូវការឡើងថ្លៃនៃតម្លៃលំនៅដ្ឋា និងកាត់បន្ថយហានិភ័យនៃវិបត្តិនៅក្នុងវិស័យនេះ។ 


លោកស្រី អាន សុធីតា ដែលជាអ្នកគ្រប់គ្រងនៃក្រុមហ៊ុនអចលនទ្រព្យ PropNex នៅកម្ពុជា មានប្រសាសន៍ថា តម្លៃនៃការទិញលក់នៃលំនៅដ្ឋានឬអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាក្នុងពេលបច្ចុប្បន្ននេះគឺស្ថិតនៅក្នុងសភាពមិនច្បាស់លាស់ និងនៅមិនទាន់មានកំណត់ត្រានៃការព្រមាននៅឡើយ។ 

ការដាក់ឲ្យប្រើប្រាស់នូវសន្ទស្សន៍តម្លៃលំនៅដ្ឋានគឺជាការចាប់ផ្តើមមួយដ៏ល្អ ដោយសារវាមានតួនាទីក្នុងការវាស់វែងភាពប្រែប្រួលនៃតម្លៃលំនៅដ្ឋានជាមូលដ្ឋានស្របទៅតាមស្តង់ដារ។ វាក៏នឹងអាចអោយអាជ្ញាធរមានសមត្ថកិច្ចអាចធ្វើអន្តរាគមន៍ ឬគ្រប់គ្រងទៅលើវិស័យអចលនទ្រព្យបានល្អ ដោយមានការក្តោបក្តាប់ស្ថានការណ៍បានល្អជាងមុន។ 

-អានបន្ត-

ពិធីប្រគល់បទចម្រៀងរបស់តារាចំរៀងជប៉ុនមកកាន់កម្ពុជារឹតចំណងមិត្តភាពរវាងកម្ពុជានិងជប៉ុន

បទចំរៀងដើមរបស់អ្នកចំរៀងនិងតារាសម្តែងជនជាតិជប៉ុន លោកស្រី មីណាមីណុ យ៉ូកុ ដែលមានឈ្មោះថា “ឥន្ធធនូសម្រាប់ថ្ងៃស្អែក” ត្រូវបានប្រគល់ជូនកម្ពុជាដែលជាការរឹតចំណងមិត្តភាព ក្នុងពិធីប្រគល់មួយរវាងអ្នកការទូតជាន់ខ្ពស់នៃប្រទេសទាំងពីរ។ 
 
លោកជំទាវ ទួត បញ្ញា រដ្ឋលេខាធិការនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា បទចម្រៀងដ៏ស្រស់ស្អាតមួយនេះ បានអង្រួនបេះដូងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅពេលបទចម្រៀងមួយនេះត្រូវបានចាក់នៅជំនួបអាហារពេលល្ងាចជាមួយសមភាគីជប៉ុន Fumio Kishida នៅទីក្រុងកូម៉ាម៉ូតូ ប្រទេសជប៉ុន ក្នុងកិច្ចប្រជុំកំពូលស្តីអំពីបញ្ហាទឹកក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិចលើកទី៤។លោកនាយករដ្ឋមន្រ្តី ហ៊ុន​ សែន បានផ្ញើរលិខិតសាទរចំពោះការនិពន្ធចំរៀងមួយនេះ។ 
 

រដ្ឋមន្ត្រី​ក្រសួង​ថាមពល​បាន​ថ្លែង​ថា ការ​បញ្ជូន​អគ្គិសនី​ទៅតាម​ភូមិ​នា​ពេល​បច្ចុប្បន្ន​សម្រេច​បាន​ប្រមាណ ៩៨ ភាគរយ  

ការអភិវឌ្ឍន៍វិស័យអគ្គិសនីនៅកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយភូមិចំនួន៩៨ភាគរយទូទាំងប្រទេសកម្ពុជាមានអគ្គិសនីប្រើប្រាស់។

ការថ្លែងនេះធ្វើឡើងដោយលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ក្នុងពិធីប្រកាសតែងតាំងលោក ឡេង ឡាត ជាប្រធានមន្ទីររ៉ែនិងថាមពលប្រចាំខេត្តសៀមរាប។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ភូមិចំនួន២ភាគរយទៀតដែលមិនមានលទ្ធភាពតភ្ជាប់បណ្តាញអគ្គិសនី គឺដោយសារតែទីតាំងនៅដាច់ស្រយាល ដូចជាភូមិមួយចំនួនដែលស្ថិតនៅក្នុងព្រៃជ្រៅ។ ទោះជាយ៉ាងណា បន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យបានដំឡើងនៅក្នុងភូមិមួយចំនួនដើម្បីផ្គត់ផ្គង់អគ្គិសនី។

សមាគមន៍ធុរកិច្ចជប៉ុននៅកម្ពុជាបានរៀបចំកិច្ចប្រជុំនៅសាលប្រជុំក្នុងអគារ Flatiron ជាន់ទី២៨

សមាគមន៍ធុរកិច្ចជប៉ុននៅកម្ពុជាបានចាប់ផ្តើមកិច្ចប្រជុំប្រចាំត្រីមាសរបស់ពួកគេនៅសាលប្រជុំក្នុងអគារ Flatiron by Meridian ដែលមានទីតាំងនៅជាន់ទី២៨។ ទេសភាពនៃទីក្រុងភ្នំពេញអាចឲ្យគេមើលឃើញបានយ៉ាងឆ្ងាយ ហើយពន្លឺនៃទីក្រុងគឺពិតជាទិដ្ឋភាពមួយដ៏ស្រស់ស្អាត។ សមាជិកជនជាតិជប៉ុននៃសមាគមន៍នេះសរុបចំនួន២៩ នាក់បានអធិប្បាយអំពីភាពអស្ចារ្យដែលអាចមើលឃើញទីក្រុងពីចំណុចដ៏ខ្ពស់បែបនេះ។ ចំណែកអាហារពេលល្ងាចត្រូវបានបម្រើនិងរៀបចំដោយភោជនីយដ្ឋានខេម៉ា នៅក្នុងអគារ Flatiron by Meridian ដោយផ្ទាល់។

អាហារ​ប្រណិត​តម្លៃ​សមរម្យ​ ទន្ទឹងចាំលោកអ្នក

នៅខែកក្កដានេះ ភោជនីយដ្ឋានខេមា នឹងបើកបម្រើជូនលោកអ្នក នៅក្នុងអគារ Flatiron by Meridian ខាងលិចស្ថានីយរាជាយស្ម័យយាន្តភ្នំពេញ។ លោកអ្នក នឹងបានរីករាយម្ហូបអាហារប្រពៃណីបារាំង ពេញនិយមជាងគេ នៅ​ភោជនីយដ្ឋានខេមា ថែមទាំងអាចគយគន់ទិដ្ឋភាពដ៏ស្រស់បំព្រងនៃរាជធានីភ្នំពេញពីលើអគារ។
  
យើងតែងប្រកាន់យកភាពស៊ីវីល័យ និងលើកតម្កើងប្រពៃណីដ៏មានតម្លៃ។ ហើយភោជនីយដ្ឋាន ខេមា គឺជាឧទាហរណ៍ដ៏ល្អបំផុត។ នៅជាន់ទី ២៨ លោកអ្នក នឹងឃើញ តុកម្រាលថ្មម៉ាប ស្អាតរលោង និងរបាទង់ដែងរាងកោងស្អាតល្អវិចិត្រ។